» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10179 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700350 នាក់

បើ ដើមឈើ​រលំ​សង្កត់​យានយន្ត មិនមែនជា​ការទទួល​ខុសត្រូវ​របស់​មន្ទីរ​សាធារណការ​ចុះបើ​កាប់​ដើមឈើ​វិញ​?

ភ្នំពេញ​៖ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​លោក សាំ ពិសិដ្ឋ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​ថា បើ​មន្ត្រី​ជំនាញ​កាប់​លះ​មែកឈើ​ដួល ឬ​ធ្លាក់​សង្កត់​មកលើ​ទ្រព្យសម្បត្តិ ឬ​យានយន្ត​របស់​ពលរដ្ឋ នោះ​មន្ទីរ​ជា​អ្នកទទួលខុសត្រូវ លើ​ការខូចខាត ប៉ុន្តែ​បើ​ខ្យល់ព្យុះ ឬ​គ្រោះធម្មជាតិ​ផ្សេងៗ បណ្តាល​ឲ្យ​ដើមឈើ​រលំ​សង្កត់​លើ​យានយន្ត​នោះ វា​ជា​ប្រធាន​ស័ក មិនមែនជា​ការទទួល​ខុសត្រូវ​របស់​មន្ទីរ​សាធារណការ​នោះទេ​។​a sam piseth 

​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​៧​មករា ធ្វើឡើង​នៅ​ស្តា​ត​អូឡាំពិក​លោក សាំ ពិសិដ្ឋ បាន​លើកឡើងថា ការស្ថាបនា ដាក់លូ ជាការ​ងារ​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ដាច់ខាត​សង្កាត់​ត្រូវ​ទាក់ទង​មក​ជំនាញ ដើម្បី​ជីក​ដាក់លូ ទើប​វា​មិន​ប៉ះពាល់​ដល់​ដើមឈើ​នៅតាម​ដងផ្លូវ​។ ការសុំ​ដាក់​របាំង​ពុះ​ចែក​ទ្រូងផ្លូវ ខាង​មន្ទីរ​នឹងដាក់​ជំនាញ​ចុះ​សិក្សា ដើម្បី​ដាក់ជូន​ទៅតាម​សំណើ​។​

​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា យោងតាម​ច្បាប់ ក្រុមប្រឹក្សា​រាជធានី ត្រូវ​រៀបចំ​ឲ្យ​មាន​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅតាម​ខណ្ឌ​នានា ក្នុង​រាជធានី​ភ្នំពេញ​ក្នុងអំឡុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ នីមួយៗ និង​ក្រុមប្រឹក្សា​ខណ្ឌ ត្រូវ​រៀបចំ​ឲ្យ​មាន​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅតាម​សង្កាត់​នានា​ក្នុង​ខណ្ឌ​របស់ខ្លួន ក្នុងអំឡុង​ខែមិថុនា នៃ​ឆ្នាំ​នីមួយៗ ដែល​ជាក់ស្ដែង​ក្រុមប្រឹក្សា​ខណ្ឌ​បាន អនុវត្ត​រួចហើយ​ក្នុង​ឆ្នាំ ២០២៣​នេះ ស្របតាម​ច្បាប់​កំណត់​។​​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ នាពេលនេះ​បាន​ផ្ដោតលើ​ប្រធានបទ ចំនួន​៤ រួមមាន​៖*​ទី​១៖ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុ​វត្ថ​ភាព​សាធារណៈ (​ភូមិ សង្កាត់ មាន​សុវត្ថិភាព​)*​ទី​២៖ ការងារ​អភិវឌ្ឍ​មូលដ្ឋាន (​ផ្លូវ ថ្នល់ លូ …)*​ទី​៣៖ ការងារ​បរិស្ថាន (​បញ្ហា​សំរាម សុខុមាលភាព​សង្គម​)*​ទី​៤៖ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បានស្នើ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ដាំ​ដើមឈើ ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ មាន​ពណ៌​បៃតង សោ​ភណ្ឌ​ភាព និង​បរិស្ថាន​ល្អ​។​សូមបញ្ជាក់ថា​ប្រជាពលរដ្ឋ​ដាំ​ដើមឈើ​បាន​មិនបាច់​សុំ​ទេ​តែបើ​ចង់​កាប់​វិញ​គឺ​ត្រូវតែ​សុំច្បាប់​និង​ចា​យកលុយ​ថែមទៀត​។​នេះ​បើតាម​ប្រជាពលរដ្ឋ​និយាយ​។​ទាក់ទង​បញ្ហា​ដើមឈើ​ចាស់​បាក់​រលំ​លើ​យាន្ត​នេះ​បើតាម​ច្បាប់​វា​ជាការ​ទទ​យល​ខុសត្រូវ​មួយ​របស់​អាជ្ញាធរ​ដែរ​តែដោយសារ​ស្រុក​យើង​គ្មាន​ច្បាប់​ចែង​ទើប​អាជ្ញាធរ​យករួចខ្លួន​បាន​៕

​