» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9655 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699826 នាក់

ចាប់បាន​ផ្កាយ​ពីរ​រត់ពន្ធ​ចិន​នៅ​ស្វាយរៀង​និង​ផ្កាយ​បី​ក្លែងក្លាយ​នៅ​បាត់ដំបង​!

 


​ស្វាយរៀង​បាត់ដំបង​៖ ឃាត់ខ្លួន​យោធា​ផ្កាយ​២​ម្នាក់​និង​ផ្កាយ​បី​ម្នាក់​កាលពី​យប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នៅ​ស្វាយរៀង​និង​បាត់ដំបង​។​ផ្កាយ​ពីរ​ដែល​ចាប់​ឃាត់​នៅ​ស្វាយរៀង​ឈ្មោះ​ស៊ុំ ពៅ ពីបទ​រត់ពន្ធ​ចិន​ចំនួន ២៨​នាក់ និង​បំពាន​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​បិទ​ខ្ទប់​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​។​ឯ​ផ្កាយ​បី​ឃាត់​នៅ​បាត់ដំបង ឈ្មោះ រស់ វណ្ណៈ ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។a army fake3

​ទាក់ទង​លោក​ផ្កាយ​ពី​ស៊ុំ​ពៅ​ដែលមាន​តួនាទី​ជា អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​ត្រូវបាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បានប្រកាស​បើកផ្លូវ​ឲ្យ​សមត្ថកិច្ច​ខេត្ដ​ស្វាយរៀង ចាត់វិធានការ​ច្បាប់​លើ​ឧ​ត្ត​ម​សេនីយ៍​ទោ​មួយរូប ពាក់ព័ន្ធ​រត់ពន្ធ​ជនជាតិ​ចិន​ជិត ៣០​នាក់​។​​តាមរយៈ​សារ​ជា​សំឡេង នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​បញ្ជាក់ថា “​ចំពោះ​បុគ្គល ស៊ុំ​ពៅ នេះ ធ្វើទៅ​តាមផ្លូវ​ច្បាប់​ទៅ​។ ខ្ញុំ​មិន​យោគយល់​មិន​អី​ទៀត​ទេ ព្រោះនេះ​មិន​គោរព​បទបញ្ជា ហើយ​អនុវត្ត​ល្មើសច្បាប់​បាត់ទៅហើយ​។ អាហ្នឹង​ធ្វើទៅ​តាម​ហ្នឹង​ទៅ ធ្វើតាម​ផ្លូវច្បាប់​ទៅ គ្មាន​នរណា​មួយ​ទៅ​ពាំង​អ្នក​បំពាន​បទបញ្ជា​រប​ស់ស​ម្តេច ខ្ញុំ​អត់​ទទួល​ទេ​”​។

​ប្រភពពី​ន្ត្រី​ជាន់ខ្ពស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​កាសែត​ដឹងថា កាលពី​វេលា​ម៉ោង​០៣:២០ រំលងអធ្រាត្រ​ឈាន​ថ្ងៃទី​២២ ខែមេសា នៅ​ចំណុច​សណ្ឋាគារ TTP 1 ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បានធ្វើការ​ឃាត់ខ្លួន​លោក​ផ្កាយ​ពីរ ស៊ុំ ពៅ និង​បក្ខពួក​ចំនួន​ប្រាំមួយ​នាក់​ដែល​សុទ្ធ​ជា​ភេទ​ប្រុស មានដូចជាៈ ១.​ឈ្មោះ ស៊ុំ ពៅ មាន​ឋានន្តរសក្តិ ឧ​ត្ត​ម​សេនីយ៍​ទោ មុខងារ​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា អគ្គបញ្ជាការដ្ឋាន នៃ​នៃ​កងយោធពល​ខេមរភូមិន្ទ​។​២.​ឈ្មោះ ឆើយ សារ៉ន អាយុ​៤០​ឆ្នាំ បុខ​របរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ ស្រុក​ស្អាង ខេត្តកណ្តាល​។

៣. ឈ្មោះ នាង ស៊ី​ណាត អាយុ ៣១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​៤. ឈ្មោះ សេង ហាក់ អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ឡាន មាន​ទីលំនៅ សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​៥. អាត កក្ត​ដា អាយុ​២៦​ឆ្នាំ មុខរបរ អាជីវករ​ទីលំនៅ ខណ្ឌ សែន​សុខ ។​៦.​ឈ្មោះ ទាន់ ចាន់​វិបុល អាយុ​៣៤​ឆ្នាំ មុខរបរ​អាជីវករ​ទីលំនៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​។ ៧. សូ គ​ន្ធា អាយុ​៤២​ឆ្នាំ ទីលំនៅ ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៧​នាក់ ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​។ ចំណែក​ជនជាតិ​ចិន​ទាំង​២៨​នាក់ ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​TTP1 ស្ថិត​ក្នុងភូមិ បាវិត​កណ្តាល សង្កាត់ បាវិត ក្រុង​បាវិត​។​a army fake4 a army fake5 a army fake6 

 

​ដោយឡែក​ទាក់ទង​កា​ឃាត់ខ្លួន​យោធា​ផ្កាយ​បី​នៅ​បាត់ដំបង​កាលពី​វេលា​ម៉ោង​១៣​និង​៤៥ នាទី ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ ម្សិល នៅ​ចំណុច​ភូមិ​ស្តៅ ឃុំ បាយ​ដំរាំ ស្រុក​បាណន់ ខេត្តបាត់ដំបង កា​រិ​យា​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់ ក្លែងបន្លំ​ជា​នាយទាហានជាន់ខ្ពស់​ពាក់​ផ្កាយ​៣​។

​ក្រោយពី​ឃាត់ខ្លួន​បា​ដឹងថា​មិន​ខ្លាច​គុក​មានឈ្មោះ រស់ វណ្ណៈ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ​មិនមែនជា​យោធា​ផ្កាយ​បី​ទេ​គឺ​ក្លែងក្លាយ​។​សមត្ថកិច្ច​បាន​ចាប់​ដកហូតយក​វត្ថុតាង​រួមមាន​:-​អាវ​ត្រី​អ៉ី ហា​រិ​យែ​ន ចំនួន​០១​។​
-​ស័ក្តិ​ស្មា​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ចំនួន​០១ គូរ​។​-​ស័ក្តិ​កអាវ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក​ចំនួន​០១​គូរ​។​-​ផ្លាកឈ្មោះ ឧ​.​រស់ វណ្ណៈ ចំនួន ០១​។​
-​គ្រឿង​ឥស្សរ​យ​យស​(​មេដាយ​)​ចំនួន ០១​ឈុត​។​-​ស្លាក​សញ្ញា​អគ្គបញ្ជាការ​ចំនួន ០១​។​-​បណ្តោង​ហនុមាន​ចំនួន​០១​។​-​ស្បែកជើង​កវែង ០១ គូរ​។​

-​ខ្សែ​សាន់​ណា​រ៉ុង ០១​។​-​មួក​ប៉ា​រ៉េ ពណ៌​ខ្មៅ ០១ ។​-​មួក​កា​ស្កេ​ត​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ចំនួន​០១​។​-​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ថ្នាក់ ឧ​ត្ត​ម​សេនីយ៍​ឯក ក្លែងក្លាយ​ចំនួន​០១​។​-​ទូរស័ព្ទដៃ​០២ គ្រឿង​។​-​រថយន្ត ០១ គ្រឿង ម៉ាក តូយ៉ូតា​ព្រូស​ពណ៌​ប្រផេះ ផ្លាកលេខ ភ្នំពេញ 2AI 2592​។​a army fake a army fake1 a army fake2 

​