» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4388 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016555 នាក់

កម្ពុជា​ចិន​ប្រកាស​ជំហរ​រួមគ្នា​លើ​បញ្ហា​ផ្សេងៗ​រួមទាំង​លុយ​កសាង​ផ្លូវដែក​ថ្មី

​ចិន​៖ សម្តេច​អគ្គមហាសេនា​ន​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង បាន​ជួបគ្នា​ពិភាក្សា​ទ្វេភាគី នា​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ ២០២៣ នាទី​ក្រុង​ប៉េកាំង​។​ក្នុងជំនួប​កំពូល​ទ្វេភាគី​នោះ ភាគី​ទាំងពីរ​កម្ពុជា​-​ចិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព នៃ​មិត្តភាព​រឹង​មាណ​ដូច​ដែរ​ថែប និង​ឯកភាព​បន្ត​ជំរុញ​ការផ្លាស់ប្តូរ​កម្រិត​ខ្ពស់ គ្រប់​ទម្រង់ ដើម្បី​ការអភិវឌ្ឍ​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ និង​ការជឿជាក់​ផ្នែក​នយោបាយ​។ ភាគី​ទាំងពីរ ប្រកាស​ពិធី​សម្ពោធ​ព្រឹត្តិការ​នានា​នៃ​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន សំដៅ​ជំរុញ​ការកសាង​សហគមន៍​វិ​សនា​រួម​កម្ពុជា​-​ចិន ប្រកបដោយ​គុណភាព និង​កម្រិត​ខ្ពស់​។a china huna2 

​ភាគី​ចិន កោតសរសើរ​ចំពោះ​សមិទ្ធផល​សំខាន់ៗ​នានា ដែល​កម្ពុជា​សម្រេចបាន ក្នុង​ការកសាង​ស្ថេរភាព​ជាតិ វិបុលភាព ព្រមទាំង​ពង្រីក​ឥទ្ធិពល​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ ភាគី​ចិន​គាំទ្រ​ពេញទំហឹង​ចំពោះ​ការជ្រើសរើស​មាគ៌ា អភិវឌ្ឍន៍​របស់​កម្ពុ​ជា ស្របតាម​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​កម្ពុជា ក្នុងការ​ការពារ​អធិបតេយ្យ សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​នានា ការអភិវឌ្ឍ​បន្តបន្ទាប់ តាមរបៀប​វារៈ​នយោបាយ​កម្ពុជា និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​កម្ពុជា​ប្រកាន់​នយោបាយ​ចិន​មួយ ប្រឆាំង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​គាំទ្រ​ចិន ការពារ​ផលប្រយោជន៍​ស្នូល ព្រមទាំង​ការបង្រួបបង្រួម​ជាតិ​។

​ភាគី​ទាំងពីរ​កម្ពុជា​-​ចិន បាន​ឯកភាព​អភិវឌ្ឍ​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ផ្តោត​សំខាន់​លើ​នយោបាយ​ប្រើប្រាស់​តួនាទី​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា​-​ចិន ឲ្យ​បាន​ពេញលេញ ពង្រឹង​ការផ្លាស់ប្តូរ​អន្តរ​ភាគី​គ្រប់​កម្រិត ទាំង​ក្នុង​ក្របខណ្ឌ​រដ្ឋ បក្ស និង​យុវជន និង​បន្ត​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​។ សមត្ថភាព​ផលិតកម្ម​៖ ពង្រឹង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ និង​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ និង​យុទ្ធសាស្ត្រ​ចតុកោណ​។ អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ឲ្យ​ក្លាយជា​គំរូ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង និង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន បណ្តាញ​អគ្គិសនី ខ្សែកាប​អុ​ប​ទិ​ក ឃ្លាំង​ស្តុក និង​ភស្តុភា​រកម្ម ហើយ​ចិន​និង​គាំទ្រ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​គម្រោង​ផ្លូវដែក​។

វិស័យ​កសិកម្ម​៖ សិក្សា​បង្កើត (​ច្រករបៀង​មច្ឆា និង​អង្ករ​) អភិវឌ្ឍន៍​កសិកម្ម​អេកូឡូស៊ី​ទំនើប ព​ន្លឿ​ន​ផែនការអភិវឌ្ឍន៍​កសិក​ម្ម​ទំនើប ស្វែងរក​កិច្ចសហប្រតិបត្តិការ​ក​សិ​កម្ម​ឌីជីថល និង គាំទ្រ​ការធ្វើ​ទំនើបកម្ម​វារីវប្បកម្ម ចម្ការ​ត្រូ​ពិ​ក និង​វិស័យ​សក្តានុពល​ផ្សេងទៀត​។ វិស័យ​ថាមពល​៖ ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ថម​ពល​វា​រី​អគ្គិសនី ថាមពល​ដើរ​ដោយ​ពន្លឺ និង​ប្រភព​ថាមពល​ស្អាត​ដទៃទៀត ស្វែងរក​ដំណោះស្រាយ​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល​បៃតង ស្ថិរភាព និង​ពឹងផ្អែក​បាន​។ វិស័យ​សន្តិសុខ ៖ ចាប់យក​សក្តានុពល នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ រវាង​យោធា​ទាំងពីរ តាមរយៈ​ការពង្រឹង​ការផ្លាស់ប្តូរ​កងកម្លាំង​សម​ភាគី និង​សមយុទ្ធ និង​ការហ្វឹកហ្វឺន​រួមគ្នា និង​បន្ត​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ និង​ចែករំលែក​ព័ត៌មាន​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និង​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​។

​ភាគី​ទាំងពីរ​កម្ពុជា​-​ចិន ឯកភាព​បន្ត​ប្រកាន់ខ្ជាប់ ពហុភាគី​និយម និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែលមាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​ស្នូល​។ ចិន​អបអរសាទរ​ភាពជោគជ័យ​របស់​កម្ពុជា ក្នុង​ភាពជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ១-​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង​ប្រសិទ្ធភាព នូវ​សេចក្តីប្រកាស​ស្តីពី​ការប្រតិបត្តិ របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ល​ម្ហ​សមុទ្រ និង​២-​ព​ន្លឿ​ន​ការសម្រេច​នូវ ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ប្រកបដោយ​ខ្លឹមសារ និង​ប្រសិទ្ធភាព​។​

​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយ​តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​ចិន​។​ក្នុងឱកាស​នោះ​សម្រាប់​គម្រោង​ផ្លូវដែក លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​ឧបត្ថម្ភ​ជំនួយឥតសំណង​មាន​ទឹកប្រាក់ ៣០០ លាន​យ័ន ចំពោះ​គម្រោង​ផ្លូវដែក​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​។​ចិន​បាន​គាំទ្រ​កម្ពុជា​លើ​ការងារ​ដំបូង នៃ​ការធ្វើផែនការ​រៀបចំ​ផ្លូវដែក ការ​រចនា និង​ការសិក្សា​សមិទ្ធិ​លទ្ធភាព សំដៅ​លើកកម្ពស់​គម្រោង និង​ការសាងសង់​ផ្លូវដែក ដើម្បី​ផលប្រយោជន៍​ជីវភាព​ប្រជាជន ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវដែក​នេះ​។ ភាគី​ទាំងពីរ​ទន្ទឹងរង់ចាំ​ការតភ្ជាប់​ផ្លូវដែក​កម្ពុជា និង​ផ្លូវដែក ចិន​-​ឡាវ​-​ថៃ ក្នុងពេល​ឆាប់ៗ​នេះ​៕a china huna1 a china huna3