» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5080 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695251 នាក់

មេ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បើក​កិច្ចប្រជុំ​អនុវត្ត​បទបញ្ជា​!

 

​ភ្នំពេញ​៖​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​នៅ​ព្រឹក​ថ្ងៃទី​៨​ធ្នូ​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​តាម​សេចក្តីសម្រេច​រាជ​រដ្ឋាភិបាល​លេ​ខៈ​១២៧ ស​.​ស​.​រ​. ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦​។a sao zom 

ដំណើរការ​កិច្ចប្រជុំ​នេះ ប្រើប្រាស់​តាម​មធ្យោបាយ​ប្រព័ន្ធ​សន្និសីទ​វីដេអូ និង​តាម​ប្រព័ន្ធ ZOOM ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទៅកាន់​បណ្តា​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២៤​ខេត្ត​។​កិច្ចប្រជុំ​ដែល​ស្ងាត់​យូ​ហើយ​នោះបាន​ធ្វើឡើង​បន្ទាប់​ពេល​ថ្មី​នេះ​មាន​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​ស្តីពី​ការ​កក្រើក​ឡើងវិញ​នៅ​បទល្មើស​ព្រៃឈើ​។

សូមបញ្ជាក់ថា​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេ​ខៈ​១២៧ ស​.​ស​.​រ​. ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បន្តធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ បទដ្ឋាន​គតិយុត្ត បទបញ្ជា​ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ ជាមួយគ្នា​នោះបាន​ពង្រឹង​យន្តការ​ថ្នាក់​រាជធានី ខេត្ត ប្រើប្រាស់​កម្លាំង​សរុប​របស់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ការកាប់​ព្រៃឈើ ការដឹកឈើ ការនាំចេញ​ឈើ​ខុសច្បាប់ ការចាប់​សត្វព្រៃ ការនាំចេញ​សត្វព្រៃ​ខុសច្បាប់ ការកាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ និង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​។ គណៈកម្មការ​ជាតិ បាន​បន្ត​អនុវត្ត​នូវ​ភារកិច្ច ដោយបាន​ដាក់ចេញ​នូវ​វិធានការ​ម៉ឺង​មាត់ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​(​ដកស្រង់​ពី​អាវុធហត្ថ​)ចាំមើលមោះតើបន្ទាប់ពីប្រជុំលទ្ធផលយ៉ាងណា?។a sao zom1 a sao zom2 
​