» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7783 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697954 នាក់

ប្តឹង​ថា​ចាប់​បង្ខាំង​មនុស្ស​តែ​ការពិត​សង្សា​ខ្ចីលុយ​គេ​ចាយ​អស់​ម្នាក់ឯង​ប្រ​ឌឹ​ត​

 

​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញមក​ច្រានចោល ចំពោះ​ការផ្សាយ​ថា មាន​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ នៅ​ខណ្ឌឫស្សីកែវ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ ការពិត​រឿង​សង្សារ​មួយគូរ​ឈ្លោះ​គ្នា ព្រោះ​ខ្ចីលុយ​មិនដែល​សង​។​a boy sweat 

ជាក់ស្តែង​វា​ជា​ករណី​ឈ្លោះទាស់ទែង​គ្នា​រវាង​បុរស និង​ស្ត្រី​ម្នាក់ ដែល​ត្រូវជា​សង្សារ​នឹង​គ្នា រឿង​ទៅ​ទិញ​ម្ហូប និង​ករណី​ជំពាក់​លុយ​គេ ហើយ​គ្មាន​លុយ​សង កើតឡើង នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៧៖០០​នាទី​យប់​។​​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​បាន​កោះហៅ​ភាគី​ទាំង​២ មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ ដើម្បី​ធ្វើការ​បំភ្លឺ​លើ​ករណីនេះ​។ ដោយ​ភាគី​ទី​១៖ ឈ្មោះ ខៀវ ភាព អាយុ​៤៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​បេតុង ក្រុមទី​៩ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។ ភាគី​ទី​២៖ ឈ្មោះ លឹម ស្រីមុំ ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក ក្រុមហ៊ុន​បារី​មេន ស្នាក់នៅ​ជាមួយគ្នា (​ត្រូវជា​សង្សារ​)​។​

​ភាគី​ទាំង​០២ បាន​បំភ្លឺ​ជូន​សមត្ថកិច្ច​ថា ករណី​ខាងលើ​មិនមែនជា​ករណី​បង្ខាំង​មនុស្ស ដូចដែល​សារព័ត៌មាន​មួយចំនួន​ឡាយ​នោះទេ គឺជា​ការឈ្លោះប្រកែក​គ្នា​រឿង​ភាគី​ខាង​ស្រី ឲ្យ​ភាគី​ខាង​ប្រុស​ទៅ​ខ្ចីប្រាក់​ពី​គេ​ចំនួន ១០០​ដុល្លារ មក​ចាយវាយ​អស់​តែម្នាក់ឯង លុះដល់​ថ្ងៃ​សង​ប្រាក់​ភាគី​ខាង​ស្រី គ្មាន​ប្រាក់​សង​គេ ក៏មាន​ការឈ្លោះប្រកែក​គ្នា ក្នុង​បន្ទប់​ជួល បន្ទាប់មក​ភាគី​ខាង​ស្រី​បានខ​ល​វីដេអូ​ឆាត​តាម​ហ្វេ​ស​បុក ទៅ​អ្នកសារព័ត៌មាន តែ​គាត់​មិនដឹងថា អ្នកសារព័ត៌មាន​ថត​វីដេអូ​គាត់​យកទៅ​បង្ហោះ​នោះទេ ។​​ជា​ចុងបញ្ចប់ ភាគី​ទាំង​០២ បាន​ឯកភាព​យល់ព្រម​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ធ្វើ​កិច្ចសន្យា​ឈប់​ទាក់ទង​គ្នា ហើយ​ភាគី​ខាង​ស្រី​ជួយ​ចេញសង​ប្រាក់​ចំនួន ៤០​ដុល្លារ ដើម្បី​បញ្ចប់រឿង​៕a boy sweat1 

​