» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6978 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697149 នាក់

អភិបាលរង​ស្រុក​កូន​មុំ​ចាប់បាន​រថយន្ដ​ធន់​ធំ​ម៉ាក​រ៉េវ​(​ប៉ា​កុង​)​ចំនួន​ប្រាំ​គ្រឿង​បាន​មួយ​យប់​ដោះលែង​វិញ​ខ្ទេច​!


​ខេត្តរតនគិរី​៖ ធន់​ធំ​ម៉ាក​រ៉េវ​(​ប៉ា​កុង​)​ចំនួន​ប្រាំ​គ្រឿង​ដែល​ដឹកឈើ​និង​ម៉ាស៊ីន​រ៉ៃ​កែច្នៃ​ឈើ​ចេញពី​ទឹកដី​ខេត្ដ​ស្ទឹងត្រែង​បើក​ចូលមក​ស្រុក​កូន​មុំ​ហើយ​ត្រូវបាន​អាជ្ញាធរ​ស្រុក​ដឹកនាំ​ដោយ​លោក​លោក​សាយ ចំរើន អភិបាលរង​ស្រុក​កូន​មុំ​ចាប់​ឃាត់​កាលពី​ថ្ងៃទី​៨​ធ្នូ​ត្រូវបាន​គេ​ដោះលែង​ឲ្យ​ចូល​ព្រៃ​វិញ ហើយ​កាលពី​ថ្ងៃទី​១០​ធ្នូ​ក្នុង​ទិវា​សិទ្ធ​នោះ ។​a car bakong sek 

​មន្ដ្រីប៉ូលិស​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹងថា​ក្បួន​រថយន្ដ​ធន់​ធំ​ម៉ាក​រ៉េវ​(​ប៉ា​កុង​)​ចំនួន​ប្រាំ​គ្រឿង​មាន​ដឹក​សម្ភារ​:​កែច្នៃ​ឈើ​បាន​បើក​ចេញពី​ភូមិសាស្ដ្រ​ខេត្ដ​ស្ទឹង​តែ​ឆ្ពោះ​មក​ស្រុក​កូន​មុំ​តាម​ផ្លូវជាតិ​លេខ​៧៨​ឆ្លងកាត់​ស្រុក​លំផាត់​ខេត្តរតនគិរី​ឆ្ពោះទៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​នៅ​ម៉ោង​ប្រមាណ​ជិត​ប្រាំបី​យប់​ថ្ងៃ​ដដែល​នោះ​ក្បួន​រថយន្ដ​ប៉ា​កុង​បាន​បើក​ទៅដល់​ចំណុច​ភូមិ​តា​អងកា​តែ​ឃុំ​តា​អង​ស្រុក​កូន​មុំ​ចំណែក​កម្លាំង​ស្រុក​ដែល​ដឹកនាំ​ដោយ​លោក​សាយ​ចំរើន​អភិបាលរង​ស្រុក​កូន​មុំ​ក៏បាន​ទៅដល់​រួច​បើក​ការត្រួតពិនិត្យ​បាន​រក​ឃើញ​ដែក​រ៉ៃ​ចំនួន​បួន​ខ្សែ​ក្បាលម៉ាស៊ីន​ចំនួន​ពីរ​គ្រឿង​និង​ម៉ាស៊ីន​ត្រង់សឺន័រ​ចំនួន​ពីរ​គ្រឿង​ផងដែរ​។​

​លោក​កែប​កត់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​បាន​ប្រាប់​កាសែត​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ថា​ពាក់ព័ន្ធ​ករណី​ឃាត់​រថយន្ដ​ចំនួន​ប្រាំ​គ្រឿង​ដូចខាងលើ​មកដល់ពេលនេះ​មិនទាន់​ឃើញ​ខាង​ស្រុក​កូន​មុំ​បញ្ជូន​សំណុំរឿង​និង​វត្ថុតាង​នោះមក​នៅឡើយ​ទេ​។​ករណី​យ៍​ដោះលែង​ឡាន​បំផ្លាញ​ព្រៃឈើ​៥​គ្រឿង​នេះ​លោក​សេក ហៃ អភិបាលស្រុក​កូន​មុំ​ជុំ​មិន​និយាយ​អី​ទេ​ដោយ លោក​ឆ្លើយ​ពីរ​ម៉ាត់​យ៉ាងខ្លី​ថា ជាប់រវល់​។​

​លោក​សាយ​ចំរើន​អភិបាលរង​ស្រុក​កូន​មុំ​ដែល​ចុះទៅ​ឃាត់​រថយន្ដ​នោះ​ផ្ទាល់​បាន​បញ្ជាក់ថា ក្រោយពី​ត្រួតពិនិត្យ​រួច​លោក​បាន​បំពេញបែបបទ​បញ្ជូន​ឲ្យ​មេព្រៃ​ខេត្ដ​រួចហើយ​ឥឡូវ​បែរជា​ថា​មិនឃើញ​រថយន្ដ​នោះ​ទៅវិញ រឿងនេះ​មានតែ​អ្នកកាសែត​ទេ​ជួយ​រកគ្នា​។​

​ប្រភពពី​មន្ត្រីប៉ូលិស​ប្រាប់​ខ្លី​ថា​គេ​លែង​អស់ហើយ​!​។​ការពិត​ចឹ​ង​មែនហើយ​បើ​មេព្រៃ​មិនដឹង​អាជ្ញាធរ​មិនដឹង​ស្រុក​មានតែ​ឡាន​ហ្នុ​ង​វា​ហោះចូល​ព្រៃ​? ៕a car bakong1 a car bakong2 

​