» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2506 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699760 នាក់

ផឹកស៊ី​អត់លុយ​បើករថយន្ត​រត់​បុក​ម៉ូតូ​ខូច​៥​គ្រឿង​និង​របួស​មនុស្ស​ម្នាក់​

 

​ខេត្តបាត់ដំបង ៖ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​Tundra ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-4260 ដែល​ម្ចាស់​វា​ចេញពី​កន្លែង​ផឹកស៊ី​មានទំនាស់​និង​មិន​បានឱ្យ​លុយ​ហាង​ផង បាន​បើករថយន្ដ​បំ​បុក​ម៉ូតូ​ខូច​អស់​៥​គ្រឿង​របួស​មនុស្ស​ម្នាក់​ហើយ​បើក​រត់គេច​តែម្តង កាលពី​ម៉ោង​២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ផ្លូវ​មាត់​ស្ទឹង​សង្កែ ចុងស្ពាន​ថ្ម​ថ្មី​ត្រើយ​ខាងកើត ខាងមុខ​ហាង​លក់​ស្រា​ក្រឡុក ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​a car drink1 

ម្ចាស់​ហាង​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ខាងលើ បាន​ចូលទៅ​ផឹកស៊ី​នៅ​កន្លែង​គាត់ ហើយ​មិន​បានឱ្យ​លុយ​។ ម្ចាស់​ហាង​បាន​និយាយថា​មុន​ចាកចេញ​គាត់​ក៏បាន​ទារលុយ តែ​ម្ចាស់​ឡាន​ក៏​បើកឡាន​បំ​បុក​ម៉ូតូ​ដែល​ចត​នៅមុខ​ហាង​គាត់ រួច​បើក​រត់គេច​ភ្លាមៗ​តែម្តង បណ្តាលឱ្យ​ខូចខាត​ម៉ូតូ​ជាច្រើន​គ្រឿង និង​មនុស្ស​ម្នាក់ទៀត​រងរបួស​ធ្ងន់​ផងដែរ ។​​ក្រោយពេល​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះមក​វាស់វែង​រួច​ក៏​យក​វត្ថុតាង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រីឯ​ជនរងគ្រោះ​ម្នាក់​ក៏ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​

​លោក ចាន់ សុធី នាយការិយាល័យ​ចរាចរ​ផ្លូវគោក បានបញ្ជាក់​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៩ កញ្ញា នេះ​ថា លោក​កំពុង​ដាក់​កម្លាំង​ស្រាវជ្រាវ​ទៅតាម​ស្លាក​លេខ​រថយន្ត​នោះ​ហើយ ដើម្បី​កោះហៅ​អ្នកបើកបរ​ឱ្យចូល​ខ្លួន​មក​សាកសួរ ។ ដោយឡែក​សម្រាប់​ម៉ូតូ​សរុប​ចំនួន​៥ គ្រឿង ដែល​រង​ការខូចខាត គឺ​កម្លាំង​របស់លោក​នាំយក​មកកាន់​ការិយាល័យ​តែ​២​គ្រឿង​ប៉ុណ្ណោះ ដែល​ខូចខាត​ខ្លាំង​ចំណែក​ជនរងគ្រោះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕a car drink2 a car drink3