» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10678 នាក់

ម្សិលមិញ 8930 នាក់

សរុប 19707932 នាក់

រាជរដ្ឋាភិបាលសម្រេចរុះរើក្បាលម៉ាស៊ីនខេត្តមណ្ឌលគីរីដោយមិនប្រាប់ពីមូលហេតុតែអ្នកខ្លះថាជាប់ពាក់ពន្ធ័បទល្មើសឆបោកតាមអនឡាញ!

 

ភ្នំពេញ៖នៅថ្ងៃទី២៣ឧសភាឆ្នាំ២០២៦នេះលោកគន់គឹមនីអភិបាលរងខេត្តក្រចេះត្រូវបានប្រមុខរដ្ឋស្តីទីសម្តេចតេជោហ៊ុនសែនចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តមណ្ឌលគីរី។ការតែងតាំងនេះមិនបានប្រាប់ពីអង្គហេតុថាជំនួសលោកថងសាវុនដោយសាអ្វីនោះទេ។a thong ssvun meeting 

តែការតែងតាំងអភិបាលខេត្តថ្មីមានន័យថាអភិបាលខេត្តចាស់អស់សុពលភាពហើយ!។មុនការតែងតាំងចៅហ្វាយខេត្តមណ្ឌលគីរីថ្មីនៅថ្ងៃទី២២ ខែឧសភា​ ឆ្នាំ​២០២៦ ប្រមុខ​រដ្ឋាភិបាលកម្ពុជាសម្តេចធិបតីហ៊ុនម៉ាណែតបានចេញអនុក្រិត្យ សបញ្ចប់តំណែងឧត្តមសេនីយ៍ទោ ឡោ សុខាពី ស្នងការនគរបាលខេត្តមណ្ឌលគិរី និងឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ការដកតំណែងពីមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថខាងលើ មិនបានបញ្ជាក់ពីមូលហេតុទេ។ តែប្រព័ន្ធផ្សព្វផ្សាយនានាបានដកស្រង់ប្រភពនានាមកផ្សាយថាអាចពាក់ព័ន្ធនឹងការមិនបង្ក្រាបបទល្មើសឆបោកអនឡាញ។

 ការបញ្ចប់តំណែងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្តភូមិភាគឥសាន្តដំណាលគ្នានេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរម្លឹកនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រម្សិលមិញ ឲ្យអាជ្ញាធរបន្តបោសសម្អាតអំពើឆបោកអនឡាញឲ្យបានម៉ឺងម៉ាត់។ទាក់ទងការរើរុះក្បាលម៉ាស៊ីន​រដ្ឋបាលខេត្តមណ្ឌលគីរីយ៉ាងទាន់ហន់នេះលោកបណ្ឌិតគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថាបើមេប៉ូលីសនិងមេប៉េអឺមមណ្ឌលគិរី មានជាប់ពាក់ព័ន្ធនឹង Scam Online មែនពួកគាត់គួរតែទទួលទោស រឹបអូសទ្រព្យសម្បត្តិមកជាសម្បត្តិរដ្ធ...។

លោកគិនភានិយាយថា៖បើតាមព័ត៌មានក្រៅផ្លូវការ ពួកគាត់ទាំងពីរនាក់មានការពាក់ព័ន្ធនឹងការនៅពីក្រោយការឆបោកអនឡាញ (Online Scams)។ បើដូច្នោះមែន ក្រៅពីការដកហូតតំណែង ប្រជាពលរដ្ឋចង់ឃើញ ពួកគាត់ទទួលទោសឧក្រិដ្ឋ ហើយទ្រព្យសម្បត្តិរបស់ពួកគាត់ត្រូវរឹបអូសចូលជាទ្រព្យសម្បត្តិរដ្ឋទាំងអស់។ មន្ត្រីណាក៏ដោយនៅទូទាំងប្រទេស ដែលកាងឧក្រិដ្ឋជន ត្រូវតែផ្តន្ទាទោសពួកគេឱ្យធ្ងន់ធ្ងរ ហើយទ្រព្យសម្បត្តិពួកគេត្រូវតែរឹបអូសមកជាទ្រព្យសម្បត្តិរដ្ឋទាំងអស់។ អនុវត្តឱ្យទូទៅ សូមកុំមានតំបន់ហាមឃាត់ ករណីលើកលែង និងករណីសម្របសម្រួលឱ្យសោះ, គឺខ្លាក៏វាយ រុយក៏វាយ។

សូមបញ្ជាក់ថាកាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ លោក ថង សា​វុន អភិបាល ​​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត រដ្ឋបាល​ខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំ​បន្ទាន់​មួយ ស្តី​ពី​ការ​បង្ក្រាប ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត ដើម្បី​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​សង្គម​​នៅ​សាល​ប្រជុំ​សាលាខេត្ត​មណ្ឌលគិរី ​ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់លោក​អភិបាលរង​ខេត្ត​,​ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ដែល​បាន​ដឹកនាំ​លោកស្នងការ​រង និង​លោកនាយ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ ព្រមទាំងលោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ដែល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​អាវុធហត្ថ​ចូលរួម ។ ក្រៅពី​នេះ ក៏​មានការ​ចូលរួម​ពីលោក​អភិបាល​ នៃ​គណៈ​អភិបាលក្រុង​/​ស្រុក​ទាំង​៥ និង​លោក​អធិការ​នគរបាល​ក្រុង​/​ស្រុក​ទាំង​៥ ផង​ដែរ ​។

ការ​បើក​កិច្ចប្រជុំ​ ស្តី​ពី​ការ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នេះ គឺ​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​អនុសាសន៍ និង​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ការ​ជម្រុញ​ឱ្យ​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បង្កើន​ការ​យកចិត្តទុកដាក់ និង​មាន​វិធានការ​ក្តៅ ក្នុង​ការ​បង្ក្រាប​រាល់​ល្បិច​កល​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ​គ្រប់​រូបភាព ដែល​កំពុង​យាយី​ដល់​សន្តិសុខ​ស្រទាប់​មហាជន​ ។

 

ទោះបីយ៉ាងណាសម្រាប់ការដកតំណែងនេះមានការងឿងឆ្ងល់ថាប្រសិនអាជ្ញាធរខេត្តមណ្ឌលគិរីជាប់ពាក់ពន្ធ័និងប​ទល្មើសឆបោកអនឡាញមែនក្បាលម៉ាស៊ីនខេត្តដែលគួជាប់ជាងគេគឺខេត្តបន្ទាយមានជ័យឯនោះទេ។តែផ្ទុយទៅវិញគេឃើញអ្នកដែលត្រូវតាមចាប់ខ្លួនគឺឃើញតែម្នាក់ប៉ុណ្ណោះជាមន្ត្រីអាវុធហេត្ថខេត្តឈ្មោះនួននីណារ៉ូតែម្នាក់គត់ដែលបានរត់គេចខ្លួនបាត់ទៅហើយ។

 

 

សូមបញ្ជាក់ដែរថាកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគីរី ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបដ៏ធំមួយ ឆ្មក់ចូលឆែកឆេរទីតាំងអគារពាណិជ្ជកម្មចិនមណ្ឌលគិរី របស់ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង ស្ថិតនៅ ក្រុងសែនមនោរម្យ បន្ទាប់ពីមានការសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ប្រតិបត្តិការនេះដំបូងឡើយធ្វើឡើងតាមសំណើអន្តរាគមន៍របស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីស្វែងរកជនជាតិឥណ្ឌា។ ប៉ុន្តែនៅពេលចុះអនុវត្តផ្ទាល់ កម្លាំងនគរបាលខេត្តបានរកឃើញមានការប្រមូលផ្តុំស្នាក់នៅពីសំណាក់ជនបរទេសយ៉ាងច្រើនកុះករ ទើបឈានដល់ការសម្រេចចិត្តឆែកឆេរជាក់ស្តែងតែម្តង។ ជាលទ្ធផលអាជ្ញាធរបានរកឃើញជនបរទេសសរុបចំនួន ២៦២នាក់ (ស្រី្ត ៤៧នាក់) មាន៩ សញ្ជាតិ រួមមានៈ ចិន១៣៥នាក់ (ស្ត្រី២នាក់) ថៃ៥៨នាក់(ស្រ្តី២៧នាក់ ) ឥណ្ឌា៣០ នាក់(ស្រ្តី១នាក់) មីយ៉ាន់ម៉ា២២នាក់ (ស្រ្តី១៣នាក់) នេប៉ាល់ ៦នាក់ (ស្រ្តី២នាក់) ប៉ាគីស្ថាន៤នាក់ (ស្រ្តី១នាក់ ) រ៉វ៉ាន់ដា៥នាក់ ប៊ូរ៉ុនឌី១នាក់និងហ្វីលីពីន១នាក់ ។ ក្រៅពីនេះ អាជ្ញាធរដកហូតសម្ភារៈបច្ចេកវិទ្យា រួមមានៈកុំព្យូទ័រលើតុ ៤២០គ្រឿង និងទូរសព្ទដៃ ១,៤៥០គ្រឿង។

តាមការបំភ្លឺពីជនជាតិថៃបានឱ្យដឹងថា ពួកគេត្រូវបានអូសទាញឱ្យលួចឆ្លងដែនខុសច្បាប់តាមច្រកខេត្តបន្ទាយមានជ័យ ក្រោមការសន្យាផ្តល់ប្រាក់ខែខ្ពស់ពី ២០,០០០ ទៅ ៤០,០០០បាត ប៉ុន្តែបែរជាត្រូវមកបង្ខំឱ្យធ្វើការងារឆបោកអនឡាញបែបនេះទៅវិញ។ ក្នុងនោះមាន ជនជាតិថៃ ១នាក់បានបំភ្លឺថាខ្លួនបានធ្វើដំណើចូលកម្ពុជា តាមព្រលានភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើជាបុគ្គលិកអនឡាញ នៅក្រុងបាវិត ខេត្តស្វាយរៀង ហើយត្រូវបានអូសទាញឱ្យទៅធ្វើការនៅទីតាំងខាងលើ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៦។

ជាវិធានការចំពោះមុខ មានមេខ្លោងជនជាតិចិន២នាក់ និងមីយ៉ាន់ម៉ា១នាក់ រួមជាមួយនឹងវត្ថុតាង កុំព្យូទ័រ និងទូរសព្ទដៃមួយចំនួន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី។ ចំណែកជនបរទេស ២៥៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជា។ អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនម្ចាស់ទីតាំងដែលកំពុងគេចវេសមិនសហការជាមួយសមត្ថកិច្ច ដើម្បីយកមកអនុវត្តទោសតាមច្បាប់ជាធរមាន។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) ជាថ្មីម្តងទៀត បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ‎ ‎ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។

សូមបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមាន ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ៕a game mondul1 a govern mondul a govern mondul1 a pl m1 a pl ma a pl ma1 a pm mondul a pl m a pl mondul