វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 460 នាក់
ម្សិលមិញ 9139 នាក់
សរុប 15323892 នាក់
បន្ទាយមានជ័យ៖បន្ទាប់ពីករណីបង្កៃគ្រាប់បែកក្នុងបន្ទប់ទឹកនៃកាស៊ីណូហ្គោលឌឹនក្រោនហើយបានបំផ្ទុះចោលកាលពី ម៉ោងជាង៧យប់ថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩មិនទាន់បានដេកស្រួលផងអ្នកក្រុងប៉ោយប៉ែតផ្អើលមួយសារទៀតដោយសារនៅ វេលាម៉ោង៤ទៀបភ្លឺចូលថ្ងៃទី១១កុម្ភៈនៅចំណុចខារ៉អូខេ ឡាហ្វីរ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត មានករណីយ៍ ជនជាតិចិននិងខ្មែរ១ក្រុមបាញ់គ្នាសេរីដូចស្រុកអត់ច្បាប់ចឹង។
ជាលទ្ធផលនៃការប្រយុទ្ធគ្នានោះគឺ ជនជាតិចិនម្នាក់ត្រូវបានគេបាញ់បាក់ភ្លៅម្ខាង ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។លោក ប៊ុន ណាំអៀង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្គាល់ថា ពិតជាមានករណីនេះកើតឡើងមែនតែ ក្រោយកើតហេតុភ្លាមៗ កម្លាំងកងរាជអាវុធហត្ថបានចុះអន្តរាគមន៍ឃាត់ខ្លួនជនទាំងនោះយកទៅសួនាំផងដែរ។
បច្ចុប្បន្នក្រុមអ្នកលេងចិននិងខ្មែរដែលវាយកាប់ចាក់គ្នា ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកទៅសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូមទៅតុលាការចាត់ការតាមច្បាប់។ជនសង្ស័យបាន៣នាក់រួមមាន ១.ឈ្មោះ Wen Lin ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិនឃាត់ខ្លួន។២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិនឃាត់ខ្លួន៣.ឈ្មោះសុខស៊ុសាក់ភេទប្រុសអាយុ៦២ឆ្នាំជនជាតិខ្មែរឃាត់ខ្លួននិងបានស្រាវជ្រាវ នៅកន្លែងកើតហេតុរកឃើញវត្ថុតាង។
ហេតុការណ៍បាញ់បោះសេរីខាងលើនេះសមត្តកិច្ចឲ្យដឹងថា៖ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាប្រហែល៨នាក់ ដែលមុខសញ្ញាបានកំណត់មានដូចជា : ១.ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិនឃាត់ខ្លួន ។២.ឈ្មោះ លីវ ហាវ ភេទប្រុសអាយុ៣២ឆ្នាំជនជាតិចិនឃាត់ខ្លួន។៣.ឈ្មោះសុខស៊ុសាក់ភេទប្រុសអាយុ៦១ឆ្នាំជនជាតិខ្មែរឃាត់ខ្លួន។បក្ខពួក៥នាក់ទៀតដែលជាបុគ្គលិកបម្រើការក្នុងខារ៉ាអូខេឡាហ្វីរ៉ាបានធ្វើសកម្មភាព វាយជាមួយក្រុមជនជាតិចិនម្ខាងទៀត ដែលមានគ្នា ៣នាក់ ជាភ្ញៀវចូលច្រៀងនៅខារ៉ាអូខេឡាហ្វីរ៉ា ។
នៅពេលដែលមានសកម្មភាពវាយប្រតាយប្រតប់គ្នានោះខាងភាគីម្ចាស់ខារ៉ាអូខេបានប្រើប្រាស់កាំភ្លើងដែលមិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះម្នាក់បណ្ដាលឱ្យរងរបួសត្រង់ភ្លៅ ខាងស្ដាំមួយកន្លែង។សមត្ថកិច្ចបានរឹបអូស សំបកគ្រាប់ និងក្បាលគ្រាប់ កាំភ្លើង មិនស្គាល់ម៉ាក ចំនួន ១គ្រាប់ ។
នៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អ ហ ខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទ ចុះពិនិត្យទីតាំងកើតហេតុ ដោយមានលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ សម្របសម្រួលនិតិវីធីផងដែរ។លទ្ធផលបានសម្រេចបិទខារ៉ាអូខេឡាហ្វីរ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលគេដឹងថាមានថៅកែជាមន្ត្រីប៉េអឹមជាបណ្តោះអាសន្នសិន។