» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6636 នាក់

ម្សិលមិញ 8146 នាក់

សរុប 18734968 នាក់

ទាល់តែ​មន្ត្រី​ចុច​ជី​ភី​អេស​ទើប​លោក​ព្រាប​សុ​វ​ត្តិ​ទទួលស្គាល់ថា​សង់​របង​រំលោភ​ផ្លូវ​!

 

​ភ្នំពេញ ៖ លោក ព្រាប សុវត្ថិ ទទួលស្គាល់​ចំពោះ​កំហុស​ដែល​បាន​សាងសង់​របង​ផ្ទះ​រំលោភ​ចូល​ចិញ្ចើមផ្លូវ​បន្ទាប់ពី​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ចុះ​វាស់វែង បាញ់ GPS នៅ​ចំណុច​ដែលមាន​បញ្ហា​ត្រង់​ព្រំប្រទល់​ដី កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ។ ​លោក ព្រាប សុវត្ថិ ក៏បាន​ទទួលស្គាល់ថា សំណង់​របស់លោក​ពិត​ជា​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ​ពិតមែន ហើយ​លោក​ក៏បាន​ផ្តិតមេដៃ​ទទួលស្គាល់​ចំពោះ​ការវាស់វែង​របស់​មន្ត្រី​មន្ទីរ​សុរិយោដី​ផងដែរ​។​a preab 

​ការចុះ​វាស់​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ ដោយបាន​ចោទប្រកាន់ថា របង​ផ្ទះ​របស់​កំពូល​តារាចម្រៀង លោក ព្រាប សុវត្ថិ ដែល​ស្ថិតនៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​សង់​រំលោភ​លើផ្លូវ​សាធារណៈ​។​​តាម​ពាក្យបណ្ដឹង​ជំទាស់​របស់ ឈ្មោះ ហេង គ​ន្ធា ភេទ​ស្រី អាយុ​៥០​ឆ្នាំ កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៩​មាន​អម​មេដាយ​ពី​ប្រជាពលរដ្ឋ បាន​លើកឡើងថា ស្នើសុំ​ប្តឹង​ជំទាស់​ករណី​ក្បាលដី​ចុះបញ្ជី​លេខ​១៧៤ ស្ថិតនៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​ពាក្យបណ្ដឹង​ដដែល​នោះបាន​ជម្រាប លោក​អភិបាលខណ្ឌ​សែន​សុខ​ជ្រាបថា យោងទៅតាម​ប្លង់​ផ្លូវ​ដែល​នៅ​ចន្លោះ​រវាង​ក្បាលដី​លេខ​១៧៤ និង​១៧៥ ផ្នែក​ខាងកើត​៨.៨៨​ម៉ែត្រ និង​ផ្នែក​ខាងលិច​១០.២៥​ម៉ែត្រ តែ​បច្ចុប្បន្ន​នៅសល់​ប្រហែល​៧​ម៉ែត្រ​ជាង​។ ដូច្នេះហើយ​សូម​សំណូមពរ​រក្សា​ទំហំ​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ប្លង់​។​

​សូមបញ្ជាក់ថា គេហដ្ឋាន​របស់​កំពូល​តារាចម្រៀង លោក ព្រាប សុវត្ថិ គឺមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បាន​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ ធ្វើ​ឲ្យ​ផ្លូវ​រួម​តូច និង​បានធ្វើ​រោង​អារឈើ​បិទផ្លូវ​នៅ​ខាងក្រោយ​ផ្ទះ​របស់លោក ពោលគឺ​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋនៅក្នុង​ទីតាំង​ខាងលើ​ជាច្រើន​គ្រួសារ​។​សូម​បញ្ជាក់ដែរថា​ករ​ណិ​យ៍​លោក​ព្រាប​សុវត្ថិ​សង់​របង​រំលោភ​ផ្លូវ​សាធារណៈ​ធ្លាប់​ត្រូវបាន​ប្រជាពលរដ្ឋ​តវ៉ា​ម្តង​ហើយ​រាប់ទាំង​កូនប្រុស​ស្ទាវៗ​របស់លោក​រោទ៍​ម៉ាស៊ីន​ឡាន​កណ្តាលយប់​រំខាន​ប្រជាពលរដ្ឋ​ជិតខាង​ផងដែរ​។​កាលនោះ​លោក​ព្រាប​សុវត្ថិ​ក៍បាន​យល់ព្រម​សម្របសម្រួល​ដែរ​តែ​មិនដឹង​យ៉ាងម៉េច​បានជា​អូសបន្លាយ​រហូតមកដល់​ពេលនេះ​ទៀត​?​។​​នៅ​រសៀល​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ លោក ព្រាប សុវត្ថិ អង្គភាព​សារព័ត៌មាន នេះ មិនអាច​ទំនាក់ទំនង​ដើម្បី​សុំ​ការបកស្រាយ​បន្ថែម​លើ​ករណីនេះ​បាន​នៅឡើយ​ទេ​។ a preab1 a preab2 a preab4 a preab3 a preab5 a preab6