» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5866 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696037 នាក់

ជន្លៀស​ខ្មែរ​៧៦​នាក់​ពី​ប្រទេស​ឥណ្ឌា​មកដល់​ស្រុក​ខ្មែរ​ថ្ងៃទី​២៥​មិថុនា​

 

​ភ្នំពេញ​៖​ពលរដ្ឋ និង​និស្សិត​មាន​គ្នា ៧៦​នាក់​ដែល​កំពុង​ជាប់គាំង​នៅ​ប្រទេស​ឥណ្ឌា​ដែល​ល្បី​ខាង​ឆ្លង​កូ​វីត នឹងត្រូវ​ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ​នៅ​ថ្ងៃទី ២៥ ខែមិថុនា តាម​ជើងយន្តហោះ​ពិសេស​អាកាសចរណ៍​ឥណ្ឌា​លេខ AI 1304 ។​a india khmer1 

សេចក្តីជូនដំណឹង​រប​ស់​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី​២៣​ខែមិថុនា​បាន​ឲ្យ​ដឹងថា​យោងតាម​ការសំរេច​រប​ស់រាជ​រដ្ឋាភិបាល ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា បាន​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ឥណ្ឌា ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ និង និស្សិត​ខ្មែរ​ចំនួន ៧៦ នាក់ ដែល​ជាប់គាំង​នៅ​ប្រទេស​ឥណ្ឌា ។​

​ពលរដ្ឋ និង​និស្សិត​ទាំង ៧៦ នាក់​នេះ នឹងត្រូវ​ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ តាម​ជើងយន្តហោះ​ពិសេស​អាកាសចរណ៍​ឥណ្ឌា​លេខ AI 1304 នៅ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ វេលា​ម៉ោង ១៤:២០ (​ម៉ោង​នៅ​កម្ពុជា​)​។ ក្នុងការ​ចេញដំណើរ​នេះ​ក៏​នឹងមាន​មន្ត្រី​ស្ថានទូត​ទទួលបន្ទុក​ផ្នែក​ការងារ​កុងស៊ុល​ជួយ​សំរួល និង​ជូន​ដំណើរ​ទៅ​ព្រលានយន្តហោះ អន្តរជាតិ​ឥន្ទ្រា​គន្ធ (Indira Gandhi International Airport) ក្រុង​ញូ​ដែ​លី ដែរ ។​

​សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 នៅ ឆ្នាំ ២០២០ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា បាន​យកចិត្តទុកដាក់ ធ្វើការ​សម្របសម្រួល​ប្រគេន និង​ជូន​ព្រះសង្ឃ ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស ឥណ្ឌា នេ​ប៉ាល់ ប៉ា​គី​ស្ថាន ស្រីលង្កា និង​បង់​ក្លា​ដេ​ស ចំនួន ២១៧ អង្គ​/​នាក់ ៕​a india khmer 

​