» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7435 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697606 នាក់

អ្នកកាសែត​ឈ្មោះ គង់ កាន និង ហ៊ុយ ឧត្ដម​សុំទោសករណី​យ៍​ចោទ​ប្រកាស​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​!


​ខ្ញុំបាទ ហ៊ុយ ឧត្ដម អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ ត្រពាំង​មាន សង្កាត់​ក្រាំងធ្នង់ ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង ខ្ញុំបាទ គង់ កាន អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន នៅក្នុង​បុរី​ពី​ភព​ថ្មី​ឈូក​វ៉ា​៣ ផ្ទះ​លេខ​: ៤៩ ផ្លូវ​លេខ​: ០៥ សង្កាត់​កា​កាប ខ័​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​​សូម​គោរព​ជូន​​ឯកឧត្តម​កិត្តិ​នីតិកោសល បណ្ឌិត ឱម​យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​!a kong kan3 

​កម្មវត្ថុ​៖ សូម ឯកឧត្តម​កិត្តិ​នីតិកោសល បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) មេត្តា​អភ័យទោស​ដល់​រូបខ្ញុំ​បាទ​ទាំងពីរ​នាក់ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ធ្វើឱ្យ​មហាជន​មានការ​យល់ច្រឡំ​មកលើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​។​​យោង​៖ វី​ឌី​អូ​បទ​សម្ភាស​រវាង​ខ្ញុំបាទ​ទាំងពីរ​នាក់ ជាមួយ​លោកស្រី ពេ​ជ ឆេង​អ៊ី​ម និង កូនស្រី​ទាំង​២​នាក់ ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​ហ្វេ​ស​បុក​ផេ​ក របស់​ខ្ញុំបាទ​ទាំងពីរ​នាក់ កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៥​។​

​តប​តាម​កម្មវត្ថុ និង យោង​ខាងលើ ខ្ញុំបាទ គង់ កាន និង ហ៊ុយ ឧត្ដម ម្ចាស់​គេហទំព័រ Kong Kan TV និង Oudom TV នៃ​អង្គភាព​សារព័ត៌មាន សាន្ដ​ព្រហ្ម ទាំងពីរ​នាក់ ដែល​ប្រៀបបាន​ដូចជា​កូន សូម​ឱន​កាយ​សុំ​ការ​អភ័យទោស​ដ៏​ស្មោះស្ម័គ្រ​ពី ឯកឧត្តម​កិត្តិ​នីតិកោសល បណ្ឌិត ឱម យ៉ិនទៀង​​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ។

​កូនៗ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់ ស្តីពី​ការផ្សាយ​ព័ត៌មាន​មួយ នៅក្នុង​ភូមិ ពោ​តា​អ៊ុន ឃុំ​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ពាក់ព័ន្ធ​រឿងរ៉ាវ​នៃ​ការចាប់ខ្លួន លោក ហេ គឿន ដោយ​ទទួលបាន​នូវ​សំណូមពរ​ភ្លាមៗ ពី​សំណាក់​ក្រុមគ្រួសារ​គាត់ ក្នុងពេលដែល​កូនៗ​ទាំងពីរ​នាក់ បានធ្វើ​ដំណើរ​ឆ្លងកាត់ ខេត្ត​ដែល​ពួកគាត់​រស់នៅ​។ កូនៗ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី មេត្តា​ជ្រាបថា : នៅក្នុង​បទ​សម្ភាស ជាមួយ​កូនៗ ជា​អ្នកសារព័ត៌មាន ពួកគាត់​ជា​អ្នកអះអាង ដោយ​ខ្លួន​គាត់​ទាំងអស់ ដែល​កូនៗ ជា​អ្នកសារព័ត៌មាន គ្រាន់តែ​ធ្វើ​បទ​សម្ភាស​នូវ​សំណួរចម្លើយ ដោយ​ពុំបាន​បន្ថែម​ខ្លឹមសារ និង មិនមាន​ចេតនា ញុះញង់ ប្រមាថ ឬ​ប្រឆាំង​រារាំង ការអនុវត្ត​និតិ​វិធី របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ ប៉ុន្តែ​ដោយ​ការធ្វេសប្រហែស នាំ​ឲ្យ​កើតមាន​កំហុសឆ្គង​ដោយ​អ​ចេតនា ជាពិសេស​ធ្វើអោយមាន​ការយល់ច្រឡំ​ទៅលើ​ការអនុវត្ត​ច្បាប់ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ឈរលើ​គោលការណ៍ អ​ព្យា​ក្រិត យុត្តិធម៌ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ បញ្ច​កោណ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ ចក្ខុវិស័យ​វែងឆ្ងាយ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទន្ទឹមនឹងនោះ​កូនៗ​ទាំងពីរ​នាក់ ពិតជា​មានការ​សោកស្តាយ ជាទីបំផុត ក្រោយ​ពេលដែល បានទទួល សេចក្ដីជូនដំណឹង របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ចុះផ្សាយ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៥ ទើបបាន​យល់​សេចក្ដី​ថា​កូនៗ ពិតជា​បានរួម​ចំណែក​ធ្វើអោយមាន​ការយល់ច្រឡំ ទៅលើ​ចំណាត់ការ និង បេសកកម្ម​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ កូនៗ​សូម​ទទួលស្គាល់ថា បានរួម​ចំណែក​ខុស​ដោយ​អ​ចេតនា ហេតុដូចនេះ កូនៗ​សូម​លើក​ម្រាមដៃ​ដប់​គោរព​ស្នើសុំ ការសណ្តោស ប្រោសប្រណី និង អធ្យាស្រ័យ ពី​សំណាក់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង សហការី​គ្រប់​ជាន់ថ្នាក់ គ្រប់​តួនាទី នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ផ្តល់​ក្តី​អនុគ្រោះ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ផង​ចុះ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​ចំពោះមុខ កូនៗ​សូម​សន្យាថា នឹងធ្វើ​ការកែតម្រូវ ព័ត៌មាន​នេះ​ឲ្យ​បាន​ឆាប់​ជាទីបំផុត ដើម្បី​បញ្ជៀ​ស​កុំអោយ​មានការ​យល់ច្រឡំ ចំពោះ​ចំណាត់ការ និង​បេសកកម្ម​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​តែងតែ​អនុវត្ត​សកម្មភាព​យ៉ាងសកម្ម​បំផុត ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​សង្គមជាតិ ក្នុងការ​បោសសម្អាត​អំពើពុករលួយ​ជា​ហូរហែ​នាពេល​កន្លងមក​។ កូនៗ​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី នឹង​ផ្តល់ឱកាស​និង​សេចក្តី​អនុគ្រោះ​ចំពោះ​កំហុសឆ្គង ដែល​បាន​កើតឡើង​ដោយ​អ​ចេតនា​ទាំងនេះ ហើយ​កូនៗ​សូម​សន្យាថា នឹង​មិនអោយ​កើតមាន​កំហុសឆ្គង​បែបនេះ​ជា​លើក​ទី​ពីរ​ទៀតឡើយ​។​

​ជាទី​បញ្ចប់​កូនៗ សូម​បួងសួង ដល់​គុណព្រះរតនត្រ័យ វត្ថុ​សក្តិ​សិទ្ធ ទាំងឡាយ​ក្នុង​លោក និង ទេវតា រក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រសិទ្ធ​ពរជ័យ​បវរ​មហាប្រសើរ​ជូន​ចំពោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី ក្រុមគ្រួសារ​ទាំងមូល សូម​ប្រកបដោយ ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​​សូម​ឯកឧត្តម​ទេសរដ្ឋមន្ត្រី មេត្តា​ទទួលយក នូវ​ការគោរព​ដ៏​ខ្ពង់​ខ្ពស់បំផុត ពី​កូនៗ​ទាំងពីរ​នាក់​​គោរព​ជូន ពី​កូនៗ គង់ កាន និង ហ៊ុយ ឧត្ដម​!។មិនទាន់ដឹងថាតើអង្គភាពប្រឆាំងអំពើពុករលួយទទួលយកការសុំទោសចឹងដែរឬអត់នោះទេ?៕a kong kan a kong kan1 a kong kan2 a kong kan4 

​