វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8070 នាក់
ម្សិលមិញ 8227 នាក់
សរុប 14134951 នាក់
កំពង់ឆ្នាំង៖ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ត្រូវសមត្តកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាប់រំលោកក្មេងស្រីអាយុ៦ឆ្នាំបានសម្រេចពេលឌុបទៅញកាហ្វេ ។ការឃាត់ខ្លួន បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣សីហា កន្លងទៅនេះ នៅចំណុចព្រៃខាងក្រោយសាលាបុណ្យ ភូមិធ្នុង ឃុំអូឬស្សី ស្រុកកំពង់តត្រឡាច ខេត្តកំពង់ឆ្នាំងក្រោយពីមានបណ្តឹងពីសាចញាតិកុមារីរងគ្រោះ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាក់ ពិសិដ្ឋ អាយុ១៥ឆ្នាំ រស់នៅភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បានបបួលក្មេងស្រីឈ្មោះ ជ.ជ.វ អាយុ ៦ឆ្នាំ ទៅទិញកាហ្វេផឹក ។ ក្រោយពីទិញកាហ្វេរួចហើយ ឈ្មោះ សាក់ ពិសិត បានជិះម៉ូតូ ឌុបឈ្មោះ ជ.ជ.វ ទៅក្នុងព្រៃក្រោយសាលាបុណ្យធ្នង់។ ពេលទៅដល់ ឈ្មោះ សាក់ ពិសិដ្ឋ បានឈប់ម៉ូតូ ហើយក៏បានធ្វើសកម្មភាព ចាប់សម្រាត ខោឈ្មោះ ជ.ជ.វ រំលោភបានសម្រេចតែម្តង។
ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះបានទៅប្រាប់ ឪពុកម្តាយ និងបានដាក់ពាក្យប្តឹងមកសមត្ថកិច្ចមូលដ្ឋានភា្លមៗ ។ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានឃាត់ ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកការិយាល័យជំនាញស្រុក ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបញ្ជូនបន្តមកស្នងការនគបាលខេត្ត និតិវិធី ។
រីឯជនរងគ្រោះត្រូវបានឪពុកម្តាយ បញ្ជូនទៅព្យាបាល ទៅមន្ទីរពេទ្យ បង្អែកខេត្ត៕