» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5116 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695287 នាក់

តុលាការខេត្ត​បន្ទាយ មានជ័យ នឹង​ប្រកាស​សាលក្រម​រឿងក្តី​របស់​អ្នកកាសែត​ជើង​យូរ ម្នាក់​នៅ​ថ្ងៃទី ៥ មិថុនា ២០២០ ក្រោម​ការ ចោទប្រកាន់​ពីបទ​បរិហា​កេ​រ្ត៍​បន្ទាប់ពីផ្សាយរឿងពិត


​ខេត្តបន្ទាយមានជ័យ : កាលពី​ថ្ងៃទី​២៧ ឧសភា​ឆ្នាំ​២០២០ លោក ភុំ ជិន ណា​រ៉ា ជា​ភ្នាក់ងារ កាសែត និង​គេហទំព័រ មាតុភូមិ ហើយក៏​ជា​ប្រធាន​សមាគម​មិត្ត​អ្នក​សារ​ព័ត​មាន​ខ្មែរ សាខា ខេត្តបាត់ដំបង​-​បន្ទាយ មានជ័យ ត្រូវបាន​តុលា ការ ខេត្ត​បន្ទាយ​មាន ជ័យ បាន​បើក​សាវ​នា​ការជំនុំជម្រះ​រឿងក្តី ពីបទ​បរិហា​កេ​រ្ត៍​ជា​សាធារណ​: តាម​បណ្ដាញ​សង្គម facebook តាម ពាក្យបណ្តឹង​របស់លោក​រដ្ឋលេខាធិការ​ក្រសួង ការពារជាតិ​ម្នាក់ ។a court ra 

សូម រំលឹក​បន្តិច អំពី​ដំណើរ រឿង​ហេតុដែល​បណ្តាលអោយ​មានការ​ប្តឹងផ្តល់ គឺ​នៅ​ថ្ងៃទី​០១ /១០ / ២០១៨ លោក​ភុំ ជិន​ណា​រ៉ា​បាន​ផុស​លើ​ទំព័រ​fb​លោក​ថា​៖​ម្ចាស់ ដី​ជា​ប៉ូលីស​បាន​បង្កបង្កើនផល លើដី​នេះ​ជាង​២០​ឆ្នាំ ។ ពេល​ដី​ឡើងថ្លៃ​ស្រាប់​តែមាន​លោក​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ម្នាក់​កាន់​ប្លង់រឹង​មក​អះអាង​ទាម​ទាយ​កដី ។ លោក ភុំ ជិន​ណា​រ៉ា បន្តថា រឿង​ដែល​ហួសចិត្ត​នោះ​គឺ​ប្លង់រឹង​ធ្វើ​នៅ​ឆ្នាំ​១៩៩៨ ដែល​ដី​ជំនាន់​នោះ នៅ​ជា​ព្រៃ​សំបូរ​ដោយ​គ្រាប់មីន​នៅឡើយ ។ លោក​បន្តថា តើ​គេ​ជិះ​កប៉ាល់​ហោះ​វាស់ដី ឬអី​លោក ម្ចាស់​? ! ។ អាណិត​ម្ចាស់​ដី​ខំ​ឱនលំទោន​សំពះ​ជម្រាបសួរ​លោក​រដ្ឋលេខា​ធិ​ការ​រូបនោះ​គាត់​យ៉ាង​រាបសារ ។​

​ក្នុង​ការដែល​លោក ភុំ ជិន​ណា​រ៉ា បាន​ផុស​អត្ថបទ​នេះ​ក្នុង Fb ក៏មាន​ភ្ជាប់​រូបថត​លោក​រដ្ឋលេខាធិការ​និង​លោក​មន្ត្រី​ប៉ូលីស​នោះ​ផង ។ តាម​ការបញ្ជាក់​ពី​លោក​ភុំ ជិន​ណា​រ៉ា អោយដឹងថា ៖ លោក​សរសេរ​តាមតែ​ការពិត​និង​រូប​ជាក់ស្តែង ដែល​នរណាៗ ក៏​ដឹង​ពី​ប្រវត្តិ​ដី​នេះដែរ គឺ​ដី​នេះ​ដើមឡើយ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​សៅ​សារ៉ន ជា​អតីត​យោធា ក្នុង​អង្គភាព​កងពល​លេខ ១២ បាន​កាន់កាប់​តាំង ពី​ឆ្នាំ​១៩៩៧ ដែល​កាល ណោះ​ជា​ព្រៃ​ពោរពេញ​ដោយ​គ្រាប់មីន ។​

លោក បន្តថា​: ឈ្នោះ ជូ​ពុន​បាន​ទិញ​ពី​សៅ សារ៉ន នៅ​ឆ្នាំ​២០១៤ ហើយក៏​កាន់កាប់​និង​ធ្វើស្រែ​រហូតមកដល់​ឆ្នាំ​២០១៨ ទើប​ឃើញ​លោក​រដ្ឋ លេខាធិការ​ក្រសួង ការពារជាតិ​កាន់​ប្លង់​មក​សួររក និង​ទាម​ទាយ​កដី​នេះ​? ។ លោក​ភុំ ជិន​ណា​រ៉ា បាន​អះអាងថា​៖​មន្ត្រី​ប៉ូលីស កាន់កាប់​ដី​នោះ​យូរ​ឆ្នាំ​ហើយ​ជា​រឿង​ពិត​! ពេល​ដី​ឡើងថ្លៃ លោក​រដ្ឋលេខាធិការ​កា​ន់​ប្លង់រឹង​ទៅ​អះអាង ទាមទារ​យក​ក៏​ជា​រឿង​ពិត ។

ឆ្នាំ ១៩៩៨ ដែលជា​ឆ្នាំ​ចេញ​ប្លង់ដី នៅ​កន្លែង​នោះ​សុទ្ធតែជា​ព្រៃ​មីន​ក៏​ជា​រឿង​ពិត​ដែល​អ្នករស់នៅ​តំបន់​ប៉ោយប៉ែត​សុទ្ធតែ​ដឹង​គ្រប់គ្នា​! ដូច្នេះ តើ មាន​ចំណុច​ត្រង់ណា ដែលថា រូបលោក (​ភុំ ជិន​ណា​រ៉ា​) បរិហារ​កេ​រ្ត៍​លោក​រដ្ឋលេខាធិការ​នោះ ? លោក​ភុំ ជិន​ណា​រ៉ា បានធ្វើការ​ស​ន្និ ដ្ឋា​ន​ក្រៅផ្លូវការ​ថា អាចជា​ដី​លោក​រដ្ឋលេខា ធិ​ការ​មែន ព្រោះ​លោក​មាន​ប្លង់ តែ​លោក​មិន បាន​ទៅកាន់​កាប់ ឬ អាស្រ័យ​ផល ឃើញ​ដី​ទំនេរ អ្នកផ្សេង​ក៏​ចូលមក​បង្កបង្កើនផល​ទៅ​! ឬក៏​អាច​ថា ប្លង់​ដែល​លោក​រដ្ឋលេខាធិការ​មាន​នោះ ជា​ដី​ដែល​នៅក្បែរៗ​នោះដែរ ព្រោះ​លោក មិនដែល​មក ឬក៏​ស្គាល់​មិន​ច្បាស់ ! ឬក៏​អាចមាន​ជនខិលខូច​បន្លំ​ធ្វើ​ប្លង់​យកទៅលក់​បោកប្រាស់​លោក​រដ្ឋ លេខាធិការ ? ។

នេះ​គ្រាន់តែ​ជាការ​ប៉ាន់ស្មាន​របស់លោក​ភុំ​ជិន ណា​រ៉ា​តែប៉ុណ្ណោះ ។ តែ​រឿង​ពិត បែបណា​វិញ​អោយ​ប្រាកដ​នោះ គេ​នឹង​ដឹង​ក្រោយ​តុលាការ​កាត់ក្ដី​រួច ព្រោះ​ភាគី​ទាំងពីរ (​លោក​ជូ​ពុន និង​លោក​រដ្ឋលេខាធិការ​) បាន​ប្ដឹង​ទាមទារ​យក​ដី​នោះ​ចូល​តុលាការ​ហើយ ! ។ រឿង​ដែល​គួ​សោកស្ដាយ​នោះ គឺ​មិនទាន់មាន​ការសម្រេច​ពី​តុលាការ​ផង​លោក ភុំ ជិន​ណា​រ៉ា​ក្លាយជា​ជនជាប់ចោទ​មុនគេ​បាត់ទៅហើយ ។

​លោក ភុំ ជិន​ណា​រ៉ា​បាន​អោយដឹងពី​បំណង​ដែល​លោក​សរសេរ​អត្ថបទ​នេះ​គឺ​ចង់​ដាស់ តឿន អោយ​អ្នកមាន​ដី​ទាំងអស់​ឆាប់​រូតរះ​ទៅធ្វើ​ប័ណ្ណ​កាន់កាប់​ដីធ្លី​ដើម្បី​ចៀសវាង​ការ​មាន រឿងរ៉ាវ នៅពេល​ដី​ឡើងថ្លៃ ដូច​ករណី​ដី​លោក ជូ​ពុន និង​លោក​រដ្ឋលេខា ធិ​ការ​នេះ​។ ដូច​ការ​លោក​គិត​មែន​គឺ​ក្រោយ​ការផ្សាយ​របស់លោក​មិនបាន​ប៉ុន្មាន​ផង​នៅ​ខេត្ត​ព្រះសីហនុ​ក៏មាន​ផ្ទុះ​រឿង​ទំនាស់​ដីធ្លី​យ៉ាង​ស្រួចស្រាល់ រហូតដល់​មានការ​ដោះដូរ​ចៅ ហ្វា​យ​ខេត្ត និង​អភិបាលរង ខេត្ត​ពីរ​នាក់​ត្រូវ​បាត់​ដំណែង​។ តែ​គួ​ឲ្យ​ស្ដាយ​បំណងល្អ របស់លោក ភុំ ជិន​ណា​រ៉ា បែរជា​ត្រូវ​ក្លាយជា​ជនជាប់ចោទ​ពីបទ​បរិហារ​កេ​រ្ត៍​ទៅវិញ​? ។

មុន​ការបើក​សាវ​នា​ការ​លោក​ភុំ ជិន​ណា​រ៉ា​បានដាក់​ពាក្យសុំ​ទៅ​តំណាង​អយ្យការ ស្នើ​សុំអោយ​បង្អង់​បទចោទប្រកាន់​មកលើ​រូបលោក ហើយ សុំអោយ​លើកយក​ច្បាប់​ស្ដីពី​របប​សារព័ត៌​មានមក​អនុវត្តន៍​វិញ តែ​តុលាការ​នៅតែ​ចោទ ប្រកាន់​លោក​ដដែល ។ ក្នុងពេល​ជំនុំជម្រះ មេ ធា​វី​ខាងដើម​ចោទ បាន​សុំអោយ​តុលាការ​ផ្ដន្ទា ទោស​លោក ភុំ ជិន​ណា​រ៉ា ពីបទ​បរិហា​កេ​រ្ត៍ និង​សុំ​ទាមទា​ជម្ងឺ​ចិត្ត​ចំនួន ១​ម៉ឺន​ដុល្លារ​អាមេរិក ឯ​លោក ភុំ ជិន​ណា​រ៉ា បាន​សំណូមពរ​អោយ​តុលាការ​លើកលែង​ការចោទប្រកាន់​មកលើ​រូបលោក​។

តែ​ទោះជា មាន​សំណូមពរ​ពី​លោក ភុំ ជិន​ណា​រ៉ា យ៉ាងណា ក៏​តុលាការ​ថា : សាល ក្រម​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​៥​ខែមិថុនា ២០២០ ខាង មុខ​នេះ ។ គេ​មិន ដឹងថា វាសនា​របស់​អ្នក កាសែត​ចាស់វស្សា​រូបនេះ ដែល​តែងតែ​លើក ការពិត​មក​និយាយ​មក​ផ្សាយ​រក​យុត្ត​ធ​ម៍​នេះ​ត្រូវ​តុលាការ​សម្រេច​យ៉ាងម៉េច​នោះទេ ? ដូច្នេះ​រង់ចាំ​មើល​លទ្ធផល​ទាំងអស់គ្នា​មើល​តើ​អ្នក​សែត​សុទ្ធតែ​ត្រូវ​រងគ្រោះ​៕ ដោយ​: សុផល​a court ra1 
​