» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29924 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597343 នាក់

បន្ទាប់ពីឃើញស្លាប់ច្រើនរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​អះអាង​ថា​បច្ចុប្បន្ន​ខ្មែរ​មាន​អុកស៊ីហ្សែន​គ្រប់​កុំ​ព្រួយ​

 

​ភ្នំពេញ​៖​បច្ចុប្បន្ន​កម្ពុជា មានលទ្ធភាព​ផ្គត់ផ្គង់​នូវ​អុកស៊ីសែន សម្រាប់​ជួយសង្គ្រោះ​អ្នកជំងឺ​កូ​វីដ​-១៩ ទោះបី​សព្វថ្ងៃ កម្ពុជា​បន្ត​មាន​ករណី​ឆ្លង​រាប់រយ​នាក់​ជា​រៀងរាល់ថ្ងៃ និង​មានការ​ស្លាប់​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាងណាក្តី ។​a co h2o 

​លោក ង៉ូ​វ កាង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​អះអាងថា កម្ពុជា នៅក្នុង​ស្ថានភាព​មួយ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ត្រៀម​ទុកជាមុន​ក្នុងការ​ផ្គត់ផ្គង់​អុកស៊ីសែន ដើម្បី​ប្រើប្រាស់​ទៅលើ​អ្នកជំងឺ​ទាំងអស់​មិនមែន​តែ​ជំងឺ covid-19 នោះទេ​។ លោក ង៉ូ​វ កាង បន្តថា​រយៈ​ចុង​ក្រោយនេះ តម្រូវការ​ប្រើប្រាស់​អុកស៊ីសែន​ប្រចាំថ្ងៃ មានការ​កើនឡើង​យ៉ាងគំហុក តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រោម​ការដឹក​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេចនាយក​រដ្ឋមន្ត្រី លោក​បានចង្អុលបង្ហាញ​ថា មានតែ​រៀបចំ​ប្រព័ន្ធ​សេណា​រី​យ៉ូ​ទុកជាមុន គឺ បញ្ជូន​អុកស៊ីសែន ជា​ទីប ឬ​ជា​ឧបករណ៍​ផលិត​អុកស៊ីសែន ទាំង​ធំ​-​តូច ដើម្បី​ចែកចាយ​ទៅដល់​មន្ទីរពេទ្យ​នៅតាម​រាជធានី​-​ខេត្ត​។ ក្នុងពេល​បច្ចុប្បន្ន អុកស៊ីសែន​មាន មាន​តម្រូវការ​ខ្ពស់ ប៉ុន្តែ​ស្ថិតក្នុង​ស្ថានភាព​មួយ ដែល​ផ្គត់ផ្គង់ និង​គ្រប់គ្រង​បាន ។​

​ទោះជា​បាន​អួត​ចឹ​ង​ក័​ដោយ​ក៏ លោក​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​រូបនេះ នៅតែ សុំ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​ចូលរួម​អនុវត្ត​វិធានការ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​កុំឱ្យ​ស្ថានភាព​កាន់តែ​ពិបាក ព្រោះ​វា​នឹង​បង្កឱ្យមាន​បញ្ហា ដែល​មិនអាច​គិតទុក​ជាមុន​បាន​នោះទេ​? ។​​លោក​បញ្ជាក់ថា «​មាន​មេរៀន​ជាច្រើន​នៅ​ប្រទេស​អ្នកមាន ប្រទេស​ដែល​អ្នកមាន​លំដាប់ ក៏បាន​ជួប​អ្វីដែល​ខ្ញុំ​ឮថា ថ្មីៗ​នេះ​នៅតាម​បណ្ដាញ​សង្គម​ប្រជាពលរដ្ឋ​បានឮ និង​បានឃើញ​ហើយ​ការផ្សព្វផ្សាយ​គឺ​ពិតជា​មានការ​រន្ធត់​ណាស់ នៅពេលដែល​អ្នកជំងឺ​កើតឡើង​ច្រើន​គំហុក ដែល​ការផ្គត់ផ្គង់​អុកស៊ីសែន​មិនទាន់​ពេលវេលា​មានការ​ប្រទាញប្រទង់​គ្នា​។

ប្រទេស​អត់​អុកស៊ីសែន​គឺ​ដណ្តើម​គ្នា ដើម្បី​ប្រើប្រាស់ ត្រង់ចំណុច​នេះ ខ្ញុំ​សូម​ទាញ​នូវ​ការយកចិត្តទុកដាក់​ដ​ល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា យើង​ធ្វើ​យ៉ាងម៉េច​កុំឱ្យ​មាន​ស្ថានភាព​បែបនេះ មិនមែន​តែ​លើ​រាជរដ្ឋាភិបាល មិនមែន​ទៅលើ​ក្រសួងសុខាភិបាល​មួយ​អាច​ទប់ស្កាត់​កម្ពុជា​មិន​ឲ្យ​ធ្លាក់ ក្នុងស្ថានភាព​បែបនេះ​ទេ​។​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល បាន​ខិតខំ​ណាស់ ជាពិសេស​ការបញ្ជាទិញ​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ខ្នាត​តូចធំ​និង​មធ្យម​ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ទុកជាមុន​ក្នុងការ​ផ្គត់ផ្គង់​អុកស៊ីសែន​»​។

រហូតដល់​ថ្ងៃទី​២២​កក្កដា​២០២១​កម្ពុជា​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន​៨១១​នាក់​(​ឆ្លង​សហគមន៍ ៥១១​និង​នាំចូល​៣០០)​និង​មាន​ជាសះស្បើយ​៧៩៨​នាក់ ។​ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​កើន ៧០៤១៩​នាក់​និង​ចំនួន​ជាសះស្បើយ​សរុប​កើន​៦១៧៧៩​នាក់​និង​ស្លាប់​ថ្មី​២០​នាក់​សរុប​ស្លាប់​១១៨៨​នាក់ ដែលជា​តួលេខ​ខ្ពស់​ប្រៀប​ជាមួយ​ប្រទេស​សង្ហ​បុរី​ដែលមាន​អ្នក​ឆ្លង​ច្រើនតែ​អ្នកស្លាប់​តិចតួច​។​គេ​មិនដឹងថា​មូ​ហល​ហេតុ​ស្លាប់​មកពី​គ្រូពេទ្យ​ខ្វះ​ការយកចិត្តទុកដាក់​ឬ​ខ្ះ​អ្វី​នោះឡើយ​?​។ សូមបញ្ជាក់ថា​ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។​a co h2o2 a co h2o1 a co h2o3 


​