» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11724 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701895 នាក់

ព្រោះតែ​ប្រដាប់​កាប់​ប្រពន្ធ​រងរបួស​ធ្ងន់ ហើយ​សំរេចចិត្ត ចង​-​ក សំលាប់ខ្លួន​តាម​ក្រោយ


​កំពង់ស្ពឺ ៖​មាន​ករណី​ហឹ​ង្សា​រ​ក្នុង​គ្រួសារ​មួយ​កើតឡើង ដោយ​បុរស​ជា​ប្តី បាន​យក​កាំបិត កាប់​ទៅលើ​ប្រពន្ធ បណ្តាលអោយ​រងរបួស​ធ្ងន់ នៅ យប់ ថ្ងៃទី​៧​ខែកក្កដា ឆ្នាំ​២០២៤ ហើយ​ត្រូវ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​បុរសរងគ្រោះ​ជា​ប្តី​សំរេចចិត្ត​ធ្វើ​អត្ត​-​ឃាត​ចង​-​ក​សំលាប់ខ្លួន​តាម​ក្រោយ ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​a kill wife 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​បុរស​ជា​ប្តី ឈ្មោះ ម៉ៅ ប៊ុនថន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ត្រពាំងវែង​១ ឃុំ​សំបូរ ស្រុក​សំរោង​ទង (​ស្ពឺ​)​មានទំនាស់​ជាមួយ​ប្រពន្ធ​បាន​យក​កាំបិត​បុ័ងតោ​កាប់​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ យាន់ ឡា អាយុ​៣៧​ឆ្នាំ ខ្លួន​ត្រូវ​ចំក្បាល ស្មា លើ​ចិញ្ចើម​ខាងឆ្វេង រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ (​ភ្នំពេញ​) ។​​បន្ទាប់មក​នៅ​នៅ​ម៉ោង​៦,៣០​នាទី​ព្រឹក ថ្ងៃទី​៨​កក្កដា​ឆ្នាំ​២០២៤​ទើប​មាន ឈ្មោះ ស៊ឹម ថេ​ង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​ជា មេភូមិ​ត្រពាំងវែង​១ ចូលទៅ​មើល​បាន​បើកទ្វា​ផ្ទះ​មើលឃើញ​ឈ្មោះ ម៉ៅ ប៊ុនថន យក​ខ្សែភ្លើង​ចងក សម្លាប់ខ្លួន​ជាប់​ចំរឹង​បង្អួច​ក្នុងផ្ទះ​របស់ខ្លួន​ស្លាប់​បាត់ទៅហើយ​។​

​ប្រភពពី​សាច់ញាតិ បានអោយដឹងថា ប្រពន្ធ​ដែល​ត្រូវ​ប្តី​កាប់ គឺ​គាត់​មាន​សា​ហាយ​ស្មន់ ជាមួយ​អ្នក​ជាប់​សាច់ឈាម ដែល​ត្រូវជា​ពូ បង្កើត​របស់​ប្តី ជាច្រើន​ឆ្នាំ​មកហើយ​។​ប្តី​ក៏​ដឹង​និង​បាន​ណែនាំ អោយ​បញ្ឈប់​ទង្វើ​បែបនេះ ម្តង​ហើយ ម្តងទៀត តែ​ភាគី​ខាង​ប្រពន្ធ​មិន​ព្រមស្តាប់ បណ្តាលអោយ​បុរស​ជា​ប្តី​ធ្លាក់ខ្លួន​រីងរៃ គិត​ខ្លី ក៏​សំរេចចិត្ត​ទាញ​កាំបិត កាប់​ប្រពន្ធ ហើយ​ចង​-​ក សំលាប់ខ្លួន​តែម្តង​?៕

​