
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11954 នាក់
ម្សិលមិញ 9639 នាក់
សរុប 20702125 នាក់
ភ្នំពេញ៖សម្រាប់ខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ខែតុលាឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ ”កាលពីថ្ងៃទី២៥កញ្ញាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារាចរស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៥ ដោយបានដាក់ចេញនូវការណែនាំ១២ចំណុចឱ្យក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិនានាដែលពាក់ព័ន្ធរៀបចំអបអរសាទរទិវានេះឱ្យបានអធិកអធម។
ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១តុលាឆ្នាំ២០២៥ ត្រូវបានរៀបចំស្របតាមគោលនយោបាយជាតិស្តីពីមនុស្សចាស់២០១៧-២០៣០ និងសេចក្តីសម្រេចរបស់អង្គការ សហប្រជាជាតិ។ ការប្រារពទិវានេះ មានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសំដៅ លើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ឱ្យកាន់តែប្រសើរ ហើយទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ បុព្វការីជន ដែលបានបង្កើតធនធានមនុស្សដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
ដើម្បីរៀបចំទិវានេះឱ្យបានទូលំទូលាយ សម្តេចបានណែនាំដល់ក្រសួង ស្ថាប័នគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិនានាឱ្យយកចិត្តទុកដាក់លើខ្លឹមសារចំនួន១២ចំណុច ក្នុងនោះ បានណែនាំឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានាដែលពាក់ព័ន្ធ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ខួបលើកទី២៧ ថ្ងៃទី១ ខែតុលាឆ្នាំ២០២៥ឱ្យបានអធិកអធម។
រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលថ្នាក់ ក្រោមជាតិត្រូវបន្តជំរុញនិងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ឱ្យដំណើរការនិងមាននិរន្តរភាពទូទាំងរាជធានី ខេត្ត ស្របតាមផែនការដែលបានកំណត់ដោយឈរលើស្មារតីសាមគ្គីភាពជួយគ្នា ទៅវិញទៅមករវាងមនុស្សចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សចាស់ ជរា ព្យាធិ ពិការ ក្រីក្រគ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិនានាសូមបន្តជួយគាំទ្រ ដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់។
គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះសំណាលជាមួយមនុស្សចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋានវត្តអារាមវិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភ សទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិក្រីក្រគ្មានទីពឹង។
សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែននាយឧត្តមសេនីយ៍ផ្កាយមាស៥ ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ត្រូវបាន មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសប្រកាសឲ្យធ្វើប្រធាន១ជីវិត។
ថ្លែងបិទមហាសន្និបាតវិសាមញ្ញបូកសរុបការងារ១០ឆ្នាំតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាចគឺគណបក្សប្រជាជនបានមានប្រសាសន៍័ឲ្យដឹងថា៖ មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះ របស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជា» ដែលហៅកាត់ថា «អ.ន.ក.» ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគម ។
ទាក់ទងការច្របាច់បញ្ជូលគ្នានេះសម្តេចតេជោ ហ៊ុន សែន លើក ពីមូលហេតុថា "ខ្ញុំលើកជាឧទារណ៍ថា នៅពេលបុណ្យទានម្តងៗ អតីតយុទ្ធជន ត្រូវបានអញ្ជើញឱ្យចូលរួម ប៉ុន្តែមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍ មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ។ ប៉ុន្តែជាសំណាងល្អ នារយៈពេលកន្លងទៅនេះ ក្រសួង និងស្ថាប័ននីមួយៗ តែងតែអញ្ជើញនូវមន្ត្រីរាជការមកចូលរួមដែរ។ ដូច្នេះនៅពេលក្រោយ យើងនៅក្រោមដំបូលនេះ យើងមានលក្ខន្តិកៈត្រឹមត្រូវ យើងកាន់តែប្រមូលផ្តុំកម្លាំង ទាំងអតីតយុទ្ធជន និងនិវត្តជន នៅក្រោមដំបូលសមាគមនេះ។ ការធ្វើបែបនេះ ដើម្បីកុំឱ្យពួកគាត់ឃ្លាតឆ្ងាយពីយើង នៅពេលដែលគាត់ប្រឹងប្រែងស្ទើតែមួយជីវិត"។
សម្តេចតេជោ ហ៊ុន សែន ប្រកាសជាមុនថា នៅពេលណាមួយដែលសម្តេចធ្វើការលែងកើតនោះ អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជន ត្រូវចូលកាន់តំណែងជាប្រធានសមាគម។ទាក់ទងបញ្ហាអនុប្រធានសមាគមនេះដែរសម្តេចតេជោ ហ៊ុន សែនបាន ប្រកាសពីបំណងជ្រើសយកអ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប និងអ្នកឧកញ៉ា វិញ ហួរ ក្រុមប្រឹក្សាអភិបាលក្រុមហ៊ុនកំពង់ផែពហុបំណងកំពត ឱ្យធ្វើជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានលោកជាប្រធានសមាគមនេះ ដើម្បីជួយទប់ទល់ក្នុងការចំណាយ សម្រាប់ដំណើរការជួយឧបត្ថម្ភគាំទ្រដល់ក្រុមអតីតយុទ្ធជន ដែលបានចូលនិវត្តន៍។
ការណ៍ដែលលោកចង់បានមហាសេដ្ឋី មានលុយវាល់លានដុល្លារមកនៅក្បែរខ្លួនបែបនេះ ដោយសារអនុប្រធានសមាគមរបស់លោក ដែលជាមន្ត្រីធំៗនោះសុទ្ធតែអ្នកខ្សត់លុយ?។ការពិតបើពិនិត្យនេះគ្រាន់តែជាការនិយាយលេងក៏ថាបានព្រើក្នុងសេចក្តីសម្រេចនោះមិនឃើញមានឈ្មោះឧកញ៉ាទាំងពីរនាក់នោះទេ។តែឃើញមានអនុប្រធានទី១សមាគមគឺជាលោកហ៊ុនម៉ានីឧបនាយកលរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាបុត្រាទី៣សម្តេចតេជោដែលនឹងក្លាយជាប្រធានដោយស្វយ័ប្រវត្តបើសម្តេចតេជោលែងថ្វើការកើត៕