
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 31810 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599229 នាក់
ភូមា៖របបយោធាមីយ៉ាន់ម៉ាបានថ្កោលទោសចំពោះការសម្រេចចិត្តរបស់អាស៊ាន ដោយបានចាត់ទុកថាចូលរួមជាមួយនឹងពួកប្រឆាំង ដើម្បីស្វែងរកវិធីបញ្ចប់វិបត្តិបង្ហូរឈាមរបស់ប្រទេសមីយ៉ាន់ម៉ា ។សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសយោធាមីយ៉ាន់ម៉ាបាននិយាយថា “មីយ៉ាន់ម៉ាប្រឆាំង និងថ្កោលទោសចំពោះការព្យាយាមរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការចូលរួមជាមួយអង្គការភេរវករ និងខុសច្បាប់ទាំងនោះ ទោះតាមមធ្យោបាយ ឬទម្រង់ណាមួយក៏ដោយ” ។វិបត្តិមីយ៉ាន់ម៉ា គឺជាប្រធានបទដ៏សំខាន់មួយដែរក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅទីក្រុងភ្នំពេញ ស្របពេលដែលមីយ៉ាន់ម៉ាមិនបានចូលរួម ដោយសារតែបរាជ័យក្នុងការបើកការចរចាជាមួយគូប្រជែង ចាប់តាំងពីធ្វើរដ្ឋប្រហារកាន់កាប់អំណាចកាលពីឆ្នាំមុន ។
សូមបញ្ជាក់ថា៖នៅក្នុងសេចក្តីថ្លែងការណ៍ ១៥ ចំណុចដែលកើតចេញពីកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាស៊ានរយៈពេល ២ ថ្ងៃ អាស៊ានបានយល់ព្រមក្នុងការចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងពេលឆាប់ៗនេះ ។ នេះទំនងជាពាក់ព័ន្ធនឹងការជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ជាគូភាគីដែលបង្កើតឡើងដោយអតីតសមាជិកសភាមកពីគណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ។
រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) បានចាត់ទុកខ្លួនឯងថា ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេស ប៉ុន្តែយោធាមីយ៉ាន់ម៉ាចាត់ទុកថា ក្រុមនេះជាភេរវករ ហើយយោធាថែមទាំងបានថ្កោលទោសចំពោះការផាត់ចោលពួកគេចេញពីកិច្ចប្រជុំអាស៊ានផងដែរថា ជាកិច្ចប្រជុំដោយឯកតោភាគី និងព្យាបាទ ។សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្រុងភ្នំពេញមេដឹកនាំជាន់ខ្ពស់ប្រទេសភូមាមិនត្រូវបានអញ្ជើញឲ្យចូលរួមនោះទេ។ប្រភព ៖ MGR Online