» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5784 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695955 នាក់

ទីតាំង​ល្បែង​អន​ឡាញ​ដ៏​ធំ​មួយកន្លែង​នៅ​កំពង់ស្ពឺ​បន្ទាប់ពី​ត្រូវបាន​បង្ក្រាបបាន​បន្ត​បើក​លេង​ឡើងវិញ

 

​កំពង់ស្ពឺ​៖ អភិបាលរង​ខេត្តកំពង់ស្ពឺ លោក តូច ប៉ូ​លី​វ៉ា បាន​ប្រតិកម្ម​ចំពោះ​អាជីវកម្ម​ល្បែង​អន​ឡាញ​ដ៏​ធំ​មួយកន្លែង ដែល​នៅតែ​បើក​លេង​លើ​ទីតាំង​ចាស់​ផ្គើន​នឹង​អាជ្ញាធរ ក្រោយពី​បាន​ដោះលែង​មកវិញ​ពី​ការបង្ក្រាប​។ ការ​ប្រតិកម្ម​ខ្លាំង​នេះ ក្រោយ​មានការ​សាកសួរ​ពី​អ្នកព័ត៌មាន នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​​លោក តូច ប៉ូ​លី​វ៉ា វាយតម្លៃថា ទីតាំង​បើក​លេងល្បែង​អន​ឡាញ​នេះ ពិតជា​មិនឱ្យ​តម្លៃ​អាជ្ញាធរខេត្ត​នោះទេ​។ ដូច្នេះ​លោក​នឹង​ឆ្លង​យោបល់​អភិបាលខេត្ត ថា​គួរ​ធ្វើ​យ៉ាងម៉េច​រឿងនេះ ព្រោះ​ទីតាំង​នេះ​លោក​ធ្លាប់​ដឹកនាំ​បង្ក្រាប​រួច​ម្តងមកហើយ បើ​បង្ក្រាប​ម្តងនេះ​ទៀត​វា ២​ដង​ហើយ​។​a game speu 

​សូមបញ្ជាក់ថា ទីតាំង​ល្បែង​អន​ឡាញ​ដ៏​ធំ​មួយកន្លែង​នេះ ស្ថិតនៅ​ក្រោយ​ទីប​ញ្ជា​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ក្បែរ​ផ្សារ​កំពង់ស្ពឺ ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​ស្វាយ​ក្រ​វ៉ាន់ កណ្តាល​ទីប្រជុំជន​ក្រុង​ច្បារមន​តែម្តង​។
​ទីតាំង​នេះ​ធ្លាប់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាប​ម្តង​រួចមកហើយ ដោយមាន​ការឃាត់ខ្លួន​មនុស្ស និង​រឹបអូស​ឧបករណ៍​ល្បែង ផងដែរ​តែ​បានត្រឹមតែ​មួយ​ដង្ហើម​ចង្រឹត​ប៉ុណ្ណោះ​ក៏បាន​ដោះលែង​ទៅវិញ ដោយ​មិនបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​នោះទេ​។​ករណីនេះ​មាន​សេចក្តីរាយការណ៍​ថា​មានការ​អន្តរាគមន៍​ពី​ថ្នាក់លើ តែ​មិនដឹង​ថ្នាក់លើ​ត្រឹមណា​នោះទេ​?​។​ក្រោយ​ដោះលែង អាជីវកម្ម​អន​ឡាញ​នេះ​ក៏បាន​បើក​លេង​ឡើងវិញ​លើ​ទីតាំង​ដដែល ២៤​ម៉ោង លើ ២៤​ម៉ោង ដោយ​បិទបាំង​វាំងនន និង​មាន​អង្គុយ​យាម​ទ្វារ​យ៉ាង​ហ្មត់ចត់​បំផុត និង​មាន​អ្នក​ចូល​លេង​មិនចេះ​ដាច់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ សម្ងំស្ងៀម​ករណី​យ៍​នេះ​។ រីឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹម សុក​ខៃ​ស្នងការ​នគរបាល​ខេត្ត​ថ្មី បាន​និយាយថា ចាំ​ឱ្យ​អធិការ​ក្រុង​ច្បារមន​ចុះទៅ​មើល​?​ដែល​ចង់​និយាយថា​លោក​អត់​ដឹងអី​ទេ​!​។ លោក ទឹម ផា​នូ អភិបាលក្រុង​ច្បារមន​ក៏​និយាយថា ចាំ​ចុះទៅ​ឆែក​មើល​ព្រោះ​លោក​អត់​ដែល​បាន​ទៅតាម​ផ្លូវ​ហ្នឹង​ដែរ​?​។​

​ជុំវិញ​ការបើក​អាជីវកម្ម​អន​ឡាន​ដ៏​ធំ​នេះ ប្រជាពលរដ្ឋ ដែល​នៅក្បែរនោះ បានធ្វើការ​រិះគន់​ចំៗ​ថា ឱ្យគេ​ខ្លាច​អាជ្ញាធរ​យ៉ាងម៉េច បើ​បង្ក្រាបបាន​ហើយ​ដោះលែង​ទៅវិញ​ត្រឹម​តែមួយ​ដង្ហើម​ចង្រឹត សូម្បីតែ​ឧបករណ៍​ល្បែង​ក៏​ប្រគល់ឱ្យ​គ្មាន​សល់ មិន​បញ្ជូនទៅ​តុលាការ​ផង​នោះ ខុសពី​ការបង្ក្រាប​អ្នកលេង បៀរ អាប៉ោង​តាម​ភូមិ​ដែល​លេង​ត្រឹមតែ ៥០០ ទៅ​១០០០​រៀល គឺ​ចាប់​ហើយ​បញ្ជូនមក​តុលាការ​អនុវត្ត​ទោស​រាប់​ខែ ហើយ​ខ្លះ​រត់ការ​ដោះលែង​អស់​រាប់ពាន់​ដុល្លារ ដើម្បី​មាន​សេរីភាព​ឡើងវិញ​៕a game speu1 a game speu2 a game speu3 
​