» ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍! » តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា? » ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង » ចិនមកអរគុណកម្ពុជា ដែលចាប់បញ្ជូនមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យតែមិនដឹងថាឲ្យកាដូរអ្វី?! » ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា? » សម្តេចតេជោ ហ៊ុន សែន៖ ៤៧ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ធ្វើឱ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ » ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា? » រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ » ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ស្ថានភាពនៅទីតាំងចំនួន ៦ ដែលត្រូវរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ » ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម! » សម្តីអ្នកខ្លាំង!ថៃហាមខ្មែរកុំឲ្យប្រើពាក្យថៃឈ្លានពាននាយករដ្ឋមន្ត្រីព្រមានកុំឲ្យលូកដៃរឿងគេ! » ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់ » ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-វៀតណាម​ សម្រេច​បាន​ ៧,៧ ​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០២៥ជាមួយថៃបានជាង៣ពាន់លានដុល្លារផងដែរ » និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ » ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជាជាង២.៨០០លានយ៉េន សម្រាប់គម្រោងចំនួន២

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2044 នាក់

ម្សិលមិញ 9451 នាក់

សរុប 18294281 នាក់

ជនបរទេស​១​គូ​ថត​ដេក​លើ​គំនរ​សំរាម​និង​នាំគ្នារើស​សម្រាម​ចេញពី​ឆ្នេរសមុទ្រ​កំពត​ឌឺ​!?



​ខេត្តកំពត​៖ ប៉ុន្មាន​ថ្ងៃមុន​នេះ​អ្នកលេង​បណ្ត​ញ​សង្គម មានការ​ភ្ញាក់ផ្អើល ក្រោយ​ឃើញ​ហ្វេ​ស​ប៊ុ​ក​ជនបរទេស​ឈ្មោះ Stevo Kaske បង្ហោះ​រូបថត​ដេក​ហាលថ្ងៃ​ជាមួយ​មិត្តស្រី នៅលើ​គំនរ​សំរាម​មាត់សមុទ្រ​កំពត​មួយកន្លែង ភ្ជាប់​ជាមួយ​សារ​បង្ហោះ​ផ្លែផ្កា​ជា​ភាសា​អង់គ្លេស​ថា «We found this beautiful beach, PM met for location» មានន័យថា​៖ «​ពួកយើង​បាន​រកឃើញ​ឆ្នេរសមុទ្រ​ដ៏​អាថ៌កំបាំង និង​ស្រស់ស្អាត​មួយ​! អាច​ផ្ញើ​សារ​មក​ខ្ញុំ ប្រសិនបើ​អ្នក​ចង់ដឹង​ពី​ទីតាំង​ច្បាស់​»​។​ a gabag kom5 

ដោយ​ពុំ​ឃើញ​មាន​អ្នកណា​មក​សម្អាត ស្រាប់តែ​រំលង​បាន​មួយ​សប្តាហ៍​ក្រោយ បុរស​ជនជាតិ​បរទេស​រូបនោះ រួមទាំង​មិត្តភក្តិ​ជាច្រើន​នាក់ បានមក​សំអាត រួច​បង្ហោះ​រូបភាព និង​សារ​រៀបរាប់​បញ្ចាក់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kenny Kemedy ដោយ​ប្រែជា​ភាសា​ខ្មែរ​មានន័យ​យ៉ាង​ដូច្នេះ​ថា​៖ «​បេសកកម្ម​ចោរ​សមុទ្រ​កំពត​សម្អាត​សំរាម​! មួយ​សប្តាហ៍​មុន​យើង​បានធ្វើ​ដំណើរ​ចុះ​តាម​ច្រាំង​សមុទ្រ​នេះ នៅពេលនោះ​យើង​ពិតជា​ស្រងាកចិត្ត​ជាខ្លាំង នៅពេល​ឃើញ​ឆ្នេរ​ពោរពេញ​ដោយ​គំនរ​សំរាម​ដ៏​កខ្វក់​បែបនេះ​។a gabag kom2 

ខ្ញុំ​មិន​ច្បាស់​ទេ​ថា​តើ​សំរាម​ទាំងនោះ​រសាត់អណ្តែត​ចេញ​មកពី​ប្រភព​ណា ប៉ុន្ដែ​វា​គួរឱ្យ​ស្អប់ខ្ពើម​ណាស់​។ ដូច្នេះ​ប្រហែល​មួយ​សប្តាហ៍ យើង​បាន​ត្រឡប់មក​ឆ្នេរ​នេះ​វិញ ដើម្បី​សម្អាត​វា​! នេះ​គឺជា​រូបថត​និង​វីដេអូ​នៃ​ថ្ងៃនេះ​។​ខ្ញុំ​ពិតជា​រីករាយ​ដែល​បានឃើញ​ជនជាតិខ្មែរ​ក្នុងស្រុក​មួយចំនួន បាន​សហការ​ចូលរួម​ជាមួយ​យើង ក្នុងការ​សម្អាត ហើយ​ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹង​រក្សា​ឆ្នេរ​ស្អាត​។​​ឥឡូវនេះ​យើង​ជា​ចោរ​សមុទ្រ​កំពត​! ឆ្នេរ​ខ្សាច់​កខ្វក់​ដ៏​គួរ​គ្រោះថ្នាក់​! យើង​កំពុង​មករក​អ្នក​ហើយ​!»​។​អាជ្ញាធរ​ខ្មែរ​យើង​មានការ​ខ្មាសអៀន អត់​ចំពោះ​ករណី​យ៍​ជនបរទេស​ឌឺ​ពី បរិស្ថាន​ដ៏​កខ្វក់ ចឹ​ង​នោះ​?​។​a gabag kom a gabag kom4