» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12240 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702411 នាក់

មន្ត្រី​រាជរដ្ឋាភិបាល​ព្រួត​គ្នា​សំពង​និង​បន្សាប​ឥទ្ធិពល​លោក​សមរង្ស៊ី​ដែល​ប្រកាស​ដាក់​ជីវិត​ចូល​ស្រុក​ខ្មែរ​វិញ​!

 


​ភ្នំពេញ​៖​ថ្លែង​ក្នុង​វេទិកា​មួយ​ដែល​រៀបចំ​ដោយ​រា​ជប​ណ្ឌឹ​ត្យ​សភា​កម្ពុជា​លោក​ផៃ​ស៊ី​ផាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អ្នក​នាំ​ពា្យ​រាជរដ្ឋាភិបាល​បាន​អះអាង ថា “​ជារួម លោក សម រង្ស៊ី គឺ​មិនមាន​លទ្ធភាព​ត្រឡប់មកវិញ​ទេ គ្រាន់តែ​យុទ្ធនា​ការប្រមូល​លុយ និង​រក្សា​កម្លាំង​គាំទ្រ​តែប៉ុណ្ណោះ ដែល​ការ​រៃអង្គាស​លុយ​នេះ គឺ​ខុសច្បាប់​នៅ​សហរដ្ឋអាមេរិក​” ។​a cnrp sia 

​ឧបសគ្គ​ដែល​លោក សម រង្ស៊ី មិនមាន​លទ្ធភាព​ត្រឡប់មកវិញ​នោះ ត្រូវបាន​លោក​ផៃ​ស៊ី​ផាន​បង្ហើប​ប្រាប់ថា រួមមាន ៖ ១.​ប្រឈម​នឹង​ផ្លូវច្បាប់ ,២.​គោលការណ៍​នៃ​ការ ប្រើប្រាស់​ធ្វើដំណើរ​តាម​យន្តហោះ ជាមួយនឹង​ទិដ្ឋាការ , ៣. កិច្ច​ប្រឆាំង លោក សម រង្ស៊ី ពី​សំណាក់​ក្រុម លោក កឹម សុខា , ៤. ឆន្ទៈ​ប្រជាពលរដ្ឋ​៨៣% ចេញទៅ​បោះឆ្នោត មិន​ស្ដាប់បង្គាប់​លោក សម រង្ស៊ី , ៥. ឯកភាព សាមគ្គីភាព​កង​ប្រដាប់អាវុធ គ្រប់​អង្គភាព​ប្ដេជ្ញា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សាធារណៈ​និង​ស្ថិតក្រោម បញ្ជា​សម្តេច​តេ​ជោ និង​ការពារ​នាយករដ្ឋមន្ត្រី​ពេញ​ច្បាប់​របស់​មហាជន , ៦. មានតែ​នាយករដ្ឋមន្ត្រី មួយគត់ ដែលមាន​បុព្វ​សិទ្ធ ក្នុង​កិច្ច​ស្នើសុំ​ព្រះរាជ​ប្រោស​ប្រទាន​ទោស បន្ទាប់ពី​សាលក្រម​សា្ថ​ពរ ហេតុនេះ លោក សម រង្ស៊ី មិន​យក​អន្ទាក់​ពាក់​នឹង​ក​ខ្លួន​នោះទេ​។​a phay soktou 

​ឯ​អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា​(​ប្រ​.​ជ​) សុខ ឥសាន​វិញ បាន​ថ្លែង​តាមរយៈ បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​ថា​៖ លោក សម រង្ស៊ី និយាយ​ញុះញង់ ប្រៀប​សភាពការណ៍​នៅ​កម្ពុជា ទៅនឹង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា គឺជា​ទាល់ច្រក​និង​អស់សង្ឃឹម​ជាខ្លាំង ចំពោះ​ជោគវាសនា​អនាគត​របស់ខ្លួន ។ “​ការសរសេរ​ជា​ភាសារ​ខ្មែរ និង​ជា​ភាសារ​អង់គ្លេស​ខុសគ្នា​យ៉ាងនេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ទណ្ឌិត​រូបនេះ មាន​ក្តី​អស់សង្ឃឹម​ខ្លាំងណាស់ ចំពោះ​ជោគវាសនា​អនាគត​របស់ខ្លួន ដែល​កំពុង​ស្ថិតនៅក្នុង​វាល​វដ្ត​សង្សារ គ្មាន​ទិសដៅ ប្រៀប​បាននិងកំពុង នៅ​កណ្តោចកណ្តែង កណ្តាល​មហាសាគរ ដ៏​ធំ​ល្វឹងល្វើយ​គ្មាន​កោះ​ត្រើយ​” ។​

​លោក​បន្ថែមថា ចំណែក​ការ​ញុះញង់ ពី​ក្រៅប្រទេស​ឲ្យ​ប្រជាជន និង​កងទ័ព​បះបោរ​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​កម្ពុជា ក៏​គ្មាន​អ្នកណា​ឈឺក្បាល​វិលមុខ​ជាមួយ​ដែរ កាន់តែ​ធ្វើ​ឲ្យ​ទណ្ឌិត ធ្លាក់​ទឹកចិត្ត​កាន់តែខ្លាំង​ឡើងៗ ចំពោះ​ជោគវាសនា​អនាគត​របស់ខ្លួន ដែល​សង្ឃឹមថា នឹង​ចងក​ធ្វើអត្តឃាដ នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន ។​

​នៅឯ​ព្រៃវែង​ឯ​នុះ​នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​ក្នុង​ពិធី​ផ្ទេរតំណែង​ស្នងការ​នគរបាល​ខេត្តព្រៃវែង លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកឡើងថា ករណី​លោក សម រង្ស៊ី លោក មាន​សំណុំរឿង​៣​ស្ថិតនៅក្នុង​ដៃ ដែល​តុលាការ​បាន​បញ្ជូនមក ដើម្បី​ចាត់​វិធានការណ៍​លើ​អតីត​មេបក្ស​ប្រឆាំង​រូបនេះ នៅពេល​ត្រឡប់​ចូល​ស្រុក​វិញ​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ថ្លែងថា ពលរដ្ឋ​ដែលមាន​និន្នាការ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ទាំង​នៅក្នុង​ប្រទេស ក៏ដូចជា​ក្រៅប្រទេស​កំពុងតែ​បំពុល​ព័ត៌មាន​ជាខ្លាំង ដោយ​ពួកគេ​បានធ្វើ​សង្គ្រាមចិត្តសាស្ត្រ​មកលើ​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា​។ ជាក់ស្តែង​ការបំពុល​ព័ត៌មាន​ករណី​លោក សម រង្ស៊ី​វិល​ចូល​ស្រុក​វិញ​នៅ​ឆ្នាំ​២០១៩​នេះ​។​
​លោក​អគ្គស្នងការ​នគ​របាល​ជាតិ​ចាត់ទុក​ពត៍​មាន លោក សម រង្ស៊ី​វិល​ចូល​ស្រុក​វិញ​នេះ គឺជា​ព័ត៌មាន​បំពុល​មួយ​ខ្លាំង តែ​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​ធ្វើទៅ​តាមច្បាប់​ជា​កំណត់ ព្រោះ​លោក​មាន​បណ្តឹង​៣ ស្ថិតនៅក្នុង​ដៃ​នគរបាល មិន​រាប់ទាំង​បទល្មើស​ផ្សេង​ទេ​។​“​ចឹ​ង​ខ្ញុំ​យល់ថា សភាពការណ៍​ទាំងអស់នេះ យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច ជាពិសេស​ស្នងការ​ដែល​តួនាទី​ជា​បញ្ជា​ការឯកភាព ត្រូវមាន​ផែនការ​លំអិត​ជូន​បញ្ជា​ការឯកភាព ដើម្បី​ប្រើ​កំលាំង​រួម​ដោះស្រាយ​បញ្ហា​ការពារ​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​”​។​a po pv chang3 

​សូម​បញ្ជាក់ដែរថា​៖​តាមរយៈ​អត្ថបទ​បញ្ចេញមតិ​មួយ​ចុះផ្សាយ​នៅលើ​ទំព័រសារព័ត៌មាន​បារាំង Libération កាលពី​ថ្ងៃទី ៣១ មករា​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​លោក ប្រឆាំងនឹង​រដ្ឋអំណាច​លោក ហ៊ុន សែន ដូចដែល​ពួកគេ​កំពុង​ប្រឆាំងនឹង​របប​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​( Nicolas Maduro )​នៅ​Venezuela អីចឹង​ដែរ​។
​លោក សម រង្ស៊ី បានស្នើ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ ប្រកាសថា របប ហ៊ុន សែន មិនមាន​ភាពស្របច្បាប់​នោះទេ ពីព្រោះ​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៨ កន្លងទៅ​ក៏​មិនមាន​ភាពស្របច្បាប់​ដែរ​។

មិន​ស្របច្បាប់​ព្រោះ​គណបក្សប្រឆាំង​មិនមាន​វត្តមាន​ក្នុងការ​បោះឆ្នោត គឺ​ដូច​ករណី នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា (Venezuela) ដែល​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​ក្នុង​ពិភពលោក បាន​ដក​ភាពស្របច្បាប់​ពីរ​បប លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ (Nicolas Maduro) ដែល​បាន​រារាំង​មិន​ឲ្យ​គណបក្សប្រឆាំង ចូលរួម​ក្នុងការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១​។ ។ លើសពី​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា (Venezuela) ទៅទៀត គឺ​ប្រទេស​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១ ដែល​តម្រូវ​ឲ្យ​មានការ​បោះឆ្នោត​ត្រឹមត្រូវ ដោយ​សេរី និង​យុត្តិធម៌ ហើយ​ឲ្យ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គឺ​មិនមែន​ដូច​របប​ផ្តាច់ការ​បក្ស​តែមួយ ដែលមាន​សព្វថ្ងៃនេះ​ទេ​។ នេះ​បើតាម​សំណេរ​បន្ថែម​របស់លោក សម រង្ស៊ី នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក នៅ​ថ្ងៃទី ០១ ខែកុម្ភៈ​នេះ​។​

​សូម​បញ្ជាក់ដែរថា​ពី​ប្រទេស​អាមេរិក​លោក សម រង្ស៊ី​បានប្រកាស​ដាក់​ជីវិត​ដើម្បី​ចូល​ស្រុក​ខ្មែរ​វិញ​នា​ឆ្នាំ​២០១៩​នេះ​តែ​មិន​ប្រាកដថា​នៅ​ថ្ងៃ​ណា​នោះទេ ។​តែបើ​តាម​ការប៉ានស្មាន​ក្រៅពី​ការបញ្ចុះ​បញ្ចូល​បរទេស​ឲ្យ​ដាក់​គំនាប​ឲ្យ​ដោះលែង​លោក​កឹម​សុខា​លោក​សមរង្ស៊ី​ដែល​ប្រកាសថា​ជា​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​សង្ឃឹមលើ​ការគាំទ្រ​ពី​សហគមន៍​អន្តរ​ជាំ​តិ​ដើម្បី​គាត់​អាច​ចូល​ស្រុក​ខ្មែរ​ធ្វើ​នយោបាយ​វិញ​ដែរ​។​សូមបញ្ជាក់ថា​លោក​សមរង្ស៊ី​បានប្រកាស​ដាក់​ជីវិត​ដើម្បី​ចូល​ស្រុក​ខ្មែរ​វិញ​តែ​សម្តេច​ហ៊ុនសែន​បានប្រកាស​កាត់​ដៃ​ចោល​បើ​លោក​ស៊ី​ញ៉េ​សុំ​លើកលែងទោស​ឲ្យ​លោក​សមរង្ស៊ី​ម្តងទៀត​!​។​បើ​ដាច់ខាត​ចឹ​ង​គិត​ម៉េច​វិញ​ទៅ​?។

​ទាក់ទង​សភាពការណ៍ វិបត្តិ​នយោបាយ​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បច្ចុប្បន្នកំពុង​បន្ត​ពុះ​ចែក​សហគមន៍​អន្តរជាតិ​ជា​ពីរ ។​ម្ខាង​មាន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីស្រាអែល និង​ប្រទេស​មួយចំនួនទៀត​នៅ​អាមេរិក​ឡាទីន​គាំ​ត្រ លោក ហ័ន ហ្កា​យ​ដូ​អាយុ​៣៦​ឆ្នាំ ប្រធាន​គណបក្សប្រឆាំង ជា​ប្រធានាធិបតី​ស្តីទី​។ ចំណែក​នៅ​ម្ខាង​ទៀត មាន​រុស្ស៊ី ចិន ឬ​តួ​ក​គី​គុយបា ជាដើម បាន​បន្ត​គាំទ្រ​លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ ខណៈដែល​ប្រទេស​បារាំង អេ​ស្ប៉ា​ញ អង់គ្លេស អាល្លឺម៉ង់ និង​បែ​ល​ហ្សិ​ក​ជាដើម បានប្រកាស​ជំហរ​ដាក់​ឱ​ស្សា​នុ​វាទ​ទៅ​រដ្ឋាភិបាល​លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ ត្រូវតែ​ប្រកាស​រៀបចំ​ការបោះឆ្នោត​ជាថ្មី ក្នុង​រវាង​៨​ថ្ងៃ​ទៀត បើ​ពុំ​ដូច្នោះ​ទេ ប្រទេស​ទាំងនេះ នឹង​ប្រកាស​ទទួលស្គាល់​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់លោក ហ័ន ហ្កា​យ​ដូ ថែមទៀត​។​a sok eysan a gold Douro a venzuela