» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8596 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698767 នាក់

ឆ្នាំ​២០២០ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួលបាន​ពាក្យ​ប្តឹង​សរុប​ចំនួន ៦៦០​ពាក្យ​ប្តឹង មានតែ​៧​ករណី​ត្រូវ​បញ្ជូនទៅ​តុលាការ​



​ភ្នំពេញ ៖ នេះ​បើតាម​សេចក្ដីជូនដំណឹង ស្ដីពី​កិច្ចប្រជុំ​លើក​ទី​៦ អាណត្តិ​ទី​៣ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) ថ្ងៃ​សុក្រ ទី​២៩ ខែមករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព ឯកឧត្តម តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​។​a acu meeting2 

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ​បាន​រាយ​គា​រណ៍ អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែមករា ឆ្នាំ​២០២១ ដែលមាន​ជាអាទិ៍​៖
១. ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ ឆ្នាំ​២០២១ គឺ​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមករា​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ឯកសារ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល រហូតដល់ ៩៧,៧៨ % នៃ​ចំនួន​ត្រូវ​ប្រកាស​។ មាន​រាជធានី​-​ខេត្ត​ទាំង​២៥ និង​ក្រសួង -​ស្ថាប័ន​ចំនួន​១៧​បានបញ្ចប់​ការប្រកាស ទ្រព្យសម្បត្តិ និង​បំណុល​១០០% ។

ក្រសួង -​ស្ថាប័ន​នោះ​គឺ​៖ ១.​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ២.​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ ៣.​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ៤.​ក្រុមប្រឹក្សាធម្មនុញ្ញ ៥.​ក្រសួង ធនធានទឹក និង​ឧតុនិយម ៦.​ក្រសួង​អប់រំ យុវជន និង​កីឡា ៧.​ក្រសួង​អភិវឌ្ឍន៍ ជនបទ ៨.​ក្រសួង​មុខងារសាធារណៈ ៩.​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ១០.​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ១១.​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា ១២.​ក្រសួងសុខាភិបាល ១៣.​អាជ្ញាធរ​សវនកម្ម​ជាតិ ១៤.​ក្រសួង​រ៉ែ និង ថាមពល ១៥.​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ១៦.​ក្រសួង​ធម្មការ និង​សាសនា និង ១៧.​ក្រសួងយុត្តិធម៌ ។​

​អំពី​ពាក្យ​ប្តឹង ៖ ក្នុង​ឆ្នាំ​២០២០ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួលបាន​ពាក្យ​ប្តឹង​សរុប​ចំនួន ៦៦០​ពាក្យ​ប្តឹង ។ បណ្តឹង​ចំនួន ៣៥០​ពាក្យ​ប្តឹង ត្រូវបាន​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន​បន្ថែម ហើយ​នៅតែ​មិនមាន​តម្រុយ​នៃ​អំពើពុករលួយ​ទេ ។ ការស្រាវជ្រាវ លើ​ពាក្យ​ប្តឹង​២០​ពាក្យ នាំឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចេញ​លិខិត​ព្រមាន ចំពោះ​បុគ្គល​២០​នាក់ ។ ការស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ពាក្យ​ប្តឹង ហើយ​រកឃើញ ថា​មាន​គ្រប់​ភស្តុតាង បាន​បញ្ជូនទៅ​តុលាការ​ចំនួន​៧​ករណី ។ ក្រៅពីនោះ​នៅ​បន្ត​ប្រមូល​ព័ត៌មាន​ថែមទៀត ។

សម្រាប់​ខែមករា ឆ្នាំ​២០២១​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ពាក្យ​ប្តឹង សរុប​ចំនួន ៣១​ពាក្យ​។ មាន​ពាក្យ​ប្តឹង​ខ្លះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​បន្ត​សុំ​ព័ត៌មាន​បន្ថែម​ពី​ម្ចាស់​បណ្ដឹង ពាក្យ​ប្តឹង​ខ្លះទៀត​បានឱ្យ​សាមី​រង​ការ​ចោទ ប្រកាន់​ធ្វើការ​បំភ្លឺ ហើយ​ពាក្យ​ប្តឹង​ខ្លះទៀត​ត្រូវបាន​ចុះ​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន ។​

​អំពី​លទ្ធផល​នៃ​ការប្រជុំ​ជាមួយ​ក្រុម​រួម​-​អាស៊ី​ប៉ាស៊ីហ្វិក (AP-JG) កាលពី​ថ្ងៃទី​១១ ខែ មករា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។​a acu meeting a acu meeting1 a acu meeting3 


​