» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11547 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701718 នាក់

រដ្ឋការ​ចូ​បៃ​ដិ​ន​ប្រកា​សលក់​កាំភ្លើង​ឲ្យ​តៃវ៉ាន់​រីករាយ​ចិន​ក្តៅចិត្ត​!

​ចិន៖ នៅ​ថ្ងៃទី​៥​សីហា​នេះ ចិនដីគោក​បាន​សម្តែង​ការជំទាស់​យ៉ាង​ម៉ឹងម៉ាត់ ចំពោះ​ការអនុម័ត​របស់​ក្រសួងការបរទេស​អាមេរិក លើ​គម្រោង​លក់​សព្វាវុធ​ឲ្យ​ទៅ​កោះ​តៃវ៉ាន់​។ ទីភ្នាក់ងារ​ព័ត៌មាន ស៉ី​ន​ហួរ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែសីហា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ថា ទីក្រុង​ប៉េកាំង​នឹង​ចេញ​ចំណាត់ការ​សមស្រប​និង​ចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ស្ថានការណ៍ ។a china gun tai

តៃវ៉ាន់​គឺជា​ផ្នែក​មួយ​ដែល​មិនអាច​កាត់ផ្តាច់​បាន របស់​ប្រទេស​ចិន ដូច្នេះ​ការដែល​សហរដ្ឋអាមេរិក លក់​សព្វាវុធ​បែបនេះ​ឲ្យ​ទៅ​តៃវ៉ាន់ គឺ​ប្រៀបដូចជា​ទីក្រុង​វ៉ា​ស៉ី​ន​តោន កំពុង​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ អធិបតេយ្យភាព និង​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​ចិន​។ អ្នកនាំពាក្យ​ចិន​ខាងលើ បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក គោរព​ឲ្យ​ខ្ជាប់ខ្ជួន​ចំពោះ គោលការណ៍​ចិន​តែមួយ និង​សេចក្តីថ្លែងការណ៍​រួមទាំង​៣ រវាង​ចិន​-​អាមេរិក ហើយ​បញ្ឈប់​ការលក់​សព្វាវុធ និង​កាត់​ផ្តាច់ទំនាក់ទំនង​យោធា​ជាមួយ​តៃវ៉ាន់ ដើម្បី​កុំ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ កាន់តែ​ដុនដាប់​ទៀត ព្រមទាំង​ដើម្បី​រក្សាសុខ​សន្តិភាព និង​ស្ថិរភាព​នៅ​ទូទាំង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

ទីក្រុង​ប៉េកាំង​បាន​ចេញមុខ​ប្រតិកម្ម​បែបនេះ បន្ទាប់ពី​ទីក្រុង​វ៉ា​ស៊ិន​តោន ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួងការបរទេស​អា​មេ​រិ​ក ទើបតែ​អនុម័ត​ចំពោះ​គម្រោង​លក់​ប្រព័ន្ធ​កាំភ្លើង​ធំ M109 howitzer ដែល​ដូច​រថក្រោះ ចំនួន​៤០​គ្រឿង ឲ្យ​ទៅ​តៃវ៉ាន់ ក្នុងតម្លៃ​៧៥០​លាន​ដុល្លារ​។​នេះ​ជាការ​លក់ដូរ​អាវុធ​ទៅឱ្យ​តៃវ៉ាន់ ដ៏​ធំ​សម្បើម​លើកដំបូង​បង្អស់ គិត​ចាប់តាំងពី​លោក ចូ បៃ​ដិ​ន ចូលកាន់​តំណែង​នៅ​សេត​វិមាន​មក​។ ការប្រកាស​លក់​ត្រូវ​ឆ្លងកាត់​ការអនុម័ត​ពី​សភា​ទៀត​។​

​តៃវ៉ាន់​ត្រូវការ​សព្វាវុធ​ទាំងនេះ ដើម្បី​យកមក​ពង្រឹង​ប្រព័ន្ធ​ការពារ​កោះ​ផង និង​ដើម្បី​រក្សា​សន្តិភាព​ស្ថិរភាព តំបន់​ផង​។ ក្រសួងការបរទេស​តៃវ៉ាន់ អះអាង ថា ប្រឈម​នឹង​សកម្មភាព​វាតទី​របស់​យោធា​ចិន និង​សកម្មភាព​ផ្គើន​បង្កហេតុ​ឥត​ដាច់​របស់​ចិន រដ្ឋាភិបាល​តៃវ៉ាន់​ចាំបាច់​ត្រូវតែ​ពង្រឹង​ប្រព័ន្ធ​ការពារ​សន្តិសុខ​ជាតិ ជាមួយនឹង​ឆន្ទៈ​ដាច់ខាត​ការពារ​ជីវិត​ប្រជាពលរដ្ឋ​និង​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​។​

​កាំភ្លើង​ធំ​ទើប​ទិញ​បាន​ពី​អាមេរិក​ទាំងនេះ មាន​តួនាទី​និង​អត្ថប្រយោជន៍​ខ្លាំងណាស់ សម្រាប់​ទប់ស្កាត់​វាយលុក​ចូល​ឈ្លានពាន​ជាយថាហេតុ​ណាមួយ​ពី​សំណាក់​ចិន​ប៉េកាំង​មកលើ​កោះ​តៃវ៉ាន់​។ យោធា​តៃវ៉ាន់​អាច​ប្រើ​កាណុង​កាំភ្លើង​ធំ បាញ់​តម្រង់ កម្ចាត់​ដោយផ្ទាល់ នាវា​ដឹក​ទ័ព ដឹក​គ្រាប់ផ្លោង មិនឱ្យ​ចូលមក​កៀក​ឆ្នេរ​តៃវ៉ាន់​បាន​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​តៃវ៉ាន់​ដដែល​។​


​