» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1 នាក់

ម្សិលមិញ 3717 នាក់

សរុប 14148334 នាក់

យុវជន​ម្នាក់​ខាំ​កមាន់​ខាំ​កកូន​ឆ្កែ​ងាប់​បី​ក្បាល​កូន​ឆ្មា​មួយ​ក្បាល​គិ​ងគ​ក់មួយ​ក្បាល​បឺត​ឈាម​បង្ក​ការភ័យខ្លាច​

 

​កំពង់ចាម​៖​យុវជន ម្នាក់​បាន​ចាប់​មេមាន់​ក្រាប​ពង​មួយ​យក​ឡើងទៅ​លើផ្ទះ​បិទទ្វារ​ដាក់​ក​ន្លឹះ​ខាំ ក មាន់​បឺត​ឈាម​អស់ ទើប​បោះ​ទំលាក់​មក​ដី​វិញ​។​បន្ទាប់មក​ខាំង​កកូន​កូន​ឆ្កែ​៣​ក្បាល​ទៀត​ងាប់ គីង្គក់​រស់​មួយ​ក្បាល កូន​ឆ្មារ​រស់​មួយ​ក្បាល​កាលពី នៅវេលា​ម៉ោង​១៥​នឹង​៣០​នាទី​នៅ​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​កោះ​ចិន​លើ ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។a boy kill 

លោក​វរសេនីយ៍ឯក អ៊ឹម ខឿន អធិការនគរបាល​ស្រុក​កោះសូទិន​ឲ្យដឹងថា មួយរយៈ​នេះ​យុវជន​ខាងលើ​បាន​ចេញពីផ្ទះ​ទៅលេង​ម្តាយ​នៅ​ភ្នំពេញ​ជាច្រើន​ថ្ងៃ ហើយ​ផ្ទះ​នៅ​ភូមិ​កោះ​ចិន​បាន​បិទទ្វារ​ចាក់សោ​ចោល លុះ​ត្រឡប់មកវិញ​ទើបតែ​៤​ទៅ​៥​ថ្ងៃ នៅ​ព្រឹក​ថ្ងៃទី​៨ កញ្ញា បាន​ចេញទៅ​ច្រូតស្មៅ​ជាមួយនឹង​អ្នកជិតខាង ពេល​មកវិញ​ក៏​ទិញ​ស្រា​ផឹក​ម្នាក់ឯង​នៅលើផ្ទះ​ឈើ​របស់ខ្លួន​ហើយ​កើត​បញ្ហា​ចឹ​ង​ទៅ​។​

​អធិការនគរបាល​ស្រុក​ប្រាប់​បន្តថា យុវជន​នោះ​មុន​ផឹក​បាន​ប្រាប់​ទៅ​អ្នកជិតខាង​ថា សូម​ឲ្យ​ជួយ​ប្រាប់​ដល់​សាច់ញាតិ​របស់ខ្លួន​ថា «​ល្ងាច​នេះ​រូបគេ​ដូច​មិន​ស្រួលខ្លួន​ទេ សូមជួយ​ប្រាប់​ទៅ​បងប្អូន​ឲ្យ​បានដឹង ព្រោះ​ក្នុង​ខ្លួន​ដូច​មាន​មនុស្ស​ប៉ុន្មាន​នាក់​អញ្ចឹង​»​។ លុះដល់​ម៉ោង​៧​និង​៣០​នាទី​យប់​ស្រាប់តែ​ឮសូរ​សម្លេង​ឆ្កែ​ស្រែក ពលរដ្ឋ​ក៏​នាំគ្នា​បញ្ចាំង​ភ្លើង​ពិល​មើល​ក៏​ឃើញ​យុវជន​នេះ​ហែក​កូន​ឆ្កែ​ស៊ី​ទាំង​រស់​ពិតជា​គួរ​ឲ្យ​ខ្លាច​។

​ដល់​ឃើញ​ចឹ​ង​ពេលយប់​ប្រជាពលរដ្ឋ មានការ​ខ្លាច​ខ្លាច​យប់​ឡើងមក​ចាប់​កូនចៅ​គាត់​ខាំ​ក​ជញ្ជក់​ឈាម​គាត់​បាន​សំណូមពរ ឲ្យ​សមត្ថកិច្ច​ជួយ​ឃាត់ខ្លួន​យុវជន​រូបនេះ​កូន​ដើម្បី​យកទៅ​ព្យាបាល​។​យុវជន​ដែល​ចាស់​បុរាណ​ហៅថា​ស្មឹ​ល​ចូល​នោះ​មាន ឈ្មោះ រុន រាជ អាយុ​២៤​ឆ្នាំ​។​

អ្នកស្រី​ឈ្មោះ​ឆេង អេង អាយុ​៤២​ឆ្នាំ​(​លក់ដូរ​នៅ​ភ្នំពេញ​) ត្រូវជា​ម្តាយ​របស់​ឈ្មោះ​រុន រាជ បានមក​ដល់ផ្ទះ​ហៅ​កូន​ក្នុង​បំណង ដើម្បី​យកទៅ​ព្យាបាល​នៅ​ភ្នំពេញ តែ​យុវជន​នោះ​មាន​សភាព​មិន​ស្គាល់​ម្តាយ​ទេ​។​។​ឃើញ​ករណី​ចឹ​ង​ប្រជាពលរដ្ឋជិតខាងមានការភ័យខ្លាចព្រួយបារម្ភខ្លាចកើតមានបញ្ហាដល់កូនចៅរបស់ពួកគាត់ហើយបានស្នើឲ្យសមត្តកិច្ចជួយអន្តរាគមន៍។មាន​ប្រភព​ខ្លះ​និយាយថា​៖ - មាន​អ្នក​ចូល​រូប​ស្ថិត ឬ​គ្រូ​កាន់​(​ស្មឹ​ល​) នេះបើតាម​ជំនឿ​។​តែ​យុវជន​នោះ គ្មាន​សារធាតុ​ញៀន​។​ខ្លះ​និយាយថា​ប្រហែល​ស​សៃ​ប្រាសាទ​?៕a boy kill1 a boy kill3 a boy kill4