» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11982 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702153 នាក់

អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ថវិកា​ជាង​៣០​លាន​រៀល ទៅ​ប្រគល់ជូន​សព​មន្ត្រី​យោធា​ស្រុក​ពញាក្រែក ដែល​ស្លាប់​ដោយសារ​អ្នកជំងឺ​កូ​វីដ​១៩​ញៀន​ថ្នាំ​វាយ

 

​ត្បូងឃ្មុំ​៖​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១​នេះ លោក​ជាម​ចន្ទ​សោ​ភ​ណ័​អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាលខេត្ត​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​មន្ត្រី​យោធា នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក ជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ។​a army cheam1 

លោក​អភិបាលខេត្ត​បាន​បាន​សម្តែង​នូវ​ការសោកស្តាយ និង​បាន​នាំយក​ថវិកា​រដ្ឋបាលខេត្ត រួមមាន​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព និង​ក្រុង​-​ស្រុក សរុប​ចំនួន ១៥,៥៦០,០០០​រៀល ក្នុងនោះ​ថវិកា​លោក​ផ្ទាល់ ២​លាន​រៀល ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​នៃ​សព ក៍​ដូចជា​នាំយក​ថវិកា​មួយចំនួនទៀត​ទៅ​ប្រគល់ជូន​រួមមាន លោក ហ៊ុន ម៉ា​ណែ​ត ១០​លាន​រៀល លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចំនួន​៣​លាន​រៀល លោក វង សូត ចំនួន​១​លាន​រៀល ស្នងការ​នគរបាល​ខេត្ត ២​លាន​៦៧​ម៉ឺន​រៀល តំបន់​ប្រតិបត្តិការ​សឹក​រក​ខេត្ត ២​លាន​រៀល ក៏ដូចជា​សាខា​កាកបាទក្រហម​ខេត្ត ថវិកា​ចំនួន​០២​លាន​រៀល ព្រមទាំង​អង្ករ​១០០​គីឡូ មី​៤​កេស ទឹក​សុទ្ធ​៣​កេស ទឹក​ផ្លែឈើ​២​កេស ត្រីខ ២​យួរ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​វ​១​យួរ ប្រេងឆា​២​ដប​។​

​លោក ជាម ច័ន្ទ​សោភ័ណ បាន​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ចំនួន ២,៥០០,០០០​រៀល និង​កងកម្លាំង​ចំនួន​១៥​នាក់ ដែល​ចុះ​អន្តរាគមន៍​ចាប់​ជនល្មើស​ដែល​បានសម្លាប់​យោធា ដែល​ប៉ះពាល់​ផ្ទាល់​ត្រូវបាន​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក នូវ​ថវិកា​ចំនួន ៦,៥០០,០០០​រៀល​ផងដែរ​។​​សូមជម្រាបថា កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ មាន​ករណី​បុរស​អ្នកជំងឺ​កូ​វីដ​-១៩ ជា​ជន​ញៀន​ថ្នាំ​ម្នាក់​ដែល​ព្យាយាម​រត់គេចខ្លួន បានធ្វើ​សកម្មភាព​វាយ​អ្នកយាម​ជា​យោធា​ម្នាក់​បណ្តាល​ឱ្យស្លាប់ ដើម្បី​រត់ចេញ​ពី​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​។​

​ជនសង្ស័យ​ឈ្មោះ​មឿ​ន ម៉ឺន អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​សារ ឃុំ​ដំរិល ស្រុក​អូររាំងឪ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​។​
​ចំណែក​ជនរងគ្រោះ​ឈ្មោះ មាន វ៉ៃ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ហួច​កើត ឃុំ​ក្រែក ស្រុក​ពញាក្រែក ជា​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​ពញាក្រែក ត្រូវបាន​អង្គភាព​បញ្ជូនទៅ​យាម​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​។​a army cheam a army cheam2 a army cheam3 a army cheam4 

​