
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8041 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698212 នាក់
ស្វាយរៀង:ករណីបាញ់រំដោះជនជាប់ចោទចំនួន៦នាក់ គួរឱ្យភ្ញាក់ផ្អើល នៅក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ខណៈក្រុមអនុរក្សពន្ធនាគារនាំខ្លួនពួកគេមកកាត់ទោសកាលពីថ្ងៃទី១៨វិច្ឆិកា គឺការផ្ដើមគំនិតដោយស្ត្រីវ័យក្មេងជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀង ធីហាយវ៉ាន់ ដោយនាំអាវុធខ្លី និងមធ្យោបាយរថយន្ត១គ្រឿង ម៉ាក Lexus CT200h ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CA-0692 មកបាញ់រំដោះ រួចនាំគ្នាឡើងជិះរថយន្តគេចខ្លួន ។
រហូតដល់ម៉ោងប្រមាណ៦ល្ងាចក្នុងថ្ងៃដដែល ដោយសារឡានមានបំពាក់GPSសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមវិធានការជំនាញ តែប៉ុន្មានម៉ោងប៉ុណ្ណោះក៏បានរកឃើញទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យ គឺនៅក្នុងព្រៃទួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ហើយកម្លាំងសហការក៏បានធ្វើការហ៊ុមព័ទ្ធចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ រួមនឹង(ស្រីម្នាក់) បន្ថែមទៀតបញ្ជូនយកមកការិយាល័យជំនាញខេត្ត ដើម្បីធ្វើការសួរយកចម្លើយ ។
ស្ត្រីជនជាតិវៀតណាមឈ្មោះ ង្វៀន ធីហាយវ៉ាន់ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខ្លួនបានទៅជួលរថយន្តពីបុរសជនជាតិខ្មែរម្នាក់ សម្រាប់ជិះទៅធ្វើសកម្មភាព ។
លុះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខ្លួនបានទាក់ទងតាមតេឡេក្រាមទិញកាំភ្លើងខ្លី១ដើម ម៉ាក K54 ពីបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ នៅក្រុងបាវិត ខេត្តស្វាយរៀង ក្នុងតម្លៃ ១៥០០ដុល្លារអាមេរិក ដើម្បីរៀបចំផែនការធ្វើសកម្មភាពទៅរំដោះប្តីឈ្មោះ ផាម វ៉ាន់បាវ ដែលជាប់ពន្ធនាគារខេត្តស្វាយរៀង ត្រូវនាំយកទៅកាត់ទោស ។ទោះបីយ៉ាងណាសមត្តកិច្ចមិនបានឲ្យដឹងថាតើហេតុអ្វីបានជាស្ត្រីវៀតណាមវ៏័យក្មេងរូបនេះអាចនាំអាវុធចូលក្នុងតុលាការខេត្តស្វាយរៀងដោយមិនមានការរឆែកឆេរនោះឡើយ?។