» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11794 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701965 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ៖​កម្ពុជា ប្រកាន់ខ្ជាប់​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា សម្រាប់​បញ្ហា​មី​យ៉ាន់​ម៉ា

 

​ឥណ្ឌូនេស៊ី​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្រៅផ្លូវការ នៅ​ទីក្រុង​ហ្សា​ការ​តា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី នា​ថ្ងៃទី​២៤ មេសា សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រាប់​មេដឹកនាំ​អាស៊ាន​ថា កម្ពុជា​ប្រកាន់ខ្ជាប់​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​។a hun indo

​បញ្ហា​មី​យ៉ាន​ម៉ា​សម្តេច​តេ​ជោ ហ៊ុន សែន ថា ក្នុងនាម​ជា​គ្រួសារ​អាស៊ាន​តែមួយ កម្ពុជា បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា ដែល​កាន់​តែមាន​សភាព​ស្រួចស្រាវ និង​ស្មុ​គ្រ​ស្មាញ​គួរ​ឲ្យ​ព្រួយបារម្ភ​។ កម្ពុជា​គាំទ្រ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន កាលពី​ថ្ងៃទី​១ ខែកុម្ភៈ និង​ក្រោយពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ថ្ងៃទី​២ ខែមីនា ដែល​អំពាវនាវ​ឲ្យ​គ្រប់ភាគី រក្សា​ការអត់ធ្មត់ ចៀសវាង​អំពើហិង្សា និង​ធ្វើការ​ចរចា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។

​អំពី​នី​តី​វិធី​ដោះស្រាយ​សម្តេច​តេ​ជោ បាន​លើកឡើងថា “​កម្ពុជា គាំទ្រ​ដល់​តួនាទី​សម្របសម្រួល​របស់​ប្រធាន​អាស៊ាន ក៏ដូចជា​អគ្គលេខាធិការ​អាស៊ាន និង​សមាជិក​អាស៊ាន​ផ្សេងទៀត ដែល​អាច​ដើរតួនាទី​ជា​បេសកជន​ពិសេស​របស់​អាស៊ាន ក្នុងការ​បង្កើត​បរិយាកាស​អនុគ្រោះ ដើម្បី​ជំរុញ​ឲ្យ​មាន​ការចរចា​ប្រកបដោយ​លក្ខណ​:​ស្ថាបនា ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា ដោះស្រាយ​វិបត្តិ និង​ទប់ស្កាត់​កុំ​ឲ្យ ស្ថានការណ៍​ធ្លាក់​កាន់តែ​ដុនដាប ពោលគឺ​យើង​អាច​ពិចារណា ប្រើ​យន្តការ​អាស៊ាន​ត្រីភាគី (ASEAN Troika) ដើម្បី​ជួយ​សម្របសម្រួល​រវាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការចរចា​ដោយ​ស្ងាត់ៗ រវាង​ភាគី​ពាក់ព័ន្ធ​។ បើ​មាន​ការជួយ​សម្របសម្រួល​នោះ​ភាគី ដែល​កំពុង​ប្រឈមមុខ​ដាក់គ្នា អាច​ងាក​មករក​ការដោះស្រាយ ដោយ​សន្តិវិធី​វិញ ពោលគឺ​គ្មាន​ភាគី​ណា​ចង់ ឃើញ​ការ​បង្ហូរឈាម និង​បាត់បង់ ជីវិត​ប្រជាជន​នោះទេ​”​។​សម្តេច​តេ​ជោ​បញ្ជាក់ថា​ថា ក្នុងនាម​ជា​សមាជិក​នៃ​គ្រួសារ​អាស៊ាន កម្ពុជា​ត្រៀមខ្លួន ជានិច្ច​ក្នុងការ​ចូលរួម​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេងទៀត ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា ត្រឡប់​ទៅរក​ភាព​ប្រ​ក្រី​ឡើងវិញ ក្នុងតួនាទី និង​តាម​ទម្រង់​ណាមួយ ដែល​អាចធ្វើ​ទៅបាន អនុលោម​តាម​គោលការណ៍​អាស៊ាន ហើយ​គ្រប់ភាគី​ទាំងអស់ អាច​ទទួលយកបាន​។​

​សម្រាប់ ការរៀបចំ​ទស្សនវិស័យ​សហគមន៍​អាស៊ាន ក្រោយ​ឆ្នាំ​២០២៥ សម្តេច​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទៅមុខ​ក្នុង​កិច្ចប្រឹងប្រែង រៀបចំ​ផែនទី​បង្ហាញផ្លូវ អនុវត្ត​ការងារ និង​ការដាក់ចេញ នូវ​លក្ខខណ្ឌ​ប្រតិបត្តិ សម្រាប់​ការចាត់តាំង​ក្រុមការងារ​ជាន់ខ្ពស់ ដើម្បី​រៀបចំ​ទស្សនវិស័យ សមាគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ ខណ​: ដែល​យើង​បន្ត​ខិតខំ អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ ទស្សន វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ទោះបី​មាន​បញ្ហា​កូ​វីដ​-១៩​។
​លើ​ការរក្សា​សន្តិភាព សន្តិសុខ និង​វិបុលភាព​តំបន់ សម្តេច​តេ​ជោ បាន​ថ្លែងថា ការរក្សា​សាមគ្គី ភាព នឹង​បន្ត​ពង្រឹង​តួនាទី​ស្នូល​របស់​អាស៊ាន មាន​សារ​:​សំខាន់​ស្លាប់​រស់ ពុំ​នោះទេ ការកសាង សហគមន៍​អាស៊ាន មិនអាច​បន្ត​ទៅមុខ​បានឡើយ​។

សម្តេច​តេ​ជោ​ផ្តល់​អនុសាសន៍​ថា​៖ អាស៊ាន ត្រូវតែ​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ខាងក្រៅ ដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ផែនការ សកម្មភាព ក្នុង​ក្របខណ្ឌ​ស្តារឡើងវិញ​នូវ​ទូលំទូលាយ​របស់​អាស៊ាន (ASEAN Comprehensive Recovery Framework) ។ លើ​ការលើកកម្ពស់​ទំនាក់ទំនង​អាស៊ាន ជាមួយ​ដៃគូ​ខាងក្រៅ សម្តេច​តេ​ជោ​ថ្លែងថា អាស៊ាន​គួរតែ​លើកកម្ពស់ និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ ព្រោះ​វា សំខាន់​សម្រាប់ ជំរុញ​ដំណើរការ​អាស៊ាន ទាំង​វិស័យ​នយោបាយ និង​សន្តិសុខ ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នៅក្នុង​តំបន់ ពិសេស​ការសិក្សា​វាយតម្លៃ​ឲ្យ​បាន​ល្អិតល្អន់ រាល់​សំណើរ​សុំ​តម្លើង​កម្រិត​ទំនាក់ទំនង និង​បង្កើត​ទំនាក់ទំនង​ជាមួយ​អាស៊ាន ក្នុងនោះ រួមមាន​ពី​ចិន អូស្ត្រាលី និង​អង់គ្លេស​។​

​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៅ​ទីក្រុង​ហ្សា​ការ​តា​រវាង ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​អាស៊ាន លើកលែងតែ​ប្រធានាធិបតី​ហ្វីលីពីន នាយករដ្ឋមន្ត្រី ឡាវ នាយករដ្ឋមន្ត្រី​ថៃ​បញ្ជូន​តំណាង​ឲ្យ​ចូលរួម​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ លោក យូ​កូ វី​ដូ​ដូ ប្រធានាធិបតី នៃ សាធារណរដ្ឋ​ឥណ្ឌូនេស៊ី និង​ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហាស​សា​ណា​ល់ បុល​គី​យ៉ា​ស់ មុយ​អ៊ី​ហ្សា​ឌី​ន វ៉ា​ឌូ​ឡា​ហ៍ នៃ​ប្រទេស​ប្រុយ​ណេ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។ កិច្ចប្រជុំ​កំពូល​ពិសេស​ក្រៅផ្លូវការ​នេះ ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ ឧ​ត្ត​ម​សេនីយ៍ មីន អោ​ង ហ្លេ​ង ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​។ មាន​របៀប​វារ​:​សំខាន់ៗ​ចំនួន​៣ រួមមាន​ទី​១ ការកសាង​សហគមន៍​អាស៊ាន ទី​២ ទំនាក់ទំនង​ខាងក្រៅ និង​ទី​៣ ការផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ បាន​ប្រារព្វ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​ក្រៅផ្លូវការ នាទី​ស្នាក់ការ​ថ្មី នៃ​លេខាធិការ​អាស៊ាន ក្នុង​ទីក្រុង​ហ្សា​ការ​តា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី រសៀល​ថ្ងៃទី​២៤​មេសា​នេះ​។​

​សូមបញ្ជាក់ថា​មាន​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​អង្គការ​ថ្នាក់​តំបន់​ចំនួន​៧​ផ្សេងទៀត បានចេញ​សេចក្តីថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​២២​មេសា ដោយ​ថ្កោលទោស​សមាគម​ប្រជា​តិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន​។ ថ្កោលទោស​ក៏​ព្រោះតែ​អាស៊ាន​អញ្ជើញ​តែ​មេដឹកនាំ​យោធា​ភូមា​ដែល​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ឲ្យ​ចូលទៅ​អង្គុយ​តុ​ប្រជុំ​ពិសេស​មួយ​នៅថ្ងៃនេះ ស្តីពី​បញ្ហា​ភូមា តែ​មិនបាន​អញ្ជើញ​តំណាង​រដ្ឋាភិបាល​ស្រមោល​របស់លោក​ស្រី ស៊ូ​ជី នោះឡើយ​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​ពី​ទីក្រុង​បាងកក នៅ​ថ្ងៃទី​២២​មេសា ក្រុម​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​ថ្នាក់​តំបន់​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មូលដ្ឋាន ហៅ​កាត់​ថា LOCOA បាន​ហៅ​កិច្ចប្រជុំ​ពិសេស​មួយ​នៅថ្ងៃនេះ​របស់​មេដឹកនាំ​អាស៊ាន​ស្តីពី​បញ្ហា​ភូមា ថា​ជាការ​គាំទ្រ​ដោយ​បើកចំហ​ចំពោះ​ការ​លួច​ប្លន់​អំណាច​ដោយ​រដ្ឋប្រហារ​ខុសច្បាប់​ពី​សំណាក់​ពួកយោធា និង​បានធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​អាស៊ាន​និ​ងំ​ពា​វនា​វ​កុំ​ឲ្យ​ទទួលស្គាល់រ​បរប​យោធា​នេះ​ថែម​ទៀតផង​។​
​ក្រុម​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​ថ្នាក់​តំបន់​ដែលមាន​សមាជិក​នៅ​ប្រទេស ឥណ្ឌា ហ្វីលីពីន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ថៃ បង់​ក្លា​ដែ​ស ភូមា និង​កម្ពុជា បាន​គូសបញ្ជាក់ថា ចាប់តាំងពី​មាន​រដ្ឋប្រហារ​នៅ​ថ្ងៃទី​០១ កុម្ភៈ​មក ក្រុមអ្នកតវ៉ា​ដើម្បី​ប្រជាធិបតេយ្យ​ជាង ៤.០០០ នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ​ជាង ៣.០០០ នាក់​កំពុង​ជាប់ឃុំ​នៅឡើយ​។ ធ្ងន់ធ្ងរ​ជាងនេះទៀត គឺ​ប្រជាជន​ភូមា​យ៉ាងតិច ៧៣៨ នាក់​ត្រូវបាន​បាញ់សម្លាប់​យ៉ាង​សាហាវ​ពី​សំណាក់​ពួកយោធា រាប់ទាំង​ជនរងគ្រោះ​ខ្លះ​មាន​អាយុ​ត្រឹមតែ​៥​ឆ្នាំ​។​a hun indo a hun indo1 


​