» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7336 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697507 នាក់

តំណាង​អយ្យការ​បង្គាប់​ឲ្យ​លោក រ៉ុង ឈុន បង់ប្រាក់​ពិន័យ​ឲ្យ​បាន​មុន​ថ្ងៃទី​៤ មីនា​


​ភ្នំពេញ​៖​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ថា នឹង​ចេញ​ដីកា​បញ្ជា​ឲ្យ​បង្ខំ និង​ឲ្យ​ឃុំខ្លួន​តាម​នីតិវិធី ប្រសិនបើ​លោក រ៉ុង ឈុន ដែល​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​មិនបាន​បង់ប្រាក់​ពិន័យ​ចំនួន ២​លាន​រៀល​ឲ្យ​បាន​មុន​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២៤ ទេនោះ​។​a boder  chhun 

​ករណី​យ៍​នេះ​លោក រ៉ុង ឈុន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ កុម្ភៈ​នេះ​ថា​លោក​មិនទាន់​សម្រេចចិត្ត​យ៉ាងណា​នៅឡើយ ដោយ​រង់ចាំ​ពិគ្រោះ​យោបល់​ជាមួយ​មេធាវី និង​ក្រុមការងារ​របស់លោក​សិន​។​​តាម​លោក រ៉ុង ឈុន ដីកា​របស់​តុលាការ​ហាក់​មាន​យុទ្ធសាស្ត្រ​បន្តិច​ព្រោះ​បានចេញ​តាំងពី​ថ្ងៃទី​១៩ កុម្ភៈ តែ​បែរជា​ទើប​ប្រគល់​ឲ្យ​លោក​ដល់ដៃ​នៅ​ថ្ងៃទី​២៨ កុម្ភៈ​។ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​រូបនេះ​យល់ថា ទង្វើ​នេះ​ជា​រូបភាព​ចាប់បង្ខំ ព្រោះ​វា​កៀក​ថ្ងៃ​កំណត់​ដែល​ត្រូវ​បង់ប្រាក់​។ គួររម្លឹកថា ជាប់ចោទ​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម លោក រ៉ុង ឈុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ខែកក្កដា ឆ្នាំ​២០២០ ក្រោយពី​លោក​បាន​ចុះទៅ​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម ខេត្ត​ត្បូងឃ្មុំ​។​

​អំឡុង​ពេលនោះ លោក រ៉ុង ឈុន បានចេញ​សេចក្តីថ្លែងការណ៍​ទៅកាន់​សាធារណជន​ថា ការបោះបង្គោល​ព្រំដែន​ថ្មី រវាង​កម្ពុជា​-​វៀតណាម បាន​ចូល​ដី​កម្ពុជា​ប្រហែល​៥០០​ម៉ែត្រ​។ សំណុំរឿង​មួយ​នេះ បាន​ដំណើរការ​ចាប់ពី​សាលាដំបូង​រហូតដល់​សាលាឧទ្ធរណ៍​ដោយ​សាលាជំរះក្តី​ទាំងពីរ​ថ្នាក់​នេះ​បានដាក់​ទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​។ ក្រោយមក ទម្ងន់ទោស​នេះ​ត្រូវបាន​កែ​មក​នៅត្រឹម ១​ឆ្នាំ ៣​ខែ និង​១១​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល​វិញ​។​​ដូចគ្នា​ដែរ តុលាការ​កំពូល​នៅ​ខែសីហា ឆ្នាំ​២០២២ បានចេញ​សាលដីកា​តម្កល់​ការសម្រេច​របស់​សាលាឧទ្ធរណ៍ ហើយ​ទោស​ដែល​នៅសល់​ត្រូវ​ព្យូ​រ​ទោស​សាកល្បង​ដោយ​កំណត់​រយៈពេល​៣​ឆ្នាំ​។.

សូមបញ្ជាក់ថា៖​កាលពី​ថ្ងៃទី​១៩ កុម្ភៈ ឆ្នាំ ២០២៤ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​លិខិត​ជូនដំណឹង​មួយ​ដោយ​បង្គាប់​ឲ្យ​លោក រ៉ុង ឈុន អ្នកនយោបាយ​ជាន់ខ្ពស់​បក្សប្រឆាំង​បង់ប្រាក់​ពិន័យ​ចំនួន ២​លាន​រៀល (៥០០​ដុល្លារ​) ឲ្យ​បាន​មុន​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២៤​។ តែ​គឺ​ទើប​នៅ​ថ្ងៃទី​២៨ កុម្ភៈ​ដែល​លោក រ៉ុង ឈុន បានទទួល​លិខិត​នោះ​។ ការបង្គាប់​ឲ្យ​លោក រ៉ុង ឈុន បង់ប្រាក់​ពិន័យ​នេះ​ធ្វើឡើង បន្ទាប់ពី​តុលាការ​ផ្តន្ទាទោស​។លោក​ដា​ក់​ពន្ធនាគារ​ជាង​១​ឆ្នាំ​ពីបទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​» កាលពី​ឆ្នាំ​២០២២​។​(​វិទ្យុ​បារាំង​)​a border rong