» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11526 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701697 នាក់

មន្ត្រី​ក្រសួង​រ៉ែ​ម្នាក់​ឲ្យ​កាន់​លុយ​ក្រសួង លួច​ដក​អស់​ជាង ជាង​៥០​ម៉ឺន​ដុល្លារ

 

​ភ្នំពេញ​៖​ស្ត្រី ជា​មន្ត្រី​ក្រសួង​រ៉ែ​ម្នាក់​ដែល​កាន់​លុយ​ចំណូល​ចំណាយ​ត្រូវបាន​នគរបាល​ខណ្ឌដូនពេញ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២២ ដើម្បី​ប្រគល់​ឲ្យ​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​តាម​នីតិវិធី​ពាក់​ព​ន្ធ័​រឿង​លួច​ដក​លុយ​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។​a girl money 

ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ​មានឈ្មោះ ជិន លក្ខិណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ សញ្ជាតិ​ខ្មែរ មុខរបរ អនុប្រធាន​ក្រ​គ្រប់គ្រង​ចំណូល​(​ក្រសួង​រ៉ែ និង​ថាមពល​) ស្នាក់​នៅផ្ទះ​លេខ​២៥Eo ផ្លូវ​លេខ​១៩ ភូមិ​៣ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែលមាន​តំណែង​ជា​អនុប្រធាន​គ្រប់គ្រង​ចំណូល​ក្រសួង​រ៉ែ និង​ថាមពល ពាក់ព័ន្ធ​នឹង​ករណី​លួច​ប្រាក់​ចេញពី​ទូដែក​ក្រសួង​រ៉ែ និង​ថាមពល ជាង​៥០​ម៉ឺន​ដុល្លារ​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ ។​

បើ​យោងតាម​របាយការណ៍​ស​ម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា សម្ភារៈ​បាត់បង់​ក្នុងករណី​លួច​នេះ​រួមមាន​៖​ទី​១៖ នៅក្នុង​ទូដែក​រួមមាន​ប្រាក់រៀល​ចំនួន​១,៤៣១,២៨៤, ៥៩៧.៨០​រៀល (​មួយ​ពាន់​បួន​រយ​សាប​មួយ​លាន​ម៉ា​ម្ភៃ​ប្រាំបី​មុ​ឺ​ន​បួន​ពាន់​ប្រាំ​រយ​កៅសិប​ប្រាំពី​ប៉ឺ​ត​សិប​រៀល​)​ទី​២៖ ប្រាក់​ដុល្លា​១៦០,២៣៧,​ដុល្លា​និង ៩២​សេន (​ដប់​ប្រាំ​ម៉ឺន​ពី​រយ​សាប​សិប​ប្រាំពី​និង​កៅសិប​ពីរ​សេន​)​។​

​សម​ត្ត​កិច្ច​មិនទាន់​ទំលាយ​ថា​តើ ហេតុ​អី្វ​មន្ត្រី​រូបនេះ​ព្រហើន ហ៊ាន​ប្រព្រឹត្ត​បទល្មើស បើ​ខ្លួន​មាន​តួនាទី​ធំ ហើយ​កន្លែង​កាន់​លុយ​ទៀត ឬមួយ​ក៏​លង់​នឹង​ល្បែង​នោះឡើយ​?​។​​បច្ចុប្បន្ន​ស្ត្រី​ដែលជា​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មកដល់​សាលាដំបូង​រាជធានី​ភ្នំ ហើយ​កំពុងស្ថិត​ក្នុងដំណាក់កាល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​នៅឡើយ​៕
​