» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5370 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695541 នាក់

​តំបន់​រម្យ​នី​យ៏​ដ្ឋា​ន និង​ទេសចរណ៍ សហគមន៍​កសិករ​ស​ង្កា​ត់​ជ្រាវ​ចុះ អភិវឌ្ឍន៍

 

​សៀមរាប​៖​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា អ្នកណា​ក៍​ដឹងថា ខេត្តសៀមរាប ជាឃ្លាំង​ឬ​ជង្រុក ប្រាង្គ​ប្រាសាទបុរាណ និង​រម្យ​នី​យ៏​ដ្ឋា​ន កន្លែង​កម្សាន្ដ យ៉ាង​សំបូរបែប ។ តែ​ឥឡូវ​នៅមាន​ថ្មី​ទៀត​គឺ​អាង​ទំនប់ទឹក ៧៨​ដែល​នឹងត្រូវ​អភិវឌ្ឍន៍​ក្នុងតម្លៃ​៣០​លាន​ដុល្លារ​អាមេរិក​របស់​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ។​

a_sim2

​ប្រធាន​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក​អាង​ទំនប់​ជ្រាវ លោក​គង់ មង្គល​ឲ្យ​ដឹងថា​ករណី​សុំ​បោះបង្គោល​ព្រំ​កំណត់​តំបន់​អភិវឌ្ឍន៍​ដែលមាន​ទំហំ ២៨៨,៦០៣​ហិកតា ដែលជា​ដី​សហគមន៍​កសិក​ប្រើប្រាស់​ទឹក​អាង ទំនប់ទឹក​៧៨​ជ្រាវ និង​តំបន់​ជុំវិញ​អាង របស់​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ដើម្បី​ដំណើរការ​សាងសង់​គម្រោង​អភិវឌ្ឍន៍ ។​a_sim1

​លោក​គង់ មង្គល បន្តថា ដោយមាន​ការព្រមព្រាង​គ្នា​ពី គ្រប់លំដាប់​ថ្នាក់ សហគមន៍​កសិករ បាន​ចុះបញ្ជីរ​គំរោង​អភិវឌ្ឃន៍ នៅ​មន្ទីរ​ធនធាន​ទឹកជា​ផ្លូវការ​កាលពី​ថ្ងៃទី ២០​ខែមិថុនា​ឆ្នាំ​២០១៤
​យោង លិខិត​លេខ ៩៤៩ សជណ ចុះ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ ២០១៥ ។
​

លោក​បន្តថា​៖​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី និង​ដៃគូរ​អភិ​វ​ឌ្ឃ សហការ​អភិវឌ្ឍន៍​តា​ម សជណ​របស់​រាជរដ្ឋាភិបាល​។
​ជំ​ហ៊ាន​ដំបូង​ត្រូវ​សំអាត​បាត​អាង និង​លើក​ទំនប់​ឲ្យ​បាន​ខ្ពស់​ហើយ​ធំ​ដើម្បី​ធានា​ស្តុក​ទឹ​បាន​ច្រើន​ម៉ឺន​ម៉ែត្រ​គីប​។ គ្រាន់តែ​ឈូស​ព្រៃ​និង​ជីកដី​សំអាត​បាត​អាង ចំណាយ​ប្រាក់​៤​លាន​ដុល្លា​អាមេរិក និង​គំរោង​ជាច្រើន​ទៀត​ដូចជា​៖a_sim

ទី​១- វត្ត​អារាម ២- សួនច្បារ ៣ -​អាគារ​សារមន្ទី ៤ -​សាលារៀន ៥- សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ៦ - រោង​សិប្បកម្ម ៧-​សាល​ពិ​ព៍រណ៍ ៨ អគារ​ស្នាក់នៅ​ពុទ្ធ និក ៩ -​រោ​ជ្វាលា​សំរាប់​មើល​អុំទូក ១០ -​ចម្ការ​ដំណាំ​ហូប​ផ្លែ ព្រៃឈើ​និង​ជម្រក​សត្វ ១១- មហា​ប្រាសាទ​អរុណ​ចេតិយ ១២- បណ្ណាល័យ ១៣- រូប​បដិមា​ព្រះ​ពោធិសត្វ ក្នុង​ទសជាតក ១៤- ទ្វា​ទឹក ១៥ -​ភូមិ​វប្ប​ធ​ម៍​ខ្មែរ ១៦- ឃ្លាំង ១៧- រូប​បដិមា​ដី​រី ១៨- ព្រះ​បដិមា​សម្មាណ​គោតម ១៩- មន្ទី​ពេទ្យ ២០ -​ដី​បម្រុង ២១- ចំណតរថយន្ដ ២២- ប៉ុ​ស្ដឺ​យាម ២៣ -​ថែវ​រោងទង និង​គំនូរ​បុរាណ ២៤- ហោត្រៃ ២៥ -​ច្រកចូល​មេ ២៦-​ស្រះ​ទឹក​បុរាណ​ជាដក ២៧- រូប​បដិមា​សម្ដេច ជា​សុ​ី​ម និង​សម្ដេច​ព្រះរាជ​សមាធិ ២៨- កន្លែង​បណ្ដែតប្រទីប ។

​លោក​គង់ មង្គល​បន្តថា គំរោង​អភិវឌ្ឍន៍​ទាំងអស់​គ្រោង ចំណាយ​ទឹកប្រាក់ ៣០​លាន​ដុល្លារ​អាមេរិក​។ បើ​ទឹកប្រាក់​មិន​រាំងស្ទះ​ទេ គំរោង​នេះ​ធ្វើ​រួចរាល់ ៣​ឆ្នាំ​ទៀត ។​លោក​បន្តថា​ចំណែក​ទឹក​វិញ សំបូរ​ជា​មុខ​ទ្វេ​រដង អ្នកស្រុក​ធ្វើស្រែ​ប្រាំង​មិន​ខ្វះ​ទឹក​ប្រើ​ឡើយ ។

​លោក​ក្អោ​ប​រ៉​ន ចៅសង្កាត់​ជ្រាវ ឲ្យ​ដឹង​ដែរ​ថា ដោយមាន​ការឯកភាព​ពី​ឯក ឩ​ត្ដម​អភិបាលខេត្ត និង​លោក​សូម​ថ្លែង​អំណ​អរគុណ​ដល់​ប្រមុខ​រដ្ឋាភិបាល ដែល​លោក​សម្រេច​ប្រគេន​ដី ទៅ​ឲ្យ​មហា​សង្ឃ​រាជាធិបតី ព្រះអង្គ​ទេព វង្ស ដោយ​ព្រះអង្គ​មាន​គំរោង​អភិវឌ្ឍន៍​អាង​ត្រ​នប់​៧៨ សារជាថ្មី ដែល​អាចធ្វើ​ស្រែ​បាន​ពីរដង​ក្នុង​មួយឆ្នាំ​។ លោក​រ៉​ន​បន្តថា ដីស្រែ​របស់​ប្រជាជនមាន​ជាង​៤០០​ហិកតា លោក​សង្ឃឹមថា​ក្រោយពី​គំរោង​នេះ​ធ្វើ​រួច ប្រជាជន​របស់លោក​នឹង​បាន​សំបូរ​សប្បាយ​អ​ន្ថែ​ម​ទៀត ។​

​លោក​សូរ​ប្លា​តុង អភិបាល​នៃ​គណៈ​អភិបាលក្រុង​សៀមរាប ឲ្យ​ដឹងថា សហគមន៍​កសិករ​ស​ង្កា​ត់​ជ្រាវ គឺ​រួមចំណែក​ទាក់ទាញ​អារម្មណ៍​ឲ្យ​ភ្ញៀវ​ទេសចរណ៍​បាន​ដើរ​កម្សាន្ដ​បាន​យូរថ្ងៃ​បន្ថែមទៀត និង​បង្កើន​ការងារ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ ដើម្បី​រកប្រាក់​និង​កាត់បន្ថយ​សំណាក​ស្រុក ពីព្រោះ​អី​រម្យ​នី​យ៏​ដ្ឋា​ន​ថ្មី និង​តំបន់​ទេសចរណ៍​កំពង់​អភិវឌ្ឍន៍​ទំនើប​ទាន់សម័យ ។​
​