» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8223 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698394 នាក់

គ្រាន់តែ​សង្ស័យ​លើ​លោកស្នងការ​នគរបាល​ខេត្តកំពត​ ​លោក ផុន សារ៉េត ម្ចាស់​គណនី​ឈ្មោះ «Phon Sareth»​ត្រូវ​ព្រមាន​ទោះបី​សុំទោស​ក៏ដោយ​?

​ភ្នំពេញ​៖ លោក ពេជ្រ ស៊ី​ធឿន ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បានចេញ​លិខិត​ព្រមាន​មួយ​ថា សូម​ព្រមាន​ចំពោះ លោក ផុន សារ៉េត អនុប្រធាន​ការិយាល័យ​ទូរទស្សន៍ នៃ​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ទៅលើ​ករណី​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​ឈ្មោះ Phon Sareth ដែលមាន​ខ្លឹមសារ «​ល្បី​ថា​លោកស្នងការ​នគរបាល​ខេត្តកំពត ផឹកស្រា​ស្រវឹង​រក​បាញ់​លោកសង្ឃ​នៅ​វត្តភ្នំ​រាប តើ​ជា​រឿង​ពិត​ទេ​?» ដោយ​ថា​ការផ្សព្វផ្សាយ​នេះ គឺជា​រឿង​មិន​ពិត ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស លោកស្នងការ​នគរបាល ខេត្តកំពត​? ។​a phon saret4 

​នៅក្នុង​លិខិត​ព្រមាន លោក​ប្រធាន​មន្ទីរ​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​លោក ផុន សារ៉េត ត្រូវគោរព​តាមច្បាប់ សហលក្ខន្តិកៈ​មន្តី រាជការ​ស៊ីវិល និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។​
​លោក ពេជ្រ ស៊ី​ធឿន បាន​ព្រមាន​ថា ករណី​លោក ផុន សារ៉េត មិន​គោរព​តាម​ការណែនាំ​របស់​មន្ទី​រ​ព័ត៌មាន​រាជធានី​ភ្នំពេញ សាមីខ្លួន​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​ការពរមាន​នេះ​គឺ​បន្ទាប់ពី​លោក ផុន សារ៉េត ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Phon Sareth» កាលពី​ថ្ងៃទី​៦​វិច្ឆិកា​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​ដែលមាន​ខ្លឹមសារ «​ល្បី​ថា​លោកស្នងការ​នគរបាល​ខេត្តកំពត ផឹកស្រា​ស្រវឹង​រក​បាញ់​លោកសង្ឃ​នៅ​វត្តភ្នំ​រាប តើ​ជា​រឿង​ពិត​ទេ​?»​។​

​ទាក់ទិន​ករណី​ខាងលើ​នេះដែរ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Phon Sareth» ដែល​គេ​ស្គាល់​ថា​ឈ្មោះ ផុន សារ៉េត ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​អនុប្រធាន​ការិយាល័យ​ទូរទស្សន៍​នៃ​មន្ទីរ​ព័ត៌មាន​រាជធានី ភ្នំពេញ ដែល​បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​១៣៧ ផ្លូវ​៦០៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ក៏បាន​ធ្វើលិខិត​សុំទោស​ជា​សា​ធា​រណះ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ថា «​សុំទោស​ចំពោះ​ករណី​រំលោភ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣»​។​

​នៅក្នុង​លិខិត​សុំទោស លោក ផុន សារ៉េត បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម គណនី​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​ឈ្មោះ «Phon Sareth» មាន​ខ្លឹមសារ «​ល្បី​ថា​លោកស្នងការ​នគរបាល​ខេត្តកំពត ផឹកស្រា​ស្រវឹង​រក​បាញ់​លោកសង្ឃ​នៅ​វត្តភ្នំ​រាប តើ​ជា​រឿង​ពិត​ទេ​?» លោក ផុន សារ៉េត ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Phon Sareth» បាន​សូម​ទទួលកំហុស​ដែល​លោក​បាន​បង្ហោះ​សារ​មិន​ពិត​ខាងលើនេះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់លោក​ស្នងកា​រ ដោយ​មិនបាន​ប្រមូល​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ ដោយ​ទទួល​ព័ត៌មាន​តែមួយ​ជ្រុង​ហើយ​ធ្វើការ​ផ្សព្វផ្សាយ ។​

​ទន្ទឹម​នោះ លោក ផុន សារ៉េត បាន​សន្យាថា លោក​មិន​ឱ្យមាន​ករណីនេះ ជា​លើក​ទី​២​ឡើយ​។ លោក​សូម​ធ្វើការ​សុំទោស​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ជា​សាធារណៈ និង​សុំ​សេចក្ដី​អនុគ្រោះ​។​​គួរ​រំលឹក​ជូន​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ក្រោយ​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​គេ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​ភ្ជាប់​ខ្លឹមសារ​ថា ល្បី​ថា​លោកស្នងការ​នគរបាល​ខេត្តកំពត ផឹកស្រា​ស្រវឹង​រក​បាញ់​លោកសង្ឃ​នៅ​វត្តភ្នំ​រាប តើ​ជា​រឿង​ពិត​ទេ​?» លោកស្នងការ​កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា​ក៏បាន​ឆ្លើយតប​ភ្លាមៗ​ថា ខ្ញុំ​មិនអាច​ទទួលយក​នូវ​ការសុំ​ទោស​បែប​លេងសើច​របស់លោក ផុន សារ៉េត ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Phon Sareth ដែល​បាន​សរសេរ​ធ្វើអោយ​ប៉ៈ​ពាល់​ដល់​កិត្តិយស​របស់ខ្ញុំ​របៀប​នេះ​បានទេ​។

លោកស្នងការ​បន្តថា ក្នុងនាម​លោក ផុន សារ៉េត ជា​មន្ត្រី​នៅ​ម​ន្ទើ​រ​ព័ត៌មាន​រាជធានី​ភ្នំពេញ ហើយក៏​ជា​អ្នកកាសែត​មួយរូប តើ​លោក​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ដែរឬទេ​ក្នុង​ការផ្សាយ​ព័ត៌មាន​។ លោក​ត្រូវ​ប្រមូល​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​មុននឹង​ធ្វើការ​ផ្សាយ​ចៀសវាង​ការយល់ច្រលំ​មកលើ​រូបខ្ញុំ​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​និង​ប្រជាពលរដ្ឋ​ទាំងអស់​។​​លោកស្នងការ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​បន្តថា ស្អែក​នេះ ខ្ញុំ​នឹងដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​តុលាការ​ដោយ​គ្មាន​ការលើកលែង​ចំពោះ​បុគ្គល​ដែលមាន​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក «Phon Sareth» ដែល​បាន​សរសេរ​ធ្វើ​ឲ្យ​ប៉ៈ​ពាល់​យ៉ាងធ្ងន់ធ្ងរ​មកលើ​កិត្តិយស​របស់ខ្ញុំ​ក្នុងនាម​ជា​អ្នកអនុវត្ត​ច្បាប់​និង​ការពារ​ប្រជាពលរដ្ឋ​។​

​លោកស្នងការ​ខេត្តកំពត​​បាន​បន្ថែមថា លោក ផុន សារ៉េត បាន​បង្ហោះ​ជាង​ពីរ​ម៉ោង​ទៅហើយ​ម៉េច​ក៏​មិនដឹងថា គេ Hack Facebook របស់លោក ដល់​តែ​ខ្ញុំ​ត្រៀម​ដាក់​ប្តឹង​នៅ​ថ្ងៃស្អែក​ទើប​លោក​ចេញមក​សរសេរថា​គេ Hack Facebook របស់លោក​ទៅវិញ​។ លោកស្នងការ​បន្តថា កិត្តិយស​របស់ខ្ញុំ​មិនមែន​សម្រាប់​លោក​យកលេងសើច​បែបនេះ​ទេ​។​​លោកស្នងការ​ខេត្តកំពត​បានបញ្ជាក់​ថា ប្រសិន Facebook របស់លោក Phon Sareth ត្រូវបាន​គេ Hack ពិតមែន ហើយ​លោក​ជា​មនុស្ស​ប្រកបទៅដោយ​សុច្ចរិត​ភាព​និង​មាន​ទំនួល​ខុសត្រូវ​ពិតប្រាកដ​មែន សូម​លោក​មកជួប​ខ្ញុំ​នៅ​ខេត្តកំពត​នៅ​ថ្ងៃស្អែក​។ ក៏ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​ទៅ​លោ​កថា Facebook របស់លោក​ត្រូវបាន​គេ Hack តែ tag ទៅ​មនុស្ស​សុទ្ធតែជា​អ្នកធ្វើការ​នៅ​ស្ថាប័ន​ព័ត៌មាន​ល្បីៗ​នៅ​កម្ពុជា លោក​គិតថា ខ្ញុំ​ជា​ក្មេង​បៀម​ដៃ​មែន​ទេ​។​

​គួរបញ្ជាក់​ជូន​ថា បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ឲ្យ​បណ្ដាញសារព័ត៌មាន The Mirror News ដឹង​នៅ​ព្រឹក​ថ្ងៃនេះ​ថា ដោយមាន​ការស្នើសុំ​ពី​ថ្នាក់ដឹកនាំ​នៅ​ក្រសួង​ព័ត៌មាន និង​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​លិខិត​ព្រមាន​ចំពោះ​លោក ផុន សារ៉េត ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Phon Sareth» ហើយ​សាមីខ្លួន​ផ្ទាល់​លោក ផុន សារ៉េត ក៏បាន​ចេញ​លិខិត​សុំទោស​ទទួលស្គាល់​កំហុស​ជា​សាធារណៈ​រួចរាល់​ហើយ​ដែរ លោក​ក៏​យល់ព្រម​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ទៅ​ចុះ​។​សូមបញ្ជាក់ថា​កាល​ពៅ​ី​ថ្ងៃទី​៥​វិច្ឆិកា​ព្រះ​ស​ង្ឍ​នៅ​វត្តភ្នំ​រាប​បានចេញ​ឃ្លិប​វីដេអូ​មួយ​រិះគន់​សម​ត្ត​កិច្ច​មួយក្រុម​ដែល​ជេរប្រមាថ​រក​បាញ់​លោក​ចោល​លោក​ដោយ​គ្រាន់តែ​ហាម​មិន​ឲ្យ​ផឹកស៊ី​ក្នុង​វត្ត​។​នេះ​ជាដើម​ហេតុ​ង​ដែល​ធ្វើ​ឲ្យ​លោក​ផុន​សា​រេ​ត​ចេញ​សំណេរ​បែប​លើក​ជា​សំណួរ​បែប​ខាងលើនេះ​ទៅ​។​បើតាម​សំណេរ​វា​ជាការ​សង្ស័យ​មិនទាន់បាន​ចោទប្រកាន់​លោកស្នងការ​នគរបាល​ខេ​ត្តំ​ពត​ថា​ប្រព្រឹត្ត​បទល្មើស​នៅឡើយ​ទេ​?​។​សា​ម៉ី​ខ្លួន​ក៏បាន​សុំទោស​ហើយ​ដែរ​ម៉េច​ក៏​នៅ​ចេញ​លិខិត​ព្រមាន​ទៀត​?​។​តើ​ការបញ្ចេញមតិ​បែប​ឆ្ងល់​ចឹ​ង​វា​រំលោភច្បាប់​ដែរ​?៕a phon saret a phon saret1 a phon saret2 a phon saret3 a phon saret5 a phon saret6 a phon saret7 
​