» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6657 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666567 នាក់

ចូល​ឈូសឆាយ​ដីព្រៃ​សហគមន៍ នៅ​ចំណុច​ខ្សាច់​ពូន អស់​ជាង​៣​ហិកតា​គម្រាម​ចាប់​ពលរដ្ឋ​ដោយ​សអាង​ថា មានប​ណ្ណ័​កម្ម​សិទ្ធ តែ​មេឃុំ ថា​អត់​ឃើញ​?!


កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស​ប្រមាណ ជាង​១០០​នាក់ នៅ​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ បាន​ផ្ទុះ​ការតវ៉ា​នោ​តំបន់​ព្រៃរបស់​សហគមន៍ ត្រង់ចំណុច​ខ្សាច់​ពូន ក្នុងភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក​បន្ទាប់ពី​មាន មាន​សមត្ថកិច្ច​នគរ​បាល​មួយក្រុម ដឹកនាំ​ដោយ​លោក​ស្នងការរង​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​២៩ ខែមេសា បាន​បញ្ជារ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ឃុំ​ក្បាលទឹក ចាប់​ប្រធាន​ប្រជា​ការពារ​ភូមិ​ថ្នល់កែង​ដាក់​ឡាន តែ​មិនបាន​សម្រេច​ដោយ​ចោទថា ប្រធាន​ប្រជា​ការពារ​រូបនោះ បាន​ដឹកនាំ​ប្រជាពលរដ្ឋ​មក​តវ៉ា​បះបោរ​ចង់​បំផ្លាញ​គ្រឿងចក្រ​គេ ដែល​កំពុង​ឈូសឆាយដី ដែលមាន​ច្បាប់​មានប​ណ្ណ័​កម្ម​សិទ្ធ ? ។​a carin1 

​តែ​ករណី​យ៍​នេះ​លោកស្រី​មេឃុំ​ក្បាលទឹក និង​លោក​ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស បាន​លើកឡើងថា បើសិនជា​ដី​មានប​ណ្ណ័​កម្ម​សិទ្ធ និង​មានច្បាប់​ឈូសឆាយ ម៉េច​ក៏​មិន​យកមក​បង្ហាញ​អាជ្ញាធរ និង​ជំនាញ​មក​? ។​​ប្រធាន​សហគមន៍​ព្រៃឈើ​ខ្សាច់​ពូន លោក ឌឹ​ម ហុន បានបញ្ជាក់​ឲ្យ​ដឹងថា ដីព្រៃ​ចំនួន​១០% ស្មើ​និង​២៩៣​ហិច​តា នៅ​ចំណុច​ខ្សាច់​ពូន ក្នុងភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក គឺ​រដ្ឋ​បានប្រកាស​ប្រគល់​ឲ្យ​សហគមន៍ ដែលមាន​ប្រជាពលរដ្ឋ​៣​ភូមិ មាន​១.​ភូមិ​ក្បាលទឹក ភូមិ​ថ្នលកែង និង​ភូមិ ខ្វិត​ទួល​ឃ្លាំង គ្រប់គ្រង​អាស្រ័យ​ផល​ដូចជា រក​អុស ច្រូតស្បូវ និង​ទុក​ស្មៅ​អោយ​គោក្របី​ស៊ី​ជាដើម ។​

​ដោយឡែក​លោក ត្រាំ អ៊ីវតឹក​ទេសរដ្ឋមន្ត្រី និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ទឹកផុស ក៍បាន​ធ្លាប់​ប្រកាស់​នៅក្នុង​អង្គប្រជុំ​នានា​ក្នុង​ឃុំ​កន្លងមក ឲ្យ​ប្រជាពលរដ្ឋ បានដឹង ឮ​ផងដែរ​ថា ដី​១០​ភាគរយ​នេះ គឺជា​ដីស​មូល​ហ​ភាព​របស់​សហគមន៍ ប្រើប្រាស់​ជា​ប្រយោជន៍​រួម​។​​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ថា​ការឈូសឆាយដី​ព្រៃ​សហគមន៍​ថ្មីៗ​នេះ ដែ​មាន​មេការ ឈ្មោះ វ៉ាន់ រុំ គឺជា​ការ​ឈូសឆាយ​បំពាន​ទាំងស្រុង លើដី​របស់​សហគមន៍​។ ប្រធាន​ប្រជា​ការពារ​ភូមិ​ថ្នលកែង លោក មាន វ៉ុ​ន ដែលជា​អ្នករងគ្រោះ​នៅ​ចំពោះមុខ​អ្នក​សា​ព័ត៌មាន បាន​និយាយ​ឲ្យ​ដឹងថា ក្រោយពី​បានទទួល​ដំណឹង​ថា​មាន​គេ​ឈូសឆាយ​លើដី​សហគមន៍ លោក​រួមជាមួយ​ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ ក៍​បាននាំគ្នា​ទៅពិនិត្យ​មើល​គ្រឿងចក្រ​កំពុង​ឈូសឆាយ​។ នៅពេលនោះ​លោក​ក៍បាន​យក​ទូរស័ព្ទ ថត​សកម្មភាព​គ្រឿងចក្រ ដែល​កំពុង​ឈូសឆាយ​ផងដែរ​។​

​ខណៈនោះ​លោក លុយ ឌី​ណា ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជារ​អោយ​នគរបាល​ប៉ុស្តិ៍ មក​ចាប់​លោក​រុញ​ចូលក្នុង​ឡាន តែ​ត្រូវបាន​ប្រជាពលរដ្ឋ ប្រទាញប្រទង់​ដណ្តើម លោក​ចេញពី​ដៃ​សមត្ថកិច្ច​មកវិញ​។​តែ សមត្ថកិច្ច​បាន​ដកយក​ទូរស័ព្ទ​របស់លោក មក​លុប​រូបថត​សកម្មភាព​ឈូសឆាយដី​ចោល​អស់​។ បន្ថែម​លើសពីនោះ​លោក លុយ ឌី​ណា ក៏បាន​បង្ខំ ឲ្យ​ប្រជា​ការពារ​ឃុំ​ខាងលើ ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ បញ្ឈប់​ការនាំ​ប្រជាពលរដ្ឋ​មក​តវ៉ា​រឿង​ដី​នេះ​ទៀត ទើប​គេ​អនុញ្ញាត​ឲ្យ​លោក​ត្រឡប់មកផ្ទះ​វិញ​?​។​

​លោក លុយ ឌី​ណា ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមេសា បាន​បកស្រាយ​ប្រាប់​កាសែត​ថា ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ឃុំ​ក្បាលទឹក និង​យោងតាម​បញ្ជា​របស់​ស្នងការ​នគរបាល​ខេត្ត ម្ចាស់​ដី ដែល​ធ្វើការ​ឈូសឆាយ គឺ​គេ​មាន​ប័​ណ្ឌ​កម្ម​សិទ្ធ និង​គេ​បាន​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ព្រោះ​តែមាន​ប្រជាពលរដ្ឋ​លើកគ្នា​មក​តវ៉ា និង​រារាំង​មិន​ឲ្យ​ធ្វើការ​ឈូសឆាយដី និង​ចង់​បំផ្លាញ​គ្រឿងចក្រ​ទៀតផង ទើប​សមត្ថកិច្ច​ចុះ​ទប់ស្កាត់​រឿងនេះ​។​

​លោក​ឌី​ណា​បន្ថែមទៀតថា ចំពោះ​ប្រជាពលរដ្ឋ ដែល​អះអាងថា ជា​ដី​១០% របស់​សហគមន៍ គឺ​ពុំមាន​ឯកសា​បញ្ជាក់​ទេ ចំណែក​ភាគី​អ្នក​ឈូសឆាយដី គេ​មាន​ប័​ណ្ឌ​កម្ម​សិទ្ធ បង្ហាញ​សមត្ថកិច្ច​?​។ ចំណែក​ប្រជា​ការពារ ថតរូប​គ្រឿងចក្រ​ឈូស​ដី និង​ថតរូប​សមត្ថកិច្ច ធ្វើការ​ងារ​គឺ​ពួគគាត់​ពុំមាន​សិទ្ធ​ឡើយ បើ​អ្នកកាសែត​នោះ​ទើប​មាន​សិទ្ធ​ហេតុនេះហើយ ទើប​សមត្ថកិច្ច​ដកយក​ទូរស័ព្ទ​ពួកគាត់ មក​លុប​រូប ដែល​ពួគគាត់​បាន​ថត​ចោល​ឲ្យ​អស់ ។​

 លោកស្រី ស៊ឹម រ៉ុ​ន មេឃុំ​ក្បាលទឹក បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ឃុំ មិន​បានឃើញ​ច្បាប់​អនុញាត ឲ្យ​ឈូសឆាយដី ឫ​ឃើញ​ប័​ណ្ឌ​កម្ម​សិទ្ធ​ដីធ្លី នៅលើ​ចំណុច​នេះ​ទេ ហើយក៍​មិនបាន​អនុញ្ញាត​ច្បាប់​ឲ្យ​គេ​ឈូសឆាយ​ដីព្រៃ​១០% របស់​សហគមន៍​នៅ​ចំណុច​ខាងលើ​នេះដែរ​។​​នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​រមាស លោក សំ​ឬ​ទ្ធី ​បាន​ឲ្យ​ដឹងថា កាល​ពី​ថ្ងៃទី​២៥ ខែមេសា លោក​បាន​ហៅ​មេការ​ឈូសឆាយដី ឈ្មោះ លោក វ៉ាន់ រុំ  មក​ហាមឃាត់​ត្រូវ​បញ្ឈប់​ការឈូសឆាយដី​នៅ​ចំណុច​នេះ​ទៅ ។ តែ​លោក វាន់ រុំ បាន​បញ្ជាក់ថា គេ​មានច្បាប់​ឈូសឆាយ និង​មាន​ប័​ណ្ឌ​កម្ម​សិទ្ធ​នៅលើ​ដី​ចំណុច​នេះ ។​លោក សំ ឬ​ទ្ធី ថា បើ​មានច្បាប់​ឈូសឆាយ និង​មាន​ប័​ណ្ឌ​កម្ម​សិទ្ធ សូម​យកមក​ផ្ទៀងផ្ទាត់​និយាម​កាម​គ្នា​នៅ​សាលាស្រុក ជាមួយ​ផ្នែក​សុរិយោដី និង​មេព្រៃ​មក​ទើប​គ្មាន​បញ្ហា​។​

​មកដល់ពេលនេះ​គេ​មិនឃើញ​លោក វាន់ រុំ យក​ឯកសារ​ដែល​បាន​អះអាងថា មានច្បាប់​និង​មាន​ប័​ណ្ឌ​កម្ម​សិទ្ធ​យកមក​បង្ហាញ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ឃុំ​ស្រុក​ឡើយ ។a carin a carina a carina1 a carina2 

​