» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10568 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700739 នាក់

ចាប់បាន​ឃាតករ សម្លាប់​អតីត​សង្សារ​ជា​និស្សិត ស្រី ដោយ​សាខឹង​មិន​ឲ្យ​រួមភេទ​


​ខេត្តកំពង់ចាម)៖​កាលពី​វេលា​ម៉ោង​៣​នៅ​ថ្ងៃទី​០១/​ខែធ្នូ​/​ឆ្នាំ​២០២២ មាន​ករណី​អាករ សម្លាប់​និស្សិត​ស្រី​នៅក្នុង​បន្ទប់​ផ្ទះជួល​នារី​រងគ្រោះ ដែលជា​និស្សិត ឆ្នាំ​ទី ១ នៃ​សាលា​វេ​ស្ទើ​ន​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​២/​សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​។​តែ​ជនដៃដល់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​និង​កំពុង​ធ្វើ​កំណត់ហេតុ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ។​និស្សិត​ស្រី​ជា​ជនរងគ្រោះ​និង​ជនសង្ស័យ​ធ្លាប់​រៀន​អនុវិទ្យាល័យ​ព្រីង​ជ្រុំ អំឡុង​ឆ្នាំ​២០១៩ ។​a kill friend3 

​ករណីនេះ​កើតឡើង​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ៥:៣០​នាទី​ព្រឹក កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វា​ល​វង់ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម បានទទួល​ព័ត៌មាន​ពី​ឈ្មោះ លី ឈាង​គី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់​ក្រុង​កំពង់ចាម បាន​រាយការណ៍​មក​ថា មាន​ករណី​បង្ក​ហិង្សា ក្នុង​បន្ទប់​ជួល​របស់គាត់ ដែល​បាន​ជួល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្នាក់នៅ​រៀនសូត្រ​។

ពេល​កម្លាំង​ចុះ​ដល់ទី​តាំង​កើតហេតុ ក៏​ប្រទះឃើញ​មាន​មនុស្ស​ម្នាក់ ភេទ​ប្រុស ដៃ​កាន់​កូនកាំបិត​។ ដោយមាន​អាការ​:​សង្ស័យ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​ភ្លាម និង​ពិនិត្យមើល​ក្នុង​បន្ទប់​ឃើញ​មាន​ស្នាម​ឈាម​ប្រលាក់​ពេញ​ការ៉ូ និង​ឃើញ​ក្នុង​បន្ទប់ទឹក​(​បន្ទប់​ជួល​)​នោះ មាន​សាកសព​នារី​ម្នាក់ ទើប​សមត្ថកិច្ច​សន្ម​ត់​ថា ជា​ករណី​ឃាតកម្ម​តែម្ដង​។​ម្ចាស់​បន្ទប់​ជួល​ខាងលើ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​នេះ​មានឈ្មោះ វៀត ចន្ទ្រា អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន និង​មាន​ទីលំនៅ នៅ​ភូមិ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

ជនសង្ស័យ​មានឈ្មោះ យឺ ម៉េង​ឈៀក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​(​អារ​.​ក​) សម្លាប់​ជនរងគ្រោះ​ឈ្មោះ វៀត ចន្ទ្រា ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​និស្សិត​ឆ្នាំ​ទី​២ រៀន​នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ក្រុង​កំពង់ចាម និង​មាន​ទីលំនៅ​នៅ​ភូមិ​ក្តុយ ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដោយ​យក​កាំបិត​ចិត្ត​បន្លែ​ទៅ​អារ​.​ក​សម្លាប់​ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់​នៅក្នុង​បន្ទប់​ជួល របស់​ឈ្មោះ លី ឈាង​គី ពិតប្រាកដ​មែន​។

កន្លងមកនេះ​ជនសង្ស័យ និង​ជនរងគ្រោះ​ធ្លាប់​ស្គាល់​រាប់អាន​គ្នា កាលពី​រៀន​នៅ​អនុវិទ្យាល័យ​ព្រីង​ជ្រុំ អំឡុង​ឆ្នាំ​២០១៩ រហូត​ពេល​កើតហេតុ ក៏​ជិះ​ម៉ូតូ​ជួបគ្នា​ដោយ​ចៃដន្យ រួច​ក៏​បបួលគ្នា​ដើរលេង និង​បាន​ជូន​ជនរងគ្រោះ​ទៅ​បន្ទប់ដេក​វិញ​សុំ​រួមភេទ​។​ដោយ​ខឹង​ជនរងគ្រោះ​មិន​ឲ្យ​ខ្លួន​ដេក​រួមភេទ​ជាមួយ​ក៏​អារ​.​ក​សម្លាប់​តែម្ដង​។​នៅ​កន្លែងកើតហេតុ​សម​ត្ត​កិច្ច​ឃើញ​នូវ​កាំបិត​ចិតបន្លែ​បាក់ដង​ចំនួន​១ និង​ម៉ូតូ​ម៉ាក​សេ​១២៥ ផលិត​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ (​គ្មាន​ស្លាក​លេខ​) ។a kill friend4 a akil1 a akil2 a akil3 
​