» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4038 នាក់

ម្សិលមិញ 8477 នាក់

សរុប 18992042 នាក់

ចេញពី​តំណែង​ឈឹ​ក្បាល​ភ្លាម​លោក រដ្ឋមន្ត្រី​ទេសចរ​ណី​យ៍​ថ្មី ហួត ហាក់ ជួប​ឈ្វេងយល់​ជាមួយ សមាគម​ទេសចរណ៍​ភ្លាម​

 

​ភ្នំពេញ​៖​បន្ទាប់ពី​ត្រូវបានរដដ្ឋសភាអនុមត័និងមានព្រះរាជក្រិត្យដាក់ឲ្យចូលកាន់តំណែង​ជា​រដ្ឋមន្ត្រី​ថ្មី​នៅ​ក្រសួងទេសចរណ៍​បាន​១​ថ្ងៃ​នៅ រសៀល​ថ្ងៃ​សៅរ៍ ទី​២១ ខែកញ្ញា ឆ្នាំ​២០២៤​លោក ហួត ហាក់​អតីត​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​បាន​១​ឆ្នាំ ដែលជា​តំណែង​ឈឹ​ក្បាល​បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​សមាគម​ទេសចរណ៍​កម្ពុជា (Cambodia Tourism Association-CATA) ដែលមាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន​៤០០​ក្រុមហ៊ុន ជជែក​គ្នា​អំពី​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ទេសចរណ៍​នៅស្រុកខ្មែរ។​a hourt hak 

​លោកស្រី ឆាយ ស៊ីវ​លីន​ជា ប្រធាន​សមាគម និង​ក្រុមប្រឹក្សាភិបាល សមាជិក​សមាជិកា​សមា​គម បាន​ផ្ដោត​ការពិភាក្សា​លើ​ការងារ រាយការណ៍​អំពី​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​របស់​ស​មា​គម ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ធ្វើដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ឱ្យបាន​ច្រើន ជាពិសេស​ទេសចរណ៍​បែប​ធម្មជាតិ និង​វប្បធម៌ ព្រោះ​កម្ពុជា សម្បូរ​ធនធាន​ទេសចរណ៍​បែប​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​។​

​លោក ហូត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមាគម​លើ​ការប្តេជ្ញា និង​ការចូលរួមចំណែក​ក្នុង​ការជួយ​ជំរុញ​វិស័យ​ទេសចរណ៍​កន្លងមក និង​សង្ឃឹម​ជឿជាក់ថា សមាគម​នឹង​នៅតែ​បន្ត​ចូលរួមចំណែក​គាំទ្រ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា រាល់​កង្វល់​នានា បញ្ហា​ប្រឈម សំណូមពរ ដែល​សមាគម​បានលើកឡើង​នៅក្នុង​កិច្ចពិភាក្សា​នាពេលនេះ លោក នឹង​ទទួល​យកទៅ​ពិភាក្សា​លម្អិត​បន្ថែម​ក្នុង​ក្របខណ្ឌ​ក្រសួង អន្តរក្រសួង ក្រុមការងារ​ផ្នែក​ទេសចរណ៍ ក្នុង​ក្របខណ្ឌ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដើម្បី​ធ្វើការ​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ទាន់ពេលវេលា​។​សូមបញ្ជាក់ថាក្នុងពេលដែលប្រទេសជិតខាងមានភ្ញៀវទេសចរណ៍កើតឡើងយ៉ាងគំហុកប្រទេសកម្ពុជាមានកំណ ើនភ្ញៀវទេសចរណ៍បរទរទេសតិចតួចប៉ុនណ្ណោះក្នុងរយៈពេល១ឆ្នាំនៃរាជរដ្ឋាភិបាលអាណងត្តិទី៧នេះ។

​គិត​នៅត្រឹម​ឆ្នាំ​២០២៤ លោក ហួត ហាក់ មាន​វ័យ​៥១​ឆ្នាំ​។ លោក​បានកើត​នៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែលមាន​លោកឪពុក​ឈ្មោះ ហួត ឈុន អ្នក​ម្តាយ​ឈ្មោះ យឹម ហុង និង​មាន​ភរិយា​ឈ្មោះ សុង ធីតា ព្រមទាំង​មានកូន​ប្រុស​ស្រី ចំនួន ៣​នាក់​។​​លោក​ហួត​ហាក់​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នីតិសាស្ត្រ នៅ​មហាវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យា​សា​សស្ត្រ​សេដ្ឋកិច្ច និង​សញ្ញាបត្រ​ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ការទូត នៅ​សាលា​ភូមិន្ទ​រដ្ឋបាល (ERA) នៅ​ឆ្នាំ​២០០១​។​

​លោក​ហួតហាត់ក៏បាន​បន្ត​ការសិក្សា បញ្ចប់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ វិទ្យាសាស្ត្រ​នយោបាយ នៅ​ឆ្នាំ​២០០៥ និង​ថ្នាក់បណ្ឌិត​គ្រប់គ្រង​ធុរកិច្ច ពី​សកល​វិទ្យាល័យ Preston (Preston University) នៅ​ឆ្នាំ​២០០៨​។ លោក ហួត ហាក់ បាន​ទៅ​បន្ត​ការសិក្សា​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ចក្រភព​អង់គ្លេស ប្រទេស​សឹង្ហ​បុរី សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ជាពិសេស លោក​ក៏មាន​ឱកាស​ទទួលបាន​អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​បារាំង និង​ទទួលបាន​សញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​សាធារណៈ ពី​សាលា​ជាតិ​រដ្ឋបាល​បារាំង (ENA) ។ លោក​ហួត​ហាក់​អាច​ប្រើប្រាស់​ភាសា​បារាំង និង​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ​។​

​លោក​ហួត​ហាក់​ធ្លាប់មាន​បទពិសោធន៍​លើ​ការងារ​ជំនាញ​ផ្សេងៗ ជាច្រើន​ដូចជា សាស្ត្រាចារ្យ​ច្បាប់ និពន្ធ​នាយក​សារព័ត៌មាន អ្នករដ្ឋបាល អ្នកច្បាប់ មុខជំនាញ​ការទូត ។​លោក ហួត ហាក់ បាន​ប្រឡូក​ក្នុង​ការងារ នៅក្នុង​វិស័យ​អធិការកិច្ច​ប្រមាណ​ជា ៣០​ឆ្នាំ​មកហើយ ដោយ​ធ្លាប់​ចូល​បម្រើការ​តាំងពី​ជា​មន្ត្រី​ធម្មតា ជា​ប្រធានការិយាល័យ ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​បុគ្គលិក ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៨ ជា​អនុរដ្ឋលេខាធិការ​រយៈ​ពេល ១០​ឆ្នាំ ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៨ និង​ជា​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ការងារ​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ នៅ​ក្រសួង​អធិការកិច្ច​ផងដែរ​។​​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងទេសចរណ៍ លោក ហួត ហាក់ បាន​ប្តេជ្ញា​យ៉ាង​មុតមាំ ចងចាំ​ជានិច្ច​នូវ​អភិក្រម​ការងារ​ទាំង​៥​យ៉ាង របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មហា​វីរៈបុរស​ជាតិខ្មែរ ដែល​បាន​ដឹកនាំ​ប្រទេស​អស់​រយៈកាល​ជាង ៤០​ឆ្នាំ​នោះ​គឺ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​»​។​a hourt hak1