» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6388 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696559 នាក់

លទ្ធផល​នៃ​ការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក គិត​មក​ត្រឹម​ថ្ងៃទី​០៥/ ខែ​ក​ញ្ញ​/២០១៨ នៅសល់​២​គោលដៅ​គឺ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូរណ៍


កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី ០៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក បាន​បញ្ជាក់ថា​៖ ជា​លទ្ធផល​ប្រជាពលរដ្ឋ​វៀតណាម រស់នៅ​ផ្ទះ​បណ្តែត​ទឹក បាន​អបអរសាទរ​បស់​ចំណាត់ការ​ថ្មី​របស់​អាជ្ញាធរខេត្ត ។a ky hom3 

កាលពី​ល្ងាច ថ្ងៃទី​០៣ ខែតុលា​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​វៀតណាម ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹកបាន​ស្នើសុំ អាជ្ញាធរខេត្ត សុំ​អូស​ផ្ទះ​បណ្ដែត​ទឹក​របស់ខ្លួន មក​នៅលើ​ទីតាំង​ថ្មី​បណ្តោះអាសន្ន​នៅតាម់​ច្រាំងទន្លេ ចម្ងាយ​១០០​ម៉ែត្រ​ពី​មាត់ច្រាំង​ទន្លេ ដូច​ការស្នើសុំ​របស់​ពួកគាត់ ។​

-​សូមបញ្ជាក់ថា ក្រោយពី​មានការ​ឯកភាព និង​សម្របសម្រួល​ពី ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​យល់ព្រម​តាម​សំណូមពរ របស់​ប្រជាជន​វៀតណាម ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក ដោយ​សុំ​មិន​ទៅ​ចំណុច​ដី របស់​សមាគមន៍​វៀតណាម​នោះឡើយ ដោយមាន​ការលំបាក​ក្នុងការ​រស់នៅ អាជ្ញាធរខេត្ត អនុញ្ញាត អោយ​ផ្លាស់ប្ដូរ​ទីលំនៅ មក​នៅលើ​គោក​តាម​ច្រាំងទន្លេ ក្នុង​ក្រុង​កំពង់ឆ្នាំង ដែលមាន​ចំងាយ ១០០ ម៉ែត្រ​ពី​ច្រាំងទន្លេ ចាប់​ទំនប់​ដាច់​ទៅខាង​លិច​ផ្លូវ ក្នុង​ក្រុង​កំពង់ឆ្នាំង​(​តំបន់​ពាម​ញរ​)​។

-​សម្រាប់​ការ​បន្លាស់​ទី ផ្ទះ​បណ្ដែត​ទឹក​ទាំងអស់​មាន​៦​គោលដៅ​ត្រូវ​ឡើងគោក គោលដៅ​៤​បានសម្រេច​១០០​ភាគរយ ដោយឡែក​សម្រាប់ ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូរណ៍ បាន​ចំនួន​ជាង​៧០​ភាគរយ ស​ម្រ​ប់​គោលដៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​មាន​ចំនួន ៨៣២​ខ្នង​ផ្ទះ​និង​មានផ្ទះ​បណ្ដែត​ទឹក មកពី​ស្រុក​កំពង់លែង​និង​មកពី​ស្រុក​បរិបូរណ៍​មួយចំនួន​ផងដែរ​។​

-​អភិបាលរង​ខេត្ត បញ្ជាក់ថា អាជ្ញាធរខេត្ត​មានការ​មមាញឹក​និង​ជួប​ផលវិបាក​យ៉ា​ខ្លាំង ពីព្រោះ​ពលរដ្ឋ​វៀតណាម​មាន​ចំនួន​ច្រើន ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ​ក៏​មិន​ជំទាស់​និង​ផែនការ​របស់​ខេត្ត​ឡើយ ។ អភិបាលរង​បាន​មានប្រសាសន៍ថា មាន​ជន​អគតិ​មួយចំនួន​ញ៉ុះ​ញ៉ុ​ង រារាំង​ប្រជាជន​វៀតណាម ធ្វើយ៉ាងណា​កុំអោយ​ប្រជាជន​វៀតណាម​ចូលរួម​ជាមួយ​ផែនការ​របស់​ខេត្ត ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៍ដោយ​ក្រោយពី​អាជ្ញាធរខេត្ត​បាន​ពន្យល់ ណែនាំ​អប់រំ ដោយ​អោយ​ប្រជាពលរដ្ឋ​ធ្វើការ​បម្លាស់​ទី​អោយទាន់​ទាន់​ទឹកទន្លេ​នៅ​នៅមាន​កំពស់​ខ្ពស់ បើ​ម្ចាស់ផ្ទះ​ណា​មិន​ព្រម​បម្លាស់​ទី​ទេ​នៅពេល​ទឹក​ស្រក​ផុត​អជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ និង​ត្រ​ឈម​នឹង​ការរុះរើ​ហើយ​ត្រូវ​ខូចខាត​ច្រើន​។​​ប្រជាជន​វៀតណាម​ទាំងអស់​បាន​យល់ព្រម​ឯកភាព​តាម​គោលការណ៍​របស់​អាជ្ញាធ​រ​ខេត្ត​។​

-​ក្រោយពី​ពលរដ្ឋ​វៀតណាម​ឡើងគោក លើ​ទីតាំង​បណ្តោះអាសន្ន រួចហើយ ក្រុមការងារ និង​ចាប់ផ្តើម​ត​ទឹក ភ្លើង​និង​ធ្វើ​ផ្លូវ​ជូន​ពួកគាត់ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ ទៀត​។​អាជ្ញាធរខេត្ត​បានដាក់​បញ្ជរ​ស្នាក់ការ​មួយ​សម្រាប់​ទទួល​ការដោះស្រាយ​ផ្សេងៗ របស់​ពលរដ្ឋ​វៀតណាម ក្នុងការ​បន្លាស់​ទី​ជា​បន្ទុក​របស់​ពលរដ្ឋ ពួកគាត់​ជា​អ្នកចំណាយ ម្ចាស់ការ និង​ស្ម័គ្រចិត្ត ដោយ​ខ្លួនឯង ស្នាក់នៅ​បណ្តោះអាសន្ន​ប៉ុណ្ណោះ អាជ្ញាធរខេត្ត និង​រៀបចំ​នូវ​គោលដៅ​មួយ នៅពេល​ទឹក​ស្រក​វិញ ជា​ដី​របស់​សមាគមន៍​វៀតណាម ចាកដី​ធ្វើ​ផ្លូវ ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក ត​ទឹក ត​ភ្លើង រួចរាល់​ទើប​អោយ​ពួកគាត់​ចូលទៅ​រស់នៅ​ទីនោះ ចំពោះ​អ្នកមាន​បែ​ត្រី ក្រុមការងារ​ចម្រុះ និង​ធ្វើការ​ពិនិត្យ​បន្ថែម​លើ​ករណីនេះ ចំណែក​ផ្ទះ​ដែល​មិនមែនជា​បែ​ត្រី​ត្រូវអោយ​ឡើងគោគ ។​

-​កាលពី​ថ្ងៃទី​៣​នេះ ប្រជាជន​វៀតណាម ដែល​ត្រូវ​បន្លាស់​ទី​ឡើងគោក បាននាំគ្នា​អនុវត្តន៍​តាម​អាជ្ញាធរខេត្ត​ដែល​បានកំណត់ ពួកគាត់​ឯកភាព​យល់ព្រម​ឡើងគោក ផ្ទះទឹក​ជាច្រើន​ត្រូវបាន​អូស​ចេញ ប្រជាជន​វៀតណាម បាន​សំណូមពរ​ទៅកាន់​អាជ្ញាធរខេត្ត ដោយ​កន្លងមក​ពួកគេ​រារែក​មិន​ចង់ទៅ​រស់នៅ​កន្លែង​ថ្មី​នោះទេ ជនជាតិ​វៀតណាម​និយាយថា​កន្លែង​ថ្មី​នោះ​សមាគមន៍​វៀតណាម អត់​មាន​រៀបចំ​អ្វី​សោះ (​ផ្លូវ ភ្លើង ទឹក )​ហើយ​អោយ​ពួកគេ​ទៅ​រស់នៅ​ទីនោះ ដែល​ខុសពី​ការធានា​របស់​ប្រធាន​សមាគមន៍​ប្រចាំខេត្ត​។​a ky hom 

​