» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31885 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599304 នាក់

តើ​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ឬ​ស្សី​កែវ​បានដឹង​ឬ​អត់​ចំពោះ​បន​ល្បែងស៊ីសង​ភ្នាល់​ជល់​មាន់​តាម Online គ្មាន​ច្បាប់ ១​កន្លែង​ដ៏​ធំ​សម្ងំ​លេង​យ៉ាង​គឃ្លើន ក្នុង​ទឹកដី ខណ្ឌ​ឬ​ស្សី​កែវ !! ?


​រាជធានី​ភ្នំពេញ : បើ​និយាយ​ពី​រឿង ទប់ស្កាត់ និង​បង្ក្រាប រាល់​បទ ល្មើស​គ្រប់​ប្រភេទ​ពិសេស​បទល្មើស​ល្បែង​សុ​ី​សង​ខុសច្បាប់ នៅ ក្នុង​រាជធានី​ភ្នំពេញ​នោះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជ ធានី​ភ្នំពេញ​បាន​ប្រជុំ​ដាក់​ផែនការ​និង​បទបញ្ជា​ប្រចាំ​សប្តាហ៍ រៀងរាល់ខែ​តែងតែ រំលឹក​ផង ព្រមាន​ផង និង​ដាក់​វិធានការ ក៏ដូចជា​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ទូទាំង​រាជធានី​ភ្នំពេញ គ្រប់​ខណ្ឌ​អោយ​យកចិត្តទុកដាក់ ទប់ស្កាត់​នឹង​បង្ក្រាប រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង ពិសេស​គឺ​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​បើ​នៅតែ​កើតមាន​ក្នុង​ទឹកដី​ខណ្ឌ​ណា ចៅហ្វាយខណ្ឌ​នោះ នឹងត្រូវ​ដកតំណែង​ចេញ​ផងដែរ ។a khun deun 

ប៉ុន្តែ ក្នុង​កាល​:​ទេស​: ដែល​ជម្ងឺ​កូ​វីត​១៩ បាន​នឹង​កំពុង​រីក​រាលដាល​ខ្លាំង អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់លំដាប់​ថ្នាក់​ជាប់ដៃ​រវល់​មមារ​ញឹក រឿង​ប្រយុទ្ធប្រឆាំង ជម្ងឺ​កូ​វីត​១៩ ។​ស្រាប់តែ​ថ្មីៗ​នេះ ក្រោយ​ពេលដែល​ចៅ ហ្វា​យ​ខណ្ឌ​ឬ​ស្សី​កែវ​ត្រូវបាន​ផ្លាស់ប្តូរ​ពី​លោក ជា ពិសី ដាក់​លោក ឯក ឃុន​ឌឿ​ន មកកាន់​តំណែង​ជា​អភិបាល ខណ្ឌ​ឬ​ស្សី​កែវ មិនទាន់ អង្គុយ​កៅអី​ចៅហ្វាយ ខណ្ឌ​ក្នុង​ប៊ុ​យ​រ៉ូ បាន​ក្តៅ​គូថ​ផង បែរជា​នៅក្នុង​ទឹកដី​ខណ្ឌ​ឬ​ស្សី​កែវ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​មក​ការិយាល័យ​គេហទំព័រ មា​តិ​ភូមិ www.meatophoum.com ថា​: មាន​ករណី​បើក​បន​ល្បែង​ស៉ី​សង​ខុសច្បាប់ ប្រមូលផ្ដុំ​មនុស្ស​ច្រើន មិន​រក្សា​គម្លាត​បង្ក​ហានិភ័យ អំឡុងពេល​ជម្ងឺ covid-19 កំពុង​រីក​រាល ដាល​ក្នុង​សហគមន៍ ។​

​ប្រភពព័ត៌មាន​បានបញ្ជាក់​ពី​ទីតាំង​បើក​បន​ល្បែងភ្នាល់​ជល់​មាន់​តាម អន​ឡាញ​១​កន្លែង ស្ថិតនៅ​ផ្ទះ​លេខ 322 ផ្លូវ​លេខ 907 ភូមិ​ទួល សង្កែ​ទី​១ សង្កាត់​ទួល សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​បាន​ដំណើរការ​លេងល្បែង​សុ​ី​សង​ភ្នាល់ ជល់​មាន់​តាម​អន​ឡាញ​ដោយមាន​ក្រុម​អ្នកញៀន​ល្បែង​ប្រមូល​ផ្តុំគ្នា ច្រើន​លេងល្បែង​ស៊ីសង​យ៉ាង​រលូន ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ណា​ទេ​។​

​ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ទីតាំង​បន ល្បែង​ខាងលើនេះ បាន​រាយ ការណ៍​តាម​ទូរស័ព្ទ និង​បាន​បញ្ជូន​រូបភាព ឃ្លី​ប Videos តាម​តេ​ឡេ​ក្រាម ស្តីពី​សកម្ម ភាព​ក្រុម​អ្នកញៀន​ល្បែង​ជួបជុំ​ប្រមូល​ផ្តុំគ្នា​លេងល្បែង​ភ្នាល់​ជល់ មាន់​តាម​អន​ឡាញ​នៅក្នុង​ផ្ទះ ទីតាំង​ខាងលើនេះ​រាល់ថ្ងៃ​ច្រើន​ហើយ​ភ្នាល់​ស៊ីសង​រាប់រយ រាប់ពាន់​ដុល្លារ ដោយ​គ្មាន​ការគោរព​អនុវត្តតាម​វិធានការ​ក្រសួង សុខាភិបាល និង​សេចក្ដី​ជូន ដំណឹង​របស់​សាលា​រាជធានី ភ្នំពេញ​ឡើយ​(​នេះ​មិន​និយាយ​ពី​បើក​លេង​ខុសច្បាប់​ទេ​) ។

យោងតាម សេចក្តីរាយការណ៍ របស់​ប្រជាពលរដ្ឋ​នេះ ការិយាល័យ​និពន្ធ សារព័ត៌មាន និង គេហទំព័រ មាតុភូមិ សូម​ផ្សាយ​រាយការណ៍​ជូន​លោក ឯក ឃុន​ឌឿ​ន អភិបាល ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​លោក​បាន​ជ្រាប នឹង​ចុះ​ពិនិត្យមើល​ចាត់ វិធានការ​ជាក់ស្តែង ថា​តើ​ពិតជា​មានការ​ជួបជុំគ្នា​លេងល្បែង​ស៊ីសង​តាម​អន​ឡាញ​មែនឬ​មិន​ពិត ? ។ ដូច្នេះ​ប្រជាពលរដ្ឋ សង្ឃឹម​ជឿជាក់ថា​: បន្ទាប់ពី​ការផ្សាយ​របស់ គេហទំព័រ មាតុភូមិ ១​លេខ​នេះ នឹង​បាន​ដឹងលឺ​ដល់​លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ ច្បាស់ ជា​លោក​ចៅហ្វាយ​រាជធានី​ភ្នំពេញ​លោក​នឹងមាន​វិធាន​ចំពោះ​ទីតាំង បន​ល្បែង​ខុសច្បាប់​នេះ​ជាមិនខាន ៕ ដោយ​: ស៊ុន សុផល Tel : 086 911 920 / 012 953 824a khun deun2 a khun deun3 a khun deun4 

​