» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4168 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468475 នាក់

មន្ត្រីរាជការ​២៦​នាក់​នៅ​មន្ទីរ​សាធារណៈការ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ប្រកាស​តែងតាំង សម្រួល​និង​ប្រគល់​ភារកិច្ច​ជា​ប្រធាន​និង​អនុប្រធាន​ការិយាល័យ​

(​កំពង់ឆ្នាំង​) ៖ មន្ត្រី​រាជ​ចំនួន​២៦​រូប​ត្រូវ​បានប្រកាស​តែងតាំង ប្រគល់ និង សម្រួល​ភារកិច្ច​មកកាន់​ដំណែង​ជា​ប្រធានការិយាល័យ និង អនុប្រធាន​ការិយាល័យ ចំនួន​៩​ការិយាល័យ​ចំណុះអោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង ។ ដែល​ពិធី​ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង ។​a ky tran1 

​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​គូសបញ្ជាក់ថា កន្លងមក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​មានតែ​៤​ការិយាល័យ និង ៨​កា​រិ​យា​
​ល័យ​ក្រុង​ស្រុក ដោយសារ​ថា​មាន​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល​ក​ដូចជា​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​តម្រូវអោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​បំបែក​ការិយាល័យ​ជា​៩​ការិយាល័យ ដើម្បី​បំពេញ នូវ​ការងារ​ក្នុងការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​តាម​ជំនាញ និង តម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ការជ្រើសរើស​ថ្នាក់ដឹកនាំ​កា​រិ​យ​ល័យ​គឺ​មន្ទីរ មាន​ក្រុមប្រឹក្សាភិបាល​ធ្វើការ​វាយតម្លៃ ក្នុង ការជ្រើសរើស​អោយស្រប​ទៅតាម​ច្បាប់​សហ​ល​ក្ខ័​ន្តិ​កៈ​មន្ត្រីរាជការ​ស៊ីវិល អោយស្រប​ទៅតាម​តួនាទី សមត្ថភាព ជំនាញ​នីមួយៗ​ប្រកបដោយ​តម្លាភាព ។

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មាន​​ប្រសាសន៍​ដោយ​គូសបញ្ជាក់ថា ដើម្បី​ប្រសិទ្ធភាព និង​ប្រសិទ្ធិ​ផល​នៃ​ការងារ សូម​មន្ត្រី​ទាំងអស់​ដែល​ទើបនឹង​ទទួល​ដំណែង​ថ្មី ត្រូវគោរព​អោយបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​និង​ត្រូវមាន​ទស្សនៈវិស័យ​អោយបាន​វែងឆ្ងាយ​ក្នុង​អភិវឌ្ឍន៍​ស្ថាប័ន និង ជំនាញ​សមត្ថភាព​ផ្ទាល់ខ្លួន​អោយ​កាន់តែ​មានការ​រីកចម្រើន​ប្រសើរឡើង​ថែមទៀត ស្របតាម​ក​រីកចំរើន​របស់​សង្គមជាតិ ។​a ky tran 

​ឯកឧត្តម បាន​បញ្ជាក់ថា វិស័យ​សាធារណការ​និង​ដឹកជញ្ជូន គឺជា​វិស័យ​ដ៍ស​ខាន់​មួយ ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​ប្រទេស​អោយមាន​ការរីកចម្រើន បច្ចុប្បន្ន​ផ្លូវ​ស្ពាន​នៅ​គ្រប់​ទីកន្លែង បាន​កំពុងធ្វើការ​សាសង់ ត ភ្ជាប់​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ធ្វើអោយ​ប្រជាពលរដ្ឋ កាន់តែ​ងាយស្រួល ក្នុងការ​ធ្វើដំណើរ​ទាំ​ពេលយប់​និង​ពេល​ថ្ងៃ កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។
​ឯកឧត្តម​បាន អំពាវនាវ​អោយ​មន្ត្រីរ​ដែល​ទទួល​តំណែង​ថ្មី ត្រូវតែ​គោរព​អោយបាន​នូវ តួនាទី ភារកិច្ច​របស់ខ្លួន ក្នុងការ​បម្រើប្រជាជន គឺ​ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​តម្លា ភាព​ដោយ​គ្មាន​ការរើសអើង នៅក្នុង​វិស័យ​សាធារណការ ធ្វើយ៉ាងណា​អោយ​សេវាសាធារណៈ​ដែល​ផ្តល់អោយ​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស ប្រជាពលរដ្ឋ​ងាយ​ទទួលយកបាន​ដោយ​រលូន ។​ក្នុងឱកាស​នោះ​ឯកឧត្តម អភិបាលរង​ខេត្ត​បាន​ចែក​អំណោយ​ដល់​មន្ត្រីរាជការ​ដែល​ចូលរួម ក្នុង​ម្នាក់​សារុង​១ និង ថវិកា​ចំនួន​៣​ម៉ឺន​រៀល​ផងដែរ ។​a ky tran2 a ky tran3