
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8691 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698862 នាក់
ឧត្តរមានជ័យ៖ ស្ត្រីជាជនសង្ស័យម្នាក់ ដែលបានចាក់សម្លាប់ម្ចាស់ដេប៉ូរលក់គ្រឿងសំណង់មួយកន្លែង នៅភូមិអូររំដួល(ដីថ្មី) សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្លន់យកទ្រព្យសម្បត្តិនោះ ត្រូវបានកម្លាំង ករាជអាវុធហត្ថខេត្តឧត្តរមានជ័យ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តឧេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីចាត់ការទៅតាមច្បាប់។
ក្រោយហេតុការណ៍ករណីឃាតកម្មចាក់សម្លាប់ម្ចាស់ដេប៉ូរលក់គ្រឿងសំណង់ ហើយប្លន់យកទ្រព្យសម្បត្តិមួយចំនួនកើតឡើង និងអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២៥ ដល់ ទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តឧត្តមានជ័យ បានសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តសៀមរាប បានធ្វើការស្រាវជ្រាវ និងរហូតតាមឃាត់ជនសង្ស័យម្នាក់ឈ្មោះ ទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ស្ត្រីជាជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកូនកាំបិតចាក់ទៅលើជនគ្រោះចំនួន ៤កាំបិត បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង រួចយកខ្សែកមាស១ខ្សែទម្ងន់០៥តំឡឹង ចិញ្ចៀនមាស ១វង់ ទម្ងន់០១ដំឡឹងកន្លះ និងទូរស័ព្ទដៃ២គ្រឿង។បន្ទាប់ពីឃាត់ខ្លួនស្ត្រីជាជនសង្ស័យត្រូវបញ្ជូនពីខេត្តសៀមរាបមកមកខេត្តឧត្តរមានជ័យវិញដែលជាកន្លែងកើតហេតុ, ស្ត្រីរូបនេះបានប្រាប់សមត្ថកិច្ច ពីហេតុការណ៍ និងរឿងរ៉ាវគ្រប់យ៉ាងប្រាប់តាំងពីទីកន្លែងដែលខ្លួនធ្វើសកម្មភាពហើយ បោះចោលវត្ថុតាង ចូលក្នុងទឹកបឹង ។គ្រាន់តែបានឃើញមុខជនសង្ស័យ គឺមហាជនមួយចំនួនក្នុងខេត្តបានដឹងពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងជនសង្ស័យ និងជនរងគ្រោះជាម្ចាស់ដេប៉ូរលក់គ្រឿងសំណង់ រហូតធ្វើឱ្យមហាជនក្នុងខេត្តឧត្តរមានជ័យ ចង់ដឹងព័ត៌មានយ៉ាងខ្លាំងថា តើស្ត្រីរូបនេះមានទំនាក់ទំនងយ៉ាងណាជាមួយជនរងគ្រោះ? ហើយស្ត្រីរូបនេះសម្លាប់ជនរងគ្រោះដោយរបៀបណា?។
លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ នឹងនាំស្ត្រីរូបនេះធ្វើត្រាប់ ពីការសម្លាប់ជនរងគ្រោះ ប៉ុន្តែដល់ព្រឹកថ្ងៃទី២៨ លោកប្រាប់មកវិញថា ធ្វើមិនទាន់ទេ ដោយសារត្រូវទៅយកសម្ភារៈពីជនរងគ្រោះពីខេត្តសៀមរាប មកបន្ថែមទៀត ដូច្នេះសុំធ្វើនៅព្រឹកថ្ងៃទី២៩ វិញ។បន្ទាប់មកនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ គេសង្កេតឃើញនៅកន្លែងកើតហេតុ មានកងកម្លាំងអាវុធហត្ថ ឈរយាមកាមយ៉ាងត្រៀបត្រា ដោយឡែកបងប្អូនអ្នកសារព័ត៌មានប្រចាំខេត្តឧត្តរមានជ័យ ក៏បានចូលរួម យ៉ាងច្រើនកុះករ ចាំផ្តិតយករូបភាពពីការធ្វើត្រាប់របស់ស្ត្រីជាជនសង្ស័យ។
ប៉ុន្តែផែនការធ្វើត្រាប់ជាលើកទី២នេះ ក៏ត្រូវបានអាក់ខានទៀត ដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ថាសុំផ្អាក ហើយបញ្ជាក់ថា បើសិនជាការធ្វើត្រាប់ ហើយបង្ហាញជាសាធារណៈ គឺធ្វើឱ្យគ្រួសារសព កាន់តែមានការឈឺចាប់កាន់តែខ្លាំង។ ដូច្នេះលោកថាមិនធ្វើល្អជាង។ ដោយឡែកភស្តុតាងមានហើយ ជនរងគ្រោះក៏ទទួលបានយុត្តិធម៌ដែរ ក្រោយយើងរកឃើញ ជនសង្ស័យក៏បានឆ្លើយសារភាពពីទង្វើទាំងឡាយ ដែលបានធ្វើ ដូច្នេះយើងមិនគួរនាំស្ត្រីនេះមកធ្វើត្រាប់ទេ។ជនសង្ស័យ កម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ចំណែកសម្ភារៈដែលដកហូតពីជនសង្ស័យ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសាសពវិញហើយ។