» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5843 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696014 នាក់

ឃាត់ខ្លួន​ម៉ែចុង​ព្រោះ​វ៉ៃ​ធ្វើបាប​កូនស្រី​ប្រពន្ធដើម​!

 

​បន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ថៃ​(​ផ្សារ​ឡុង​កឿ​)​តាម​ហ្វេ​ប៊ុ​ក​កាលពី​ថ្ងៃទី​១៦​កញ្ញា​ឲ្យ​ដឹងថា​មិនដឹង​កូនចៅ​នាក់​ណា​ទេ ត្រូវបាន​ជន​មិន​ស្គាល់មុខ វាយ​ធ្វើបាប​នឹង​ច្របាច់ក​យកមក​បោះបង់ចោល​”​។​ក្រោយពី​ផ្ទុះ​ព​តិ​មាន​នេះ​សម​ត្ត​កិច្ច​បាន​សង្គ្រោះ​ក្មេងស្រី​ហើយ​រក​មូលហេតុ​។​a child1 

ករ​ណិ​យ៍​នេះ​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​មានការ​ឃាត់ខ្លួន​ស្រី​ម្នាក់​ដែលជា​ម្តាយចុង​នោះមក​បាន​ឲ្យ​ដឹងថា​៖ ឪពុក​របស់​ក្មេងស្រី​រងគ្រោះ និង​ម្ដាយចុង​របស់​នាង បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំ ម្ដាយចុង​បាន​ដើរ​ចេញពី​បន្ទប់ ហើយ​លើក​កូនដើម​ដាក់​លើ​ម៉ូតូ ដឹក​ទៅដល់​កន្លែង​ព្រៃ​ស្ងាត់ នា​ខាងក្រោយ​ផ្សារ សា​វ៉ែន​ឥណ្ឌូចិន រួច​ក៏​វាយតប់ ទាត់​ធាក់ និង​ច្របាច់ក បណ្ដាល​ឲ្យ​ក្មេងស្រី​រងគ្រោះ​សន្លប់ និង​រងរបួស​ធ្ងន់ រួចហើយ​បាន​ទុក​កូនដើម​ចោល នៅក្នុង​ព្រៃ ទើប​វិល​ត្រឡប់មក​បន្ទប់​វិញ​។​

​ដោយសារ​បាត់​កូនស្រី​របស់ខ្លួន បុរស​ជា​ប្ដី​បាន​សួរ​ទៅ​ប្រពន្ធក្រោយ​របស់ខ្លួន តែ​នាង​ឆ្លើយតប​ទៅវិញ​ថា នាង​មិនដឹង​ទេ​។ លុះ​ក្រោយមក ក៏មាន​អ្នកលក់ដូរ នៅក្នុង​ប្រទេស​ថៃ បាន​ដើរកាត់ ប្រទះឃើញ និង​ដឹក​ទៅ​សង្គ្រោះ នៅក្នុង​មន្ទីរពេទ្យ នៃ​ស្រុក​អារញ្ញ ប្រទេស​ថៃ​។​

​មន្ត្រី​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ស្ដ្រី​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើហិង្សា​ទៅលើ​ក្មេងស្រី ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ឈ្មោះ លី ស្រី​នី​ត អាយុ​១៦​ឆ្នាំ មុខរបរ​ជា​កម្មការិនី ស្នាក់នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ និង​មាន​លំនៅ​ក្នុងភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ រីឯ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ណាត ស្រី​ម៉ី អាយុ​៥​ឆ្នាំ មាន​ម្ដាយ​ឈ្មោះ យូ សុ​ភី អាយុ​២៤​ឆ្នាំ មុខរបរ​លក់​បាយ នៅក្នុង​ផ្សារ នៃ​ប្រទេស​ថៃ និង​មាន​ឪពុក​ឈ្មោះ ស៊ីន ឆាយ អាយុ​២៨ (​ពួកគេ​លែងលះគ្នា​)​។ ក្មេងស្រី​រងគ្រោះ និង​ជនសង្ស័យ​ត្រូវជា​កូនដើម និង​ម្ដាយចុង​។​

​លោក​វរសេនីយ៍ត្រី​អោក សំ​ណុ​ក នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា ដោយយោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ យូ សុ​ភី ត្រូវជា​ម្ដាយ​របស់​កុមារី​រងគ្រោះ រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បាន​ប្ដឹង​លើ​ឈ្មោះ លី ស្រី​នី​ត ពីបទ​«​ប្រើ​ហិង្សា​លើ​កូន​របស់ខ្លួន​» ទើប​កម្លាំង​ជំនាញ ក្រោម​ការសម្របសម្រួល​ពី​លោក មាស ច​ន្ច​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចុះទៅ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយក៏​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​តែម្ដង​។​a child 


​