» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6181 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696352 នាក់

សម្តេច ហេង សំរិន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​លុបបំបាត់​អំពើ​អបាយមុខ​គ្រប់​ប្រភេទ ជាពិសេស​ក្រុមក្មេងស្ទាវ​

​ខេត្ត​ត្បូងឃ្មុំ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស នៃ​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​មាន​សមត្ថកិច្ច លុបបំបាត់​អំពើ​អបាយមុខ​គ្រប់​ប្រភេទ មានដូចជា ល្បែងស៊ីសង​គ្រប់​ទម្រង់ គ្រឿងញៀន អសន្តិសុខ​សង្គម និង​ក្រុមក្មេងស្ទាវ ជាដើម​។a heng samrin3 

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​ថ្មី​មួយ​ខ្នង កម្ពស់​២​ជាន់ មាន​១៧​បន្ទប់ នៅ​វិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុង​ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៥ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ៤​ពាន់​នាក់​សម្តេច​អគ្គ​មហា​ពញា​ចក្រី បាន​កោតសរសើរ​ចំពោះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោកស្រី ដែល​បាន​ផ្តួចផ្តើម​កសាង​អគារសិក្សា​ដ៏​ទំនើប និង​ស្រស់ស្អាត​នេះ​ឡើង ដើម្បី​បំពេញតម្រូវការ​សិក្សារ​បស់​សិស្សានុសិស្ស ព្រមទាំង​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស ដែលជា​វិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​។

​សម្តេច​ហេង​សំរិន​ដែល​គេ​ដឹងថា​ជា​ប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​និង​ជា​ប្រធាន​រដ្ឋ​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក្រោយមក​រដ្ឋ​កម្ពុជា​កាលពី​៤០​ប្លាយ​ឆ្នាំមុន​និង​ជា​អតីត​ប្រធានរដ្ឋសភា​បាន​ណែនាំ ដល់​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និង​យុវជន​គ្រប់រូប ឱ្យ​បន្ត​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ សុខភាព សីលធម៌ និង​គុណធម៌ ឱ្យបាន​ទូលំទូលាយ និង​បង្កើត​ស្មារតី​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​។ មាតាបិតា​គ្រប់រូប ត្រូវបញ្ជូន​កូន​គ្រប់​អាយុ ឱ្យបាន​ចូល​សាលារៀន​គ្រប់ៗ​គ្នា​, អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់ គិតគូរ​ដល់​ពលរដ្ឋ​គ្រប់​កាលៈទេសៈ និង​បម្រើសេវា​មូលដ្ឋាន និង​សេវា​ចាំបាច់​នានា ប្រក​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​ស្មោះត្រង់​៕a heng samrin a heng samrin1 a heng samrin2 a heng samrin4 a heng samrin5
​