» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29527 នាក់

ម្សិលមិញ 11636 នាក់

សរុប 20596946 នាក់

ចូលរដូវបុណ្យភ្ជុំច្រាំងទន្លេមេគង្គនៅខេត្តត្បូងឃ្មុំ បាក់ស្រុតប្រវែង ១០០ម៉ែត្រ ខណៈវត្តរកាធំ រងការគំរាមកំហែង

 

 

ខេត្តត្បូងឃ្មុំ៖ ច្រាំងទន្លេមេគង្គនៅតំបន់វត្តរកាធំ ស្ថិតក្នុងភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបាក់ស្រុតចូលទៅក្នុងទន្លេ ខណៈកម្ពស់ទឹកទន្លេមេគង្គកំពុងថមថយចុះជាបន្តបន្ទាប់។ ការបាក់ច្រាំងនេះមានប្រវែងប្រមាណ ១០០ម៉ែត្រ និងបាក់ចូលទៅក្នុងទន្លេប្រមាណ ១០ម៉ែត្រនារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ។ករណីយ៍នេះបានធ្វើឱ្យតំបន់វត្តរកាធំប្រឈមនឹងការបាក់ស្រុតបន្ថែម ហើយកញ្ចុះវត្តមួយត្រូវបានបាក់ធ្លាក់ចូលទន្លេ។a river bank tbong1 

ដោយសារច្រាំងបន្តបាក់កាន់តែខិតជិតសាលាឆាន់ ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត ប្រជាពលរដ្ឋចំណុះជើងវត្ត ប្រជាការពារ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជីរោទ៍ទី១ បានសហការគ្នាជម្លៀសសម្ភារៈ និងរុះរើសាលាឆាន់ ព្រមទាំងជម្លៀសទូកងចេញពីតំបន់ប្រឈម ចាប់ពីម៉ោងប្រមាណ ៣រសៀល រហូតដល់យប់។

លោកតា មួក អាចារ្យវត្តរកាធំ បានឱ្យដឹងថា ដំបូងក្រុមការងារបានជួយជញ្ជូនសម្ភារៈស្រាលៗចេញពីសាលាឆាន់ ប៉ុន្តែដោយសារច្រាំងទន្លេនៅតែបន្តបាក់ និងកាន់តែខិតជិតសាលាឆាន់ ទើបសម្រេចរុះរើសាលាឆាន់ និងជម្លៀសទូកងចេញ ដើម្បីបង្ការការខូចខាតដោយសារការបាក់ស្រុតច្រាំង។លោក តឹក លាង មេឃុំជីរោទ៍ទី១ បានឱ្យដឹងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា ករណីបាក់ច្រាំងនេះ មិនបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនោះទេ។

លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា កញ្ចុះវត្តមួយបានបាក់ធ្លាក់ចូលទន្លេរួចហើយ ទើបអាជ្ញាធរ និងគណៈកម្មការវត្តសម្រេចរុះរើសាលាឆាន់ ដើម្បីជម្លៀសសម្ភារៈចេញពីតំបន់ប្រឈម។ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ការរុះរើ និងជម្លៀសសម្ភារៈនៅមិនទាន់បញ្ចប់នៅឡើយ។

ជាមួយគ្នានេះ លោក សុខ ឡេង ម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានឱ្យដឹងថា កាលពីឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយមធ្លាប់បានរៀបចំបាវខ្សាច់ទប់ច្រាំងនៅតំបន់នេះរួចមកហើយ។ ចំពោះការបាក់ច្រាំងនៅឆ្នាំ២០២៦នេះ លោកបានពន្យល់ថា បណ្តាលមកពីមានកោះសំរោងដីដុះ ដែលធ្វើឱ្យចរន្តទឹកបុកចំតំបន់វត្ត បណ្តាលឱ្យច្រាំងបាក់ស្រុត។a river bank tbong