» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11370 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701541 នាក់

​យោធា​ពាក់​សក្តិ ៤ កន្លះ​ម្នាក់ ប្រើប្រាស់​អាវុធ​​បាញ់ បោះ​សេរី គំរាម​សង្សារ ត្រូវបាន​នគរ បាល​ខណ្ឌ​ពោធិ​សែន ជ័យ ចាប់​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​


​ភ្នំពេញ ៖ ហេតុការណ៍​ផ្ទុះអាវុធ​១​ករណី បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥​និង ៣០ នាទី​ល្ងាច​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅ​ផ្ទះជួល​ភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។a army shoot2

នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន មន្ត្រី​យោធា​ម្នាក់​ពាក់​សក្តិ​៤​កន្លះ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​បាញ់បោះ​សេរី​គំរាម​សង្សារ ដោយសារ​រឿង​ប្រចណ្ឌ​ខណៈដែល​នាង​ជា​សង្សារ​បានមក​ស្នាក់នៅ​ដេក​ជាមួយ​ខ្លួន​នៅផ្ទះ​ជួល​ហើយ​បែរជា​លួច​តេ​ទូរស័ព្ទ​ទៅរក​ប្រុស​ថ្មី​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ។​

​លោក​វរសេនីយ៍ទោ ជា សុវណ្ណ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យដឹងថា មុនពេល​កើតហេតុ​គឺ​ស្ត្រី​ជា​សង្សារ​ប្រកបមុខរបរ​បោក​អ៊ុត​បាន​ទូរស័ព្ទ​សួរ​ជនសង្ស័យ​ឈ្មោះ សុខ ចាន់​អ៊ិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​កំពុងស្នាក់នៅ​ផ្ទះជួល​ខាងលើ​ថា​បង​ហូបបាយ​ហើយ​រឺ​នៅ​?​ដោយសារ​ពួកគេ​ទាំង​០២​នាក់​បាន​ស្រលាញ់​និង​រស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ​រយៈពេល​០២​ឆ្នាំ​មកហើយ ។​

​នៅពេលនោះ​ជនសង្ស័យ​ក៏​ប្រាប់ថា​មិនទាន់​ហូបបាយ​នៅឡើយ​នោះទេ​។​ជនសង្ស័យ​ក៏បាន​ប្រាប់​នាង​ជា​សង្សារ​ឱ្យមក​ផ្ទះជួល​របស់ខ្លួន បន្ទាប់មក​ស្ត្រី​ជា​សង្សារ​ដែលមាន​ឈ្មោះ ស ស ព ជ អាយុ​២១​ឆ្នាំ ក៏បាន​យល់ព្រម​ហើយ​បិទតូប​បោក​អ៊ុត មក​ដេក​ជាមួយ​ជនសង្ស័យ​នៅផ្ទះ​ជួល​ខាងលើ​នោះ​។​ខណៈដែល​អ្នក​ទាំង​០២​នាក់​នៅ​ជាមួយគ្នា​នៅក្នុង​ផ្ទះជួល ស្រាប់តែ​នាង​ជា​សង្សារ​ក៏​លួច​តេ​ទូរស័ព្ទ​ទៅរក​ប្រុស​ផ្សេង ដោយមាន​ការសង្ស័យ​ជនសង្ស័យ​ក៏​តាមដាន​ហើយ​ឃើញ​នាង​ជា​សង្សារ​លួច​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ប្រុស​ផ្សេង​នោះ​មែន​ក៏​ខឹង​ជាខ្លាំង​ដោយបាន​ទាញ​អាវុធខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​គំរាម​សង្សារ​០២​គ្រាប់​ផ្ទុ​ច​ដី​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ក្បែរ​នោះ​។​

​ក្រោយពី​ផ្ទុះអាវុធ​ការពារ​ប្រដាប់​ហើយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង អនុវត្តតាម​បញ្ជា​ផ្ទាល់​របស់លោក​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​នាំខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​អាវុធខ្លី​០១​ដើម​ម៉ាក​STI បង់​០១ ,​គ្រាប់​០៩​គ្រាប់​និង​សំបក​កា​ទូ​ស​០២​គ្រាប់​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង​តែម្តង​។​​លោក​អធិការរង​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កសាង​សំណុំរឿង​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕a army shoot1 

​