» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4899 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983590 នាក់

វៀតណាម​សម្រុក​ទិញស្រូវ​ពី​កម្ពុជា​តាម​ច្រក​ព្រៃ​វ​ល្ល៍​តែ​ឲ្យ​តម្លៃ​ទាប​!

​ខេត្តស្វាយរៀង ៖ ទូក​ឈ្មួញ​វៀតណាម​រាប់សិប​គ្រឿង បាន​សម្រុក​ចូលមក​ទិញស្រូវ​ខ្មែរ​តាមផ្លូវ​ទឹក​នៅ​ចំណុច​ប្រឡាយ​ទាហាន​ស្លាប​ប៉ុស្តិ៍​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍​ប៉ុន្តែ​កសិករ​នៅតែ​ត្អូញត្អែ​ថា ឈ្មួញ​អ្នកប្រមូល​ទិញស្រូវ​ឲ្យ​តម្លៃ​ទាប ត្រឹមតែ​៨០០​រៀល ទៅ​៩៥០​រៀល​ប៉ុណ្ណោះ​សម្រាប់​ស្រូវ​ចម្រុះ​។ សមត្ថកិច្ច​ច្រក​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា​២០២២​នេះ ឈ្មួញ​បាន​នាំ​ស្រូវ​ចេញទៅ​ប្រទេស​វៀតណាម​គិត​ជា​មធ្យម​ជាង​៣០០​តោន ទៅ​៥០០​តោន​ក្នុង​១​ថ្ងៃ ។​a rice buy 

មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​ខ្លាច​ថ្នាក់លើ​រករឿង​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​អ្នកប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ផ្ទាល់ ស្រូវ​ចម្រុះ «​ស្រូវ ខា ៥៤ ឬ​ស្រូវស្រាល​បាយ​រឹង​» ស្រូវ​សើម ក្នុង​១​គីឡូ ក្រាម​៨០០​រៀល ទៅ​៩៥០​រៀល ។ បើ​ដឹក​មកដល់​ចំណតទូក វៀតណាម​ទិញ​ក្នុង​១​គីឡូក្រាម​១,១០០​រៀល ចំពោះ​ស្រូវ​ក្រអូប ទិញ​ពី​កសិករ​ផ្ទាល់​១​គីឡូក្រាម​១,០៥០ ទៅ​១,១០០​រៀល លក់​ឲ្យ​ឈ្មួញ​វៀតណាម​តម្លៃ ១​គីឡូក្រាម​តម្លៃ​១,២០០​ទៅ​១,៣០០​រៀល​។

​បើតាម​អាជីវករ​អ្នកប្រមូល​ទិញស្រូវ​ពី​កសិករ​ផ្ទាល់​វិញ​បាន​លើ​ឡើង​ថា បញ្ហា​ពួកគេ​ប្រមូល​ទិញស្រូវ​ពី​កសិករ​ផ្ទាល់​ឲ្យ​តម្លៃ​ទាប ដោយ​ចំណាយ​តាមផ្លូវ​ច្រើន គិតថ្លៃ​ឈ្នួល​រថយន្ត​ដឹក ថ្លៃ​កម្មករ​លើកដាក់​រថយន្ត លើក​ចុះទូក និង​បង់​សេវា​សមត្ថកិច្ច​តាមផ្លូវ​និង​ចំណតទូក ដូច្នេះ ត្រូវ​ចំណាយ​ច្រើន បើ​កសិករ​គាត់​យកមក​លក់​ផ្ទាល់​ដល់​ចំណតទូក​វៀតណាម​ទិញ ស្រូវ​ចម្រុះ​១​គីឡូក្រាម​តម្លៃ​១,១០០​រៀល ស្រូវ​ក្រអូប​ស្ងួត​១​គីឡូ​តម្លៃ​១,៣០០​រៀល​។

​អាជីវករ​ម្នាក់​បាន​ឲ្យ​ដឹងថា គាត់​ទិញស្រូវ​ក្រអូប (​ផ្កាម្លិះ​) ពី​ខេត្តបន្ទាយមានជ័យ គឺ​ត្រូវ​ចំណាយ​លើ​សមត្ថកិច្ច​តាម​ដងផ្លូវ​អស់​ច្រើន ហើយ​អាជីវករ​វៀតណាម​ទិញ ស្រូវ​គេ​កាត់​ក្នុង​រថយន្ត​១​គ្រឿង​១០០​គីឡូក្រាម​ស្រូវ​សើម (​រថយន្ត​១​គ្រឿង​២០​តោន​ទៅ​២៥​តោន​) ។​ប្រភពពី​មន្ត្រី​សមត្ថកិច្ច​ឈ​ជើង​នៅ​ច្រកទ្វារព្រំដែន​ទឹកព្រៃ​វ​ល្លិ៍​ប្រាប់ថា ចាប់ពី​ពាក់​កណ្តាលខែ​វិ​ច្ឆ​កា​២០២២​នេះ ក្នុង​១​ថ្ងៃ​ឈ្មួញ​នាំ​ស្រូវ​ទៅ​ប្រទេស​វៀត​ក្នុង​១​ថ្ងៃ​៣០០​តោន​ទៅ​៥០០​តោន ។​

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដាក់​ចេញ​ផែនការ​ជា​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្សេងៗ ចំពោះមុខ ដែល​កំពុង​កើតឡើង នៅក្នុង​វិស័យ​កសិកម្ម​។ ជាក់ស្តែង នាពេល​ថ្មីៗ​នេះ បញ្ហា​ដែល​កើតឡើង​គឺ​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​នៅ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​។​​ប៉ុន្តែ​បញ្ហា​នេះ ត្រូវបាន​ដោះស្រាយ​រួចហើយ ដោយ​លោក ឌិ​ត ទីណា បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​សហការ​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ ជួយ​ទិញស្រូវ​កសិករ ក្នុងតម្លៃ​មួយ​សមរម្យ ដែល​អាច​ទទួលយកបាន​។​

​ដើម្បី​រក្សា​តម្លៃ​ស្រូវ​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​« មធ្យោបាយ គឺ​ការកែទម្រង់​របៀប​ធ្វើ​កសិកម្ម​ទាំងមូល ទាំង​កសិករ ទាំង​ឈ្មួញកណ្តាល ទាំង​អ្នកលក់ ទាំង​អ្នកទិញ ទាំង​មន្ត្រី​កសិកម្ម ត្រូវធ្វើ​កា​រួមគ្នា ទើប​អាច​ជំនះ​បញ្ហា​កាត់បន្ថយ​ថ្លៃដើម និង​បង្កើន​ផលចំណេញ​បាន​ដល់​គ្រប់គ្នា ក្នុង​ច្រវាក់​ផលិត​កម្មបាន​»​។​​លោក ឌិ​ត ទីណា សង្កត់ធ្ងន់ថា «​ខ្ញុំ​ត្រូវការ​ពេល​មួយ​រួមផ្សំ​នឹង​ការកែប្រែ​ឥរិយាបទ​របស់​អ្នក​ទាំងអស់គ្នា ទើប​អាច​សម្រេច​កំណែទម្រង់​ដ៏​ធំ​នេះ​បាន​»​។ លោក លើកឡើង​បែបនេះ ឆ្លើយតប​នឹង​ខ​មិន​របស់​ពលរដ្ឋ នៅលើ​បណ្តាញ​សង្គម អំពី​បញ្ហា​ខ្វះ​ទីផ្សារ​ស្រូវ​ដែល​កំពុង​កើតឡើង​។​

​សម្រាប់​ជួយ​រក្សា​តម្លៃ​ស្រូវ​ពេល​រដូវ​ប្រមូល​ទិញស្រូវ​នេះ​រាជ រាជរដ្ឋាភិបាល បានសម្រេច​ផ្តល់​ថវិកា​បន្ថែមចំនួន ១០​លាន​ដុល្លារ លើ​មូលនិធិ​សម្រាប់​ទិញស្រូវ​ចំនួន ៨៣​លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​បទ និង​កសិកម្ម សម្រាប់​គាំទ្រ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​កែច្នៃ​នាំចេញ​អង្ករ ជួយប្រមូល​ទិញស្រូវ​ពី​កសិករ​តាម​តម្លៃ​សមស្រប​ជៀសវាង​ការទិញ​ទម្លាក់​ថ្លៃ​ពី​ឈ្មួញ​ខិលខូច​មួយចំនួន​។​a rice buy2 a rice buy3