» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6477 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696648 នាក់

ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក លេ​ី​ក​ដែក​ខេត្ត កណ្តាល កន្លែង​ធ្វើ​អាជីវកម្ម​?


​ខេត្តកណ្ដាល ៖ ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​១ ចំណុច ឃុំ កំពង់​ភ្នំ ស្រុក លើកដែក ខេត្តកណ្ដាល​ត្រូវបាន​អ្នក​ដឹកជញ្ជូន​និយាយថា​កំពុងតែ​ប្រែក្លាយ ទីតាំង​ជញ្ជីង​ដាក់​ការពារ​ផ្លូវ​ទៅជា​កន្លែង​ធ្វើ​អាជីវកម្ម​។​
​ប្រភពពី​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ស្ថិត នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍​បានអោយដឹងថា ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់​ភ្នំ​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ប្រែ​ក្លាយទៅជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំងយប់​ទាំង​ថ្ងៃ​ប្រឆាំង​ច្បាប់​ពុករលួយ​។a weight

ព្រោះ​ទោះបីជា​រថយន្ត​ដឹកទំនិញ​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​ប្រចាំការ​នៅ​ស្ថា​នី​យ៏​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១​កំពង់​ភ្នំ នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ទារលុយ​ថ្លៃ​បាយទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់ ។​
​គេ​មិនដឹងថា​តើ​លោក បូរី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្ដាល ដែល​ទើប​ឡើងកាន់តំណែង​ថ្មី បណ្ដោយអោយ​ប្រធាន​.​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ឃុំ​កំពង់​ភ្នំ ប្រែ​ក្លាយទៅជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ឬក៏​ប្រធាន​ស្ថានីយ៍​ធ្វើតាម​អំពេ​ី​ចិត្ត​។ ដូចគ្នា​គឺ​លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ជញ្ជីង​ថ្លឹង​រថយន្ដ​ចល័ត​ទូទាំងប្រទេស រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ​។​
​ក្រុម​អ្នកបើក​ន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាមផ្លូវ​ផ្សេង​ព្រោះតែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ៍​មួយ​នេះ​ទារលុយ​ច្រើនៗ​បើទោះបីជា​រថយន្ត​មានការ​ដឹកទំនិញ​លើស​ទម្ងន់​បន្តិចបន្តួច​ក៏ដោយ​។ តៃកុង​ឡាន​ខ្លះ​ទទួលស្គាល់ថា រថយន្ដ​ដឹកជញ្ជូន​ទំនិញ​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះទេ តែ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់​ភ្នំ​ផ្លូវជាតិ​លេខ​១ នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើក ដែក ខេត្តកណ្តាល បន់​អោយ​តែមាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ដើម្បី​សង្កត់ ក យកលុយ​តែប៉ុណ្ណោះ ទោះ​រថយន្ដ​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ចំណុច​ខាងលើ​មិនអាច​តវ៉ា​បាន​។​

​ក្រុម​អ្នកបើករថយន្ត អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​.​លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង សាធារណការ​និង​ជា​ប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ទូទាំងប្រទេស លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល សុំ​ពិនិត្យមើល​ប្រធាន​.​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កំពុង​ភ្នំ​ផ្លូវជាតិ​លេខ​១ ស្រុក​លើកដែក​ឡើងវិញ​ខ្លះ​ផង​។ ជាពិសេស​សុំ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ឱម យុ​ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​គួរ​ចាត់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​ប្រធាន​.​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់​ភ្នំ​ផ្លូវជាតិ​លេខ​១​ផង​ទាន​!​។​a weight1 a weight2 

​