» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8934 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699105 នាក់

ឥទ្ធិពល​គ្រឿងញៀន​ជន​ម្នាក់​ដុត​ផ្ទះ​ឪពុក​បង្កើត​ខ្លួនឯង​ឆេះ​ខ្ទេច​នគរបាល​ចាប​បញ្ជូនទៅ​តុលាការ​

 


​បាត់ដំបង​៖ កម្លាំង​នគរបាល​ស្រុក​ប​វេ​ល​បា​និង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅកាន់​តុលាការខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ក្រោយ​ជនសង្ស័យ ឈ្មោះ បួរ ស៊ីណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​ដុត​ផ្ទះ​ឪពុក​បង្កើត​របស់ខ្លួន​ឆេះ​ខ្ទេច ។a fire father2 

​អធិការ​នគ​បាល​ស្រុក​ប​វេ​ល លោក​វរសេនីយឯក សុខ សារិន បាន ឱ្យដឹងថា កម្លាំង​អធិការ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បានធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ យុវជន​ម្នាក់ ដែល​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ហើយ​បាន​ដុតបំផ្លាញ​ផ្ទះ​ឪពុក​បង្កើត​របស់ខ្លួន​ឆេះ​ខ្ទេច កាលពី​ម៉ោង​០១​រំលង​អា​ធ្រា​ត ឈានចូល ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង ។​យុវជន​ធ្លា​ប់ញៀន​ថ្នាំ​រូបនេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ខ្លួន​ដុត​ផ្ទះ​ឪពុក​នេះ ដោយសារ​ត្រូវ​អំពើ​គេ ក្តៅ​ក្រហល់ក្រហាយ​ក្នុង​ខ្លួន​នៅ​មិន​សុខ ។តែពុកជនសង្ស័យប្រាប់ថាមកពីគ្រឿងញៀន។

​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ដុត​ផ្ទះ​ឪពុក​របស់ខ្លួន​នោះ​ឈ្មោះ បួរ សន អាយុ​៧២​ឆ្នាំ មាន​ទំហំ ៦​ម​×៩​ម ១​ជាន់ ផ្ទះ​ចាស់ ធ្វើ​អំពី​ឈើ ប្រក់ស​ង្គ័​សី ជញ្ជាំង​ស​ង្គ័​សី ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង ។​គិត​ជា​ទឹកប្រាក់​ប្រហែល ៦ ០០០ ០០០​រៀល (​ប្រាំមួយ​លាន​រៀល​) ខូចខាត​សម្ភារ មានដូចជា គ្រែ​០១ ទូរ​ខោអាវ និង​សម្ភារ​មួយចំនួនទៀត ។

​ឪពុក​ជនសង្ស័យ ប្រាប់ថា កូនប្រុស​របស់គាត់​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន និង​បាន​ទៅធ្វើ​ការ​នៅ​ប៉ោយប៉ែត​បាត់​បី​ខែ​មកហើយ ទំនង​អំឡុងពេល​នៅ​ប៉ោយប៉ែត​បន្ត​ប្រើប្រាស់​ទៀត ។​កូន​របស់គាត់​ទើប​ត្រឡប់មកផ្ទះ​វិញ​បាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ និង​មិនមាន​ឈ្លោះ​អី​ជាមួយ​ឪពុក​នោះទេ ។ នៅពេល​ថ្ងៃ​ឪពុក​ឃើញ​កូន​របស់ខ្លួន​ដុត​សំរាម​ក្បែរ​ផ្ទះ​ធម្មតា គាត់​ក៏​ដើរលេង​ផ្ទះ​អ្នកជិតខាង​ទៅ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​ទើប​ពេលយប់​កូន​របស់គាត់​បែរជា​មក​ដុត​ផ្ទះ​ឪពុក​ខ្លួនឯង​ទៅវិញ​ដូច្នេះ ។


​ជុំវិញ​អគ្គីភ័យ​នេះ​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​អធិការ​ស្រុក​បាន​បញ្ជូន​រថយន្ត​អគ្គីភ័យ​មកជួយ​សង្គ្រោះ​ដែរ ប៉ុន្តែ​ដោយសារ​ទីតាំង​កើតហេតុ​មាន​ចម្ងាយ ១១ គីឡូម៉ែត្រ ពី​អធិការ​ស្រុក ពេលមកដល់​ផ្លូវ​ចង្អៀត​រថយន្ត​ចូល​ជួយ​ពន្លត់​មិនទាន់ កម្លាំង​នគរបាល​ក៏បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​បាន​ប្រើ​ទឹក​នៅ​ជុំវិញ​នោះ ដើម្បី​ជួយ​ពន្លត់ ៕a fire father1 

 

​