» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10270 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700441 នាក់

តៃកុង​ឡាន​ដឹក​ដី​តវ៉ា​សុំ​ឲ្យ​ត្រឹម​ផាក​តែ​កុំ​ឃាត់ទុក​ឡាន​របស់​ពួកគេ​

​ខេត្តកណ្តាល​៖​នៅ​ផ្លូវ​៦០​ម៉ែត្រ​ខាងលិច​ក្រុង​តាខ្មៅ​ព្រឹក​ថ្ងៃទី​២០​ក្កដា​មាន​តៃកុង​ឡាន​ដឹក​ដី​ប្រមាណ​៣០០​នាក់​បានមក​តវ៉ា​ករណី​ជញ្ជីង​ថ្លឺ​ង​ឡាន​ចល័ត​ចាប់​ឃាត់​រថយន្ត​របស់​គ្នា​គាត់​៣​គ្រឿង​ទុក​ដែល​បើតាម​បញ្ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ឲ្យ​រក្សាទុក​១​ឆ្នាំ​និង​ផាក​១​ម៉ឺន​ដុល្លារ​។​a car weight2 

​តំណាង​របស់​យានយន្ត​ដឹកជញ្ជូន​ទាំង ៥​រូប​បាន​ស្នើសុំ​ដំណោះស្រាយ ៣​ចំណុច​ដែល​ខុសពី​ច្បាប់ និង​ឯកសារ​គតិយុត្តិ រួមមាន​៖១. ស្នើសុំ​ផ្ទុក​ទម្ងន់​សរុប​ដល់ ៥៥​តោន (​បន្ថែម​១៥​តោន​) ចំពោះ​ប្រភេទ​យានយន្ត​ភ្លៅ​៥ (V1) ដែល​ក្នុង​ច្បាប់​កំណត់​ត្រឹមតែ​៤០​តោន ស្នើសុំ​ផ្ទុក​ទម្ងន់​សរុប​ដល់ ៤៥​តោន (​បន្ថែម​១៥​តោន​) ចំពោះ​ប្រភេទ​យានយន្ត​ភ្លៅ​៤ ដែល​ក្នុង​ច្បាប់​កំណត់​ត្រឹមតែ​៣០​តោន ស្នើសុំ​ផ្ទុក​ទម្ងន់​សរុប​ដល់ ៣៥​តោន (​បន្ថែម​១០​តោន​) ចំពោះ​ប្រភេទ​យានយន្ត​ភ្លៅ​៣ ដែល​ក្នុង​ច្បាប់​កំណត់​ត្រឹមតែ​២៥​តោន និង​ស្នើសុំ​ផ្ទុក​ទម្ងន់​សរុប​ដល់ ២៥​តោន (​បន្ថែម​៩​តោន​) ចំពោះ​ប្រភេទ​យានយន្ត​ភ្លៅ​២ ដែល​ក្នុង​ច្បាប់​កំណត់​ត្រឹមតែ ១៦​តោន​។

២. ស្នើសុំ​ត្រឹម​កុំឱ្យ​មាន​ឃាត់​យានយន្ត​ចំនួន​មួយឆ្នាំ​ដោយ​សុំ​ត្រឹមតែ​ពិន័យ​ជា​ថវិកា។៣. ស្នើសុំ​ដោះលែង​យានយន្ត​ទាំងឡាយណា​ដែល​កំពុង​ឃាត់ទុក​មួយឆ្នាំ​ឱ្យ​ចរាចរណ៍​ដឹកជញ្ជូន​បាន​។

​ជាការ​ឆ្លើយតប លោក​សេង​ឈួន​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ដែល​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ និង​ថ្នាក់ដឹកនាំ​បានទទួល​ពិនិត្យ​សំណូមពរ​ទាំង ៣​ចំណុច​ខាងលើ និង​គោរព​រាយការណ៍​ជូន​លោក​ទេសរដ្ឋមន្ត្រី​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ណាមួយ​ជូន និង​ស្នើ​សុំឱ្យ​ក្រុម​យានយន្ត​ដឹកជញ្ជូន​ទាំងអស់​កុំ​ប្រមូលផ្តុំ ជៀសវាង​ការឆ្លង​នៃ​ជម្ងឺ​កូ​វីដ​១៩​។

​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ឃាត់​យានយន្ត​ដែល​រក្សាទុក​ចំនួន​មួយឆ្នាំ ១៧៣​គ្រឿង ដោយ​អនុវត្ត​យ៉ាង​តឹងរឹង​បំផុត​ដោយ​គ្មាន​ការលើកលែង​ឡើយ​តាមច្បាប់​ស្តីពី​ផ្លូវថ្នល់​មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​។a car land a car weight1 

​