» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10889 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701060 នាក់

បុរសបាត់ខ្លួននៅលើភ្នំគិរីរម្យបន្សល់ទុកម៉ូតូ សមត្ថកិច្ចចម្រុះកំពុងបន្តស្វែងរកនៅឡើយ!

 

ខេត្តកំពង់ស្ពឺ៖ ​ប្រភពពីបងប្រុសបង្កើតបុរសម្ចាស់ម៉ូតូដែលបាត់ខ្លួននៅតំបន់គិរីរម្យ មាន ឈ្មោះ រុំ បានឲ្យកាសែតដឹងថា មកត្រឹមល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងចម្រុះកំពុងបន្តស្វែងប្អូនប្រុសលោកឈ្មោះ សុខ ហេង ដែលបានបាត់ខ្លួនរយៈពេល៤ថ្ងៃកន្លងមកនៅឡើយ ។ បងប្រុសជនបាត់ខ្លួនបញ្ជាក់ដែរថា តាមរយៈវីដេអូបណ្តាំក្នុងទូរស័ព្ទដៃគឺប្អូនប្រុស សុខ ហេង មិនបាននិយាយអ្វីក្រៅតែគាត់មានជំងឺប្រចាំកាយ ហើយជំងឺនោះទៀតសោតក៏មិនដឹងថា ជាជំងឺអីឲ្យប្រាកដដែរ ។ ដោយឡែកវីដេអូពេញគេមិនទាន់បានស្តាប់ទាំងអស់ទេ ដោយទូរស័ព្ទបានអស់ថ្ម និងជាប់លេខកូដ ដែលបច្ចុប្បន្នទូរស័ព្ទកំពុងរក្សាទុកនគរបាលជំនាញនៅឡើយ ។a moto kiry1 

ក្នុងការស្វែងរកសមត្ថកិច្ចចម្រុះបានប្រទះឃើញទីតាំងបោះតង់ និងស្បែងជើងរបស់បុរសខាងលើ នៅចំណុះថ្មលយ ក្នុងឧទ្យាជាតិគីរីរម្យ ដែលជាតំបន់ទឹកធ្លាក់ដែលមានកម្ពស់ប្រម៉ាណជិត២០០ម៉ែត្រ ។គិតទៅតាំងប្រទះឃើញ​ម៉ូតូមួយគ្រឿង​ និងលិខិតបណ្តាំនោះទុកចោលតាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០​២៦ មក រហូតមកដល់ពេលនេះសមត្ថកិច្ចមិនបានរកយុវជនឃើញនៅឡើយទេ ។

សូមរំលឹកថា ការប្រទះឃើញម៉ូតូក្នុងចន្លោះម៉ោង៣ និង​ ៣០នាទី​រសៀល ក្នុងនោះមានម៉ូតូ១គ្រឿងម៉ាក​ ADV ពាក់ស្លាក​លេខ​ ភ្នំពេញ 1LE-9373 និ​ងមួកសុវត្ថិភាព​នៅជាប់កញ្ចក់​ គ្មានម្ចាស់​ ស្ថិតនៅចំណុចផ្លូ​វលំបំបែកជាបីទៅក្រុ​ម​ហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេ​ស​ចរណ៍​ ស្ថិតក្នុងភូមិថ្មី ឃុំចំ​បក់ ស្រុកភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយប្រទះឃើញ សមត្ថកិច្ខបានឆែកក្នុងម៉ូតូ កម្លាំងសមត្ថកិច្ច បានរកឃើញមាន​សម្ភារៈជាប់ម៉ូតូ​ នៅក្រោមកែបម៉ូតូមាន៖កាបូបស្ពាយពណ៌ខ្មៅ១ និងកាបូបយួរពណ៌ក្រហ​ម១ កូនកាបូបដាក់លុយពណ៌ខ្មៅ១ ,ស្បែកជើងប៊ូពណ៌ខ្មៅ១គូម៉ាក​LV, ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១, ទូរស័ព្ទ១គ្រឿង ម៉ាក​IPho​ne ពណ៌ស ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី ១ ខែ៦ ឆ្នាំ​១៩​៩៦ មានទីលំនៅបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ មានសំបុត្រ១សន្លឹក ដែលសរ​សេររៀបរាប់​ ដែលមានន័យថា “​ បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លាប់ហើ​យ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុក​និងម៉ូតូហើ​យ ខ្ញុំសូមអរគុណបង សូមជួយតេរកបងប្អូនខ្ញុំផង បងរុំ 0886552007 ប្អូនរឹត 081836536 សុំទោសដែលធ្វើឲ្យបងពិបាក មា​ន​វីដេអូក្នុងទូរស័ព្ទដែ​លជាការស​ម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ ពីខ្ញុំ សុខហេង រួមមានសម្ភារៈ​ខោ​អាវមួយចំនួនទៀត។

ភ្នាក់ងារសារព័ត៌មានបានទាក់ទងទៅកាន់សាច់ញាតិលោក រឹត ដែលត្រូវជាប្អូនម្ចាស់ម៉ូតូ ដោយបានលើក ឡើងថា គាត់ និងម្ចាស់ម៉ូតូមិនបានរស់ជាមួយគ្នាទេ ពោលគឺគាត់រស់នៅផ្សេង ចំណែកបងប្រុសម្ចាស់ម៉ូតូគាត់នៅលីវ ដូច្នេះរឿងបងគាត់មានទុក្ខលំបាកអីគាត់មិនបានដឹងឡើយ ។

យោងតាមប្រភពក្រៅផ្លូវការបានបង្ហើបថា ករណីនេះអាចទំនងជាបុរសខាងលើឈានទៅធ្វើអត្តឃាតដោយលោតទឹកតំបន់ថ្មលយនេះគ្រាន់តែជាសន្និដ្ឋានក្រៅ ផ្លូវការតែប៉ុណ្ណោះ ។ តែបើសិនជាករណីពិតដូចការសន្និដ្ឋានមែន សូម្បីតែសាកសពក៏មិនអាចស្វែងរកឃើញដែរ ពីព្រោះទំហំទឹកធំ និងខ្ពស់ខ្លាំងណាស់ ។a moto kiry2 a moto kiry3