» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11417 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701588 នាក់

អ្នកណា​ទួល​ខុសត្រូវ​រឿង​នាំ​សម្រាម​ជាង​១​ពាន់​តោន​ចូល​ស្រុក​ខ្មែរ​?គយ​ឬ​បរិស្ថាន​ប្រហែល​គ្មានទេមើលទៅ​!?

 

​ខេត្ត​ព្រះសីហនុ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៩​នេះ បានប្រកាស​ពី ការរៀបចំ ធ្វើ​សន្និសីទ​សារព័ត៌មាន នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ជាមួយ ការ​នាំចូល​សំរាម​ចំនួន​៨៣​កុងតឺន័រ​មាន​ទម្ងន់​ប្រមាណ ១៦០០ តោន ពី​បរទេស មក​ប្រទេស​កម្ពុជា ហើយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប បាន នៅ​កំពង់ផែ​ស្វ័យ​ត​ខេត្ត​ព្រះសីហនុ​។ a congtenor4 

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិសេស​ក្រសួងបរិស្ថាន បានសម្រេច​គាស់ កុងតឺន័រ​៨៣​ទូ ដើម្បី​ពិនិត្យមើល​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ ក្រោយពី​មានការ​សង្ស័យ និង​រកឃើញ សំណល់​ប្លា​ស្ទិ​ក​ទាំង ៨៣​កុងតឺន័រ នៅក្នុង​នោះ ដែលជា​ទំនិញ​ហាមឃាត់​ដែល​ក្រោយមក​ខាង​បរិស្ថាន​គេ​ថា មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ។​

កាលពី​ថ្ងៃ​សុក្រ​ទី​១៩ កក្កដា ២០១៩​នេះ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្រាប់​កាសែត​បរ​តេស​រ៉​យ​ទ័​រថា ក្រុមហ៊ុន​ចិន​(​តែ​មិន​ប្រាប់​ឈ្មោះ​ថៅកែ​) ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា ជា​អ្នក​នាំចូល​កាកសំណល់​សំរាម​ប្លា​ស្ទិ​ក ៨៣​កុងតឺន័រ ទម្ងន់​១៦០០​តោន ពី​សហរដ្ឋអាមេរិក និង​កា​ដា​ណា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។​បើតាម​លោក គុណ ញឺ​ម ថា​ក្រុមហ៊ុន​ចិន​នេះ​មាន​ឈ្មោះថា Chungyuen ។

រដ្ឋាភិបាល​នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ដែល​នាំចូល​សំរាម​ខាងលើនេះ​។ លោក គុណ ញឹម បញ្ជាក់ថា «​យើង​នឹង​ផាកពិន័យ ហើយ​ឈានដល់​ការបិទ​ក្រុមហ៊ុន​នោះ ប្រសិនបើ​ស្រាវជ្រាវ​រកឃើញថា បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ »​។​លោក គុណ ញឺ​ម បាន​បញ្ជាក់ថា កាកសំណល់​សំរាម​ប្លា​ស្ទិ​ក​ទាំង​៨៣​កុងតឺន័រ​នេះ បាន​មកដល់​កម្ពុជា ចាប់តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ មកម្ល៉េះ ។ លោក គុណ ញឹម មិនទាន់​អាច​បញ្ជាក់​កាលបរិច្ឆេទ​បាន​នៅឡើយ​ទេពី​ការបញ្ជូន​សំរាម​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ដោយ​ត្រូវ​ធ្វើការ​តាម​នីតិវិធី​សិន ។ លោក​ថា «​ត្រូវការ​ពេលវេលា និង​នីតិវិធី​បន្តិច ហើយ​សប្ដាហ៍​ក្រោយនេះ យើង​នឹង​កោះហៅ​ក្រុមហ៊ុន ដើម្បី​ជជែក​គ្នា​ពី​ការបញ្ជូន​សំរាម​ត្រឡប់​ទៅវិញ អាច​នឹង​ឆាប់ៗ​នេះ​» ។​

​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយថា ខ្លួន​បានដឹង​អំពី​របាយការណ៍​នេះ ។ បើតាម​លោកស្រី Emily Zeeberg អ្នកនាំពាក្យ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក បាន​ប្រាប់​រ៉​យ​ទ័​រថា “​យើង​បាន​ស្នើសុំ​ព័ត៌មាន​បន្ថែម និង​កំពុងផ្តល់​ទៅ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​កំណត់​ទាំង​អ្នក​នាំចេញ​(​ប្រទេស​នៃ​ប្រភពដើម​) និង​អង្គភាព​នាំចូល​ប្រទេស​កម្ពុជា​” ។​ស្ថានទូត​កាណាដា​នៅ​ភ្នំពេញ មិនបាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​ការស្នើសុំ​ពី​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ ដើម្បី​សុំ​ការបំភ្លឺ​នោះទេ ។​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា ពួកគេ​ក្លែង​ឈ្មោះ​ទំនិញ​ដោយ​ដាក់ថា “​ផលិតផល​កែច្នៃ​” ។​

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ក្នុងឱកាស​អញ្ជើញ​ពិនិត្យ ការដ្ឋាន​សាងសង់ ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ នៅ​ថ្ងៃទី​២៩ កក្កដា​នេះ បាន​បញ្ជាក់ថា កម្ពុជា នឹង​បញ្ជូន​សំរាម សំណល់​ប្លា​ស្ទិ​ក ចំនួន​៨៣​កុងតឺន័រ មាន​ទម្ងន់ ប្រមាណ​១៦០០ តោន មាន​ប្រភព​មក ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ដែលជា​ទំនិញ​ហាមឃាត់​ទាំងនេះ ទៅ​ប្រទេស​ដើម​វិញ ព្រោះ​កម្ពុជា មិនមែនជា​ធុងសំរាម បោះចោល​បច្ចេកវិទ្យា ហួស​សម័យ​ទេ​។​សម្តេច​ថា​វា​មិនមែន​មានតែ​ស្រុក​ខ្មែរ​ទេ​នៅ​ប្រទេស​គេ​ក៏មាន​ចឹ​ង​ដែរ​។​

​បើតាម​សម្តី​ខាងលើ​គេ​ជឿថា​នឹង​គ្មាន​អ្នក​ណាមួយ​នឹងត្រូវ​ទទួលពិន័យ​ក្នុងករណី​យ៍​ឃុ​ប​ឃឹ​ត​គ្នា​ស៊ី​ញ៉េ​ឲ្យ​នាំចូល​សម្រាម​នេះឡើយ​រាប់​តាំងពី​មេ​គយ​ខេត្ត​ព្រះសីហនុ​ខាង​ក្រសួងបរិស្ថាន​ជាដើម​។​ខុសពី​កាល​អំឡុង​ឆ្នាំ​១៩៩៨ សំរាម​មាន​ជាតិពុល​រ៉​ត (Mercury)​ប្រមាណ ៣០០០​តោន ដែល​គេ​នាំចូល​ពី​តៃវ៉ាន់​ចូលមក​កម្ពុជា ដោយ​ក្រុមហ៊ុន ហ្វ៊​ម៉ូ​សា (Formosa) លោក​អ៊ិន​សា​រឿង​ដែល​ទើប​ឡើង​ធ្វើជា​មេ​គយ​បាន​ជាង​១​ឆ្នាំ​ត្រូវបាន​ដក​គ្រវាត់ចោល​ហើយ​ដាក់​លោក​ប៉ែន​ស៊ីម៉ន​ជំនួស​វិញ​។a congtenor1 a congtenor2