» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7716 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697887 នាក់

ចៅហ្វាយខេត្ត​សីហនុ​ជូន​រង្វាន់​នគរបាល​ដែល​ស្រាវជ្រាវ​ចាប់បាន​ឃាតករ​សម្លាប់​ចិន​កាត់​បី​កំណាត់​

 


​ក្រុងព្រះសីហនុ​៖ លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៤​តុលា​កបាន​ជូន​រង្វាន់​លើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ចាប់បាន​ឧក្រិដ្ឋជន ជនជាតិ​ចិន​ដែល​បានសម្លាប់​ជនជាតិ​ចិន​ដូចគ្នា​កាត់​បី​កំណាត់​យកទៅ​បោះចោល ប្លន់​យកលុយ​៧០០០០ ម៉ឺន​ដុល្លារ​។​a kill china1 

សូមបញ្ជាក់ថា​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ជនជាតិ​(​ចិន​)​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​ដោយ​ដាច់​ខ្លួន​ជា​ពី​កំណាត់ ដេកស្លាប់​នៅក្នុង​ដីឡូត៍​មួយកន្លែង ស្ថិតក្នុង​ក្រុម ៦ ភូមិ ៦ សង្កាត់ ៤ ក្រុងព្រះសីហនុ កាលពី ព្រឹក​ថ្ងៃទី ១ ខែតុលា ឆ្នាំ​២០១៩ ។​
​ទីបំផុត​សមត្ថកិច្ច​ខេត្ត ព្រះសីហនុ បាន​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​កាត់​សាកសព​ជា ៣ កំណាត់ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល និង ភ័យខ្លាច​ពេញ​ក្រុងព្រះសីហនុ​នោះបាន​ហើយ​កាលពី​ថ្ងៃទី ២ ប៉ុន្តែ​សមត្ថកិច្ច ទើបតែ​យកមក​បង្ហាញខ្លួន​នៅ​ថ្ងៃទី​៤​ខែ តុលា ឆ្នាំ ២០១៩​នេះ ។

តាម​ចម្លើយសារភាព ពី​ជនសង្ស័យ​ជា​ឃាតក គឺ​ប្លន់​សម្លាប់​យកលុយ​ចំនួន ៧០ ០០០ ដុល្លារ ។​ជនសង្ស័យ​ឈ្មោះ ZHOU YA YUN ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ​ចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែន​លេ​ខៈ E05801588 ស្នាក់នៅ​ហាង​ប្តូរប្រាក់ ជាំ​ង​ស៊ូ ស្ថិតនៅ​ក្រុម ១៤ ភូមិ ៤ សង្កាត់ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ជនសង្ស័យ​បាន​សារភាព​ពី​រឿងហេតុ​នោះ​ថា​៖ ជនរងគ្រោះ​បាន​ទំនាក់ទំនង​ជនសង្ស័យ​ដើម្បី ប្តូរប្រាក់ ចិន ជា​ប្រាក់ ដុល្លារ​អាមេរិក ចំនួន ៧០,០០០$ (​ប្រាំពី​ម៉ឺន​ដុល្លារ​អាមេរិក​) លុះ​នៅ​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៧ ជនរងគ្រោះ​បាន​ទៅ​ហាង​ប្តូ​ប្រាក់​របស់​ជនសង្ស័យ ដែលមាន​ស្លាក​យីហោ ប្តូរប្រាក់ ជាំ​ង​ស៊ូ ស្ថិតនៅ​ក្រុមទី ១៤ ភូមិ ៤ សង្កាត់ ៤ ក្រុង​-​ខេត្ត ព្រះសីហនុ ។ បន្ទាប់ពី​ជនរងគ្រោះ​បាន​ទូទាត់​ប្រាក់​ទៅឱ្យ​ជនសង្ស័យ​រួចរាល់​ហើយ ក៏ត្រូវ​ជនសង្ស័យ​ប្រើ​កាំ​ប៉ិត កាប់ និង ចាក់​សម្លាប់​ជនរងគ្រោះ​តែម្តងដោយសារតែខឹងរឿងខុសហាងឆេង ។​

​ជនរងគ្រោះ​មានឈ្មោះ WU CHENGHUI ភេទ​ប្រុស ជនជាតិ ចិន កើត​នៅ​ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៩៥ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែន​លេ​ខៈ ED7591553 ។​

​បន្ទាប់ពី​សម្លាប់​ជនរងគ្រោះ​រួចហើយ ជនសង្ស័យ​បាន​កាត់​សាកសព​របស់​ជនរងគ្រោះ​ជា ៣ កំណាត់ រួច​យក​សាកសព​វេច​ខ្ចប់​ជាមួយ​ភួយ និង អាវ​ដែល​ធ្វើ​សកម្មភាព និង ស្បោង​ពណ៌​ខ្មៅ រហូតដល់​ម៉ោង ១ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៩ ជនសង្ស័យ​បាន​ទៅ​ជួល​រថយន្ត ១ គ្រឿង ម៉ាក LEXUS 470 ពណ៌​ស ស្លា​កលេ​ខៈ ភ្នំពេញ 2AH-1611 ដើម្បី​ដឹក​សាកសព​របស់​ជនរ​ង​គ្រោះ​យកទៅ ប្លុង​ចោល​នៅ​កន្លែង​ផ្សេងៗ​ពីគ្នា ដោយ​កំណាត់​ទី ១ ពី​ក្បាល​ដល់​ចង្កេះ​យកទៅ​ប្លុង​ចោល​នៅ​ដីឡូត៍ មួយកន្លែង ស្ថិតនៅ​អូរត្រេះ ២ ភូមិ ៦ សង្កាត់ ៤ ក្រុង​-​ខេត្ត ព្រះសីហនុ ,​កំណាត់​ទី ២ ពី​ចង្កេះ​ដល់ ជង្គង់ យកទៅ​ប្លុង​ចោល​នៅ​ដីឡូត៍​មួយកន្លែង ស្ថិតនៅ​ភ្នំ ៩៦ ភូមិ ៥ សង្កាត់ ៤ ក្រុង​-​ខេត្ត ព្រះសីហនុ ,​កំណាត់​ទី ៣ ពី​ជង្គង់​ដល់​បាតជើង យកទៅ​ប្លុង​ចោល​នៅក្នុង​ព្រៃ ភូមិ មើល​ស្វា អូ​តែ​ល ៧ ជាន់ ស្ថិត នៅ ភូមិ ១ សង្កាត់ ៣ ក្រុង​-​ខេត្ត ព្រះសីហនុ ៕a kill china2 a kill china si a kill china a kill china3 

​