
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2563 នាក់
ម្សិលមិញ 8930 នាក់
សរុប 19699817 នាក់
ភ្នំពេញៈ នៅថ្ងៃទី៥ ខែតុលា ២០២១នេះ ជាថ្ងៃសម្រាក់បុណ្យភ្ជុំបិណ្ឌទី១កម្ពុជាយើងមានមនុស្សចំនួន ៥នាក់ បានស្លាប់ និងរងរបួសចំនួន ១៨នាក់ ដោយក្នុងនោះរបួសធ្ងន់ចំនួន ១២នាក់ និងរបួសស្រាលចំនួន ៦នាក់ដោយសារ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៩លើក ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារពត៍មានទទួលបាននៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១បានឲ្យដឹងថាក្នុងចំណោម គ្រោះថ្នាក់ចរាចរណ៍ចំនួន ៩លើកនោះ មានកើតឡើងនៅលើរាជធានី ខេត្ត ចំនួន ៧ មានដូចជា ខេត្តកំពង់ឆ្នាំង ស្លាប់ ២នាក់ និងរបួស ៣នាក់ , ខេត្តកំពង់ធំ ស្លាប់ ១នាក់ និងរបួស ៣នាក់ , ខេត្តពោធិសាត់ ស្លាប់ ២នាក់ និងរបួស ៦នាក់ , ភ្នំពេញ របួស ២នាក់ , ខេត្តស្វាយរៀង របួស ១នាក់ , ខេត្តប៉ៃលិន របួស ២នាក់ , ខេត្តត្បូងឃ្មុំ របួស ១នាក់។
យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៤៦គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ។ក្នុងនោះមានម៉ូតូ ៤០១គ្រឿង និងរថយន្ត ៩៥គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន។
សូមបញ្ជាក់ថាក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២២៨នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៤៨៥នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១២នាក់។